A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 19 July 2015

Cambodia-Vietnam agreed to prevent border clashes between Cambodian border activists and Vietnamese villagers កម្ពុជា-វៀតណាម​ ឯកភាពគ្នា​មិនឲ្យ​មានការ​ប៉ះ​ទង្គិច​តាម​ព្រំដែន​ទៀត​



17-07-2015  |  ដោយ Vayofm Teams
រូបភាពពី៖ Google
ក្រោយចុះស្រាវជ្រាវនៅបង្គោលព្រំដែន លេខ២០២-២០៣ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្រុមការងារ​គណៈកម្មការ​ព្រំដែនកម្ពុជា-វៀតណាម បានឯកភាពគ្នាថា នឹងមិនឱ្យកើតមានអំពើឧប្បទ្ទវហេតុប៉ះទង្គិចគ្នាសារជា ថ្មីរវាងពលរដ្ឋកម្ពុជា-វៀតណាម ដូចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ទៀតនោះទេ។ នេះបើតាម​កំណត់ហេតុ​នៃជំនួប​រវាង​ក្រុមការងារ​​​កម្ពុជា-វៀតណាម ដែលធ្វើឡើងក្រោយជួបពិភាក្សា និងចុះទៅ​ពិនិត្យព្រំដែន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ក្រុមការងារកម្ពុជា-វៀតណាម បានចុះត្រួតពិនិត្យ និង ស៊ើប អង្កេតលើករណីហិង្សា ដែលធ្លាប់បានប៉ះទង្គិចគ្នានៅបង្គោលព្រំដែនលេខ ២០២-២០៣ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលដឹកនាំដោយភាគីកម្ពុជា លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងភាគី​វៀតណាម ដឹកនាំដោយ លោក ង្វៀន អាញ់ យុង អនុប្រធានគណៈកម្មាធិការព្រំដែនរដ្ឋ នៃក្រសួងការបរទេស​វៀតណាម​៕ (ដោយ៖ ចេន សុជាតា)

No comments: