A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 19 July 2015

Hun Sen: All border posts with Vietnam which were unusually planted must be reviewed បង្គោល​ព្រំដែន​ដែល​បោះ​ជាមួយវៀតណាម​រួចហើយ​មាន​ភាពមិនប្រក្រតី ត្រូវ​សើរើ​ឡើងវិញ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ 16-07-2015, ) | ដោយ : ថ្មីៗ រូបភាព 
រដ្ឋាភិបាល​កម្ពុជា នឹង​សើរើ​ឡើងវិញ​នូវ​បង្គោល​ព្រំដែន​ដែលមាន​ភាពលម្អៀង​មួយចំនួន​ជាមួយ​វៀតណាម​ដែល​រដ្ឋាភិបាល​ទាំងពីរ បាន​បោះ​រួចហើយ​ចំនួន ៨៣ ភាគរយ។ នេះ​ជាការ​ប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​បាន​ឆ្លៀត​អត្ថាធិប្បាយ​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សមណ​និស្សិត​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់​ដូច្នេះ​ថា៖«ប្រាប់​ទៅ​អ្នកចរចា បើ​ចរចា​មិនត្រូវ​គ្នា អូសបន្លាយ​ក៏​អូស​ទៅ ប្រសើរ​ជាង​បាត់​ដី…..។ ឥឡូវ​បង្គោល​ព្រំដែន បាន ៨៣ នៅសល់ ១៧ ភាគរយ។ ហើ​យ ៨៣ ភាគរយ​នេះ ក៏​យើង​នៅ​អាច​សើរើ​ និងត្រូវ​ពិនិត្យមើល​មួយចំនួនទៀត ករណី​បោះ​ទៅ​វា​លម្អៀង វា​ទាមទារ​ឲ្យ​មានការ​កែប្រែ» ។ ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែង​ទៀតថា មូល​ហេតុដែល​រដ្ឋាភិបាល​កម្ពុជា​យឺត​យ៉ាង​ក្នុងការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រមជាមួយ​វៀតណាម ខ្លាត​បាត់បង់​ទឹកដី។ «ខំប្រឹង​ប៉ុណ្ណឹង​ហើយ នៅតែ​គេ​ចោទថា ធ្វើ​ឲ្យ​បាត់​ដី​ទៀត»។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន សែន។

ស្តាប់​ប្រសាសន៍​លោក ហ៊ុន សែន Listen to the audio here.





នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-វៀតណាម កាលពីពេលថ្មីៗនេះ លោក ហោ ណាំហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​អះអាងថា កម្ពុជា​និង​វៀតណាម បាន​លើក​ពី​បញ្ហា​នៃ​ការបោះបង្គោល​ព្រំដែន​ជាមួយគ្នា ហើយ​ភាគី​ទាំងពីរនឹង​ប្តេជ្ញា​បោះបង្គោល​ព្រំដែន​ជាមួយគ្នា​ដែល​នៅ​សេសសល់ ១៧ ភាគរយ​ទៀត ឲ្យ​បាន​ឆាប់​នៅពេល​ខាងមុខ៕

1 comment:

Kim Ea said...

I try to believe him for this moment, but just about 40 percent only .If the said is true first Mr powerful hand need to kick Var Kim Hong out and investigate on his work as a demarcation minister head . Second reform or suspend the committees run and work under this deception minister immediately . Third create a new team place under government or Congress control, who taking care of border demarcation, comprise with all parties politic and some of the NGO who work diligently with this topic. Fourth use the right map from the UN , and stop put a blame to any one who talk about this matter . We're Khmer glad to hear and see the right move from your part. In 30 year we Khmer never have a happy ending or hear positive word from you on this subject .