A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 July 2015

Hun Sen says Cambodia can review border demarcations with Vietnam if they are found to be wrongly demarcated លោក ហ៊ុន សែន៖ កម្ពុជា​អាច​សើរើ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​បើ​រក​ឃើញ​ថា​ខុស

ដោយ សេក បណ្ឌិត


2015-07-16

ហ៊ុន សែន ៦២០
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Brach Chev

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា កម្ពុជា​អាច​សើរើ​ឡើង​វិញ​បាន​ចំពោះ​បង្គោល​ព្រំដែន​ដែល​បាន​បោះ​រួច​ហើយ​រវាង​កម្ពុជា-​វៀតណាម ប្រសិនបើ​គេ​រក​ឃើញ​ថា ការ​បោះ​បង្គោល​នោះ​មិន​បាន​ត្រឹមត្រូវ ឬ​លំអៀង​ខុស​បន្ទាត់​ព្រំដែន​ដែល​កំណត់​ក្នុង​ផែនទី​ដើម។
ចំណែក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​សកម្ម​ក្នុង​កិច្ចការ​ឃ្លាំមើល​បញ្ហា​ព្រំដែន គាំទ្រ​ជំហរ​បែប​នេះ ហើយ​ថា នេះ​ជា​គំនិត​ដើម​របស់​ខ្លួន​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​កន្លង​មក ឬ​បក្ស​ប្រឆាំង​នឹង​សើរើ​ដោយ​ខ្លួន​ឯង​នៅ​ពេល​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល។
​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​កក្កដា បង្ហាញ​វិធានការ​ជាក់លាក់​មួយ​ចំនួន​ជា​សាធារណៈ​ក្នុង​ការ​លាង​ជម្រះ​មន្ទិលសង្ស័យ​ទាំង​ឡាយ និង​ការ​ចោទ​ប្រកាន់​នានា​ដែល​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម៖ «ព្រោះ​វា​អយុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំ ឬ​រដ្ឋាភិបាល អ៊ីចឹង​ទេ​ត្រូវ​ធ្វើ​រឿង​នេះ​ឲ្យ​ដល់​កោះ​ដល់​ត្រើយ មិន​អាច​ទុក​ឲ្យ​គេ​ចោទ​ប្រកាន់ ទោះ​បី​យើង​ប្រឹង​ប្រាប់​គេ​យ៉ាង​ម៉េច ក៏​គេ​នៅ​តែ​មិន​ជឿ។ អ៊ីចឹង​មាន​តែ​សុំ​ផែនទី​បរទេស​ជា​អ្នក​ផលិត គឺ​បារាំង ជា​អ្នក​ផលិត ហើយ​សុំ​អ្នក​ឯកទេស​បារាំង មក​តែ​ម្តង ពេល​នោះ​បក្ស​ណា​ក៏ដោយ​ចង់​ចូលរួម​អញ្ជើញ​មក...»
​មុន​ការ​ថ្លែង​នេះ​មួយ​ថ្ងៃ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​អោយ​ប្រទេស​មហា​អំណាច​ជួយ​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​ផែនទី​ខ្នាត ១/១០០.០០០ (មួយ​លើ​មួយ​រយ​ពាន់) ដែល​លោក​ជឿ​ថា ប្រទេស​ទាំង​នោះ​បាន​ជួយ​រក្សា​ទុក​តាំង​ពី​ឆ្នាំ​១៩៦៤ មក។
​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​លិខិត​ចំនួន ៣​ច្បាប់​ដាច់​ដោយ​ឡែក​ពី​គ្នា​ចុះ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ផ្ញើ​ទៅ​សហរដ្ឋអាមេរិក សាធារណរដ្ឋ​បារាំង និង​ចក្រភព​អង់គ្លេស។ តាម​រយៈ​លិខិត​ទាំង​នោះ លោក​នាយករដ្ឋមន្ត្រី​បាន​ស្នើ​សុំ​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​មហា​អំណាច​ទាំង​នោះ អោយ​កម្ពុជា ខ្ចី​ផែនទី​ខ្នាត ១/១០០.០០០ ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​រៀបចំ និង​អនុវត្ត​ការងារ​ក្នុង​ការ​កំណត់ និង​បោះ​បង្គោល​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជិត​ខាង។
លោក ហ៊ុន សែន ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ធ្វើ​ការងារ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ជាង ៣០​ឆ្នាំ​មក​នេះ​បាន​ជាង ៨០% ហើយ ប៉ុន្តែ​លោក​អះអាង​ថា កម្ពុជា​អាច​សើរើ​ពី​ការ​បោះ​បង្គោល​ព្រំដែន​ដែល​បោះ​រួច​ហើយ​នោះ​បាន ប្រសិនបើ​គេ​រក​ឃើញ​ថា ការ​បោះ​នោះ​មិន​ត្រឹមត្រូវ ឬ​លំអៀង​ខុស​ពី​បន្ទាត់​ព្រំដែន​ដែល​បង្ហាញ​នៅ​ក្នុង​ផែនទី​ដើម។
​លោក​បញ្ជាក់​ទៅ​សមភាគី​លោក​ទៀត​ថា ចំពោះ​ចំណុច​ដែល​កម្ពុជា ទាមទារ​កន្លង​មក ហើយ​មិន​ទាន់​បាន​ជោគជ័យ​នោះ គឺ​កម្ពុជា មិន​បោះ​បង់​ចោល​ឡើយ៖ «កម្ពុជា អត់​បោះបង់​សិទ្ធិ​ដែល​ខ្លួន​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​ទាមទារ​ទៅ​លើ​ចំណុច​មួយ​ចំនួន ដែល​នៅ​សេសសល់ ទោះ​បី​កម្ពុជា នៅ​មាន​ចំណុច​មិន​ទាន់​ឯកភាព​គ្នា​ផ្ទៃ​ក្នុង​មួយ​ចំនួន ដែល​កំពុង​ស្វែងរក​ចំណុច​ឯកភាព​គ្នា​លើ​ផែនទី​នេះ​សិន»

​កា​បង្ហាញ​ជំហរ​បែប​នេះ ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​ថា បាន​ប្រើ​ផែនទី​ក្លែងក្លាយ​ក្នុង​ការ​កំណត់​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម នោះ ប្រែ​ជា​គាំទ្រ ហើយ​អាច​ចាត់​ទុក​លោក ហ៊ុន សែន ជា​វីរបុរស​ជាតិ​ថែម​ទៀត បើ​សិន​ជា​មាន​ការ​អនុវត្ត​ត្រឹមត្រូវ​ដូច​អ្វីៗ​ដែល​លោក ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ពី​ជំហរ​របស់​លោក​ជា​សាធារណៈ​ដូច​ពេល​នេះ​មែន៖ «ចំណុច​អស់​ទាំង​ហ្នឹង​ហើយ ដែល​យើង​ចង់​បាន ព្រោះ​បក្ស​ប្រឆាំង​មិន​មែន​ប្រឆាំង​ដើម្បី​ក្រុម ឬ​បក្ស​ខ្លួន​ឯង​នោះ​ទេ គឺ​ដើម្បី​ជាតិ​ទាំងអស់ ពេល លោក ហ៊ុន សែន ធ្វើ​ត្រូវ យើង​ត្រូវ​តែ​សរសើរ តែ​បើ​ខុស យើង​ត្រូវ​តែ​រិះគន់​ដើម្បី​កែលំអ​អ៊ីចឹង​ហើយ»
​លោក​បន្ត​ថា បើ​ពិត​ដូច​លោក​នាយករដ្ឋមន្ត្រី​ថ្លែង​មែន លោក​ជឿ​ថា វិវាទ​ផ្ទៃក្នុង​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​នឹង​អាច​បញ្ចប់​បាន​ឆាប់។ ខ្មែរ​អាច​មាន​គំនិត​រួម​គ្នា​តែមួយ​ក្នុង​ការ​ប្រើប្រាស់​ផែនទី​ត្រឹមត្រូវ និង​រួម​គ្នា​ប្រឆាំង​ប្រទេស​ជិត​ខាង​ដែល​ព្យាយាម​រំលោភ​មក​លើ​បូរណភាព​ទឹក​ដី​កម្ពុជា។
​ចំណែក​អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម លោក កែម ឡី វិញ ចាត់​ទុក​ការ​ថ្លែង​របស់​លោក ហ៊ុន សែន គ្រាន់​តែ​ជា​ល្បិច​នយោបាយ​មួយ​ដើម្បី​ស្អំ​ចិត្ត​មហាជន ដែល​កំពុង​ធ្វើ​ការ​តវ៉ា​ពី​បញ្ហា​ព្រំដែន​ឲ្យ​ស្ងប់​ចិត្ត​មួយ​រយៈ​ប៉ុណ្ណោះ៖ «ធ្វើ​នេះ​គ្រាន់​តែ​កុំ​ឲ្យ​មាន​ចលនា​សង្គម​កើត​ឡើង អ្វី​ដែល​បាត់បង់​ហ្នឹង គឺ​មាន​ន័យ​ថា ការ​បោះ​បង្គោល​ព្រំដែន​ហ្នឹង​ទៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន ដែល​វៀតណាម បាន​រៀបចំ​រួច​ជា​ស្រេច​ទៅ​ហើយ»
​ទោះបី​យ៉ាង​ណា​ក្តី លោក​នាយករដ្ឋមន្ត្រី​ប្រកាស​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ រដ្ឋាភិបាល​នឹង​មិន​ឲ្យ​លាក់លៀម ឬ​ចាត់​ទុក​បញ្ហា​ព្រំដែន​ជា​រឿង​សម្ងាត់​ទៀត​ឡើយ។ ​ជាង​នេះ​ទៅ​ទៀត លោក​នាយក​រដ្ឋមន្ត្រី​នឹង​បើក​ចំហ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់ និង​អ្នក​ជំនាញ​ផ្សេងៗ ចូលរួម​ពិនិត្យ​មើល​ផែនទី​រួម​គ្នា​នៅ​ពេល​ដែល​ប្រទេស​មហា​អំណាច​ផ្តល់​ឲ្យ​កម្ពុជា នៅ​ពេល​ខាង​មុខ​នោះ៕

2 comments:

Anonymous said...

Dear Khmer and foreign readers:

Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.

This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.

This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.

Khmer Yeourng

P.S. Yuon/Vietnamese parasite/spammer still shows the stupidities and dumbs of Yuon/Vietnamese thieves and folks until to these days. The World knows it all.

Anonymous said...

Dear Khmer and foreign readers:

Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.

This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.

This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.

Khmer Yeourng

P.S. Yuon/Vietnamese parasite/spammer Drgunzet still shows the stupidities and dumbs of Yuon/Vietnamese thieves and folks until to these days. The World knows it all. Let Drgunzet do or post it until Yuon/Vietnamese folks and thieves (killers) become famous as the really disgusted and deadly Yuon/Vietnaemse folks (landless folks from no where).