A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 July 2015

Hun Sen says the leaking of demarcation maps caused Cambodia to lose benefits [How?] លោក ហ៊ុន សែន ថា​ការ​ទម្លាយ​ផែន​ទី​បោះ​បង្គោលព្រំដែន​​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​​ប្រយោជន៍​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី16 កក្កដា 2015, 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ ក្នុង​ពេល​ចែក​សញ្ញា​បត្រ​ដល់និស្សិត(រូបថត​ដោយ​ទេព សូនី​)
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ បានចំណាយ​ពេល​ជាងមួយ​ម៉ោង​ ដើម្បី​បក​ស្រាយ​ពី​​ការ​ប្រើ​​ប្រា​ស់​ផែន​ទី​ជា​មួយ​ប្រទេ​ស​វៀតណាមក្នុ​ង​ការ​បោះ​ប​ង្គោល​ព្រំ​ដែន​ ដោយ​លោ​ក​ចាត់​ទុ​ក​ថា​​ការទម្លាយ​​ព័ត៌មា​ន​​​ស​ម្ងាត់​​ពាក់​ព័ន្ធ​​នឹ​​ង​​ផែន​​ទីនេះ​​​នឹ​ង​ធ្វើ​ឲ្យ​កម្ពុជា​​ខាត​បង់ប្រ​យោជន៍​​។​
ការ​ទម្លាយ​ព័ត៌មាន​សម្ងាត់​មួយ​ចំនួនលើ​ការ​ប្រើប្រាស់ផែនទីនេះត្រូវ​​ធ្វើ​ឡើង​​ស្រប​ពេ​ល​លោ​ក​បាន​​សរសេរ​លិខិត​​ទៅ​ប្រទេស​​​ម​ហាអំណាច​បី គឺ​បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក ​ ដើម្បី​សុំ​ផែន​ទី​យក​​មក​ផ្ទៀង​ផ្ទាត់​ជាមួយ​ផែន​ទី​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ប្រើ​ប្រាស់​ជាមួយ​ប្រទេស​វៀតណាម។ លោក ហ៊ុន សែន ​ថា​រហូត​​មក​​ដល់ពេលនេះ ​​អង្គការ​​សហប្រជាជាតិនៅ​មិន​ទាន់​​រក​ឃើញផែន​ទី​របស់ប្រទេស​​កម្ពុជានៅ​​ឡើយ​ទេ​។​
ក្នុង​ពិធីចែកសញ្ញា​បត្រ​ដល់និស្សិត​នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ លោក ហ៊ុន សែន បាន​ថ្លែង​ថា​​​រដ្ឋធម្មនុញ្ញកម្ពុជា​​បា​ន​​​សរសេរ​ខុស និង​ចង​ដៃខ្លួន​ឯង​ត្រង់​ចំណុច​​អធិប​តេយ្យ​ភាព។​ លោក​បាន​បញ្ជាក់​ថា​៖«ខ្ញុំព្រះករុណា​ខ្ញុំ​សូ​មព្រះតេជគុណ​​ ព្រះ​សង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិ​មេត្តា​យោគ​យល់អធ្យា​ស្រ័យ​ទៅ​លើ​អាថ៌កំបាំ​ង​លើ​ប​ញ្ហាដ៏​ធំ​នេះ​ ប៉ុ​ន្តែ​យ៉ាងក៏ដោយ ខ្ញុំព្រះករុណា ខ្ញុំមិន​បោះ​បង់ការ​តស៊ូ។ រដ្ឋធម្មនុញ្ញ​កម្ពុជា​គឺ​សរសេរ​មា​​ន​កំហុស​ កំហុសយ៉ាងណា កំហុសយើ​ងចង់ដៃខ្លួនឯង ដាក់ផែនទី​របស់ខ្លួន​បោះ​ពុម្ពក្នុង​ចន្លោះ​ឆ្នាំ​១៩​៣​៣និង​៥៣​​តែ​​ប៉ុណ្ណឹង​ទេ»
មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​​ចែងបូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុ​ង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​​ ក្នុង​ផែនទី​ខ្នាត​១/១០០.០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ១៩៦៣-១៩៦៩។
លោក​នាយករដ្ឋមន្រ្តី​បាន​​បន្ត​ថា​៖«​យើង​បាន​យក​សេចក្តី​​សម្រេច​របស់អគ្គទេសាភិបាល​ឥណ្ឌូចិន យក​ទៅត​​ស៊ូ​​​ជាមួយ​​វៀតណាម ​និយាយ​​ឲ្យ​ត្រង់​អញ្ចឹង​តែ​ម្តងទៅថា​សូមយក​តាម​សេចក្តី​សម្រេច​របស់អគ្គទេសា​ភិបាល​​ឥណ្ឌូ​​ចិននៅ​​ឆ្នាំ​១៩១៤​​»។ លោក ហ៊ុន សែន ក៏​បាន​​ស្នើ​​សមភាគី​ខាង​វៀតណាមកុំ​យល់ច្រលំថា​នេះ​ខុស​ពី​រដ្ឋ​ធម្មនុញ្ញ​របស់កម្ពុជា​ ​ ដោយ​លោក​ចាត់​ទុក​ថា​កិច្ច​ព្រម​ព្រៀង​ដែល​ចុះ​ជាមួយ​វៀតណាម​អាច​ការ​​ពារ​លើ​​​ការ​ប្រើ​ប្រា​ស់នេះ​​បា​ន។​ ​
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ឲ្យ​ដឹង​ទៀត​ថាប្រទេស​​​​បារាំងនិងសហ​រដ្ឋ​​អាមេរិក​ប្រាកដជាមានផែនទី​របស់​កម្ពុជា តែ​លោក​ទាយ​ទុក​មុន​ថា​ផែន​ទី​ទាំងពីរ​ហ្នឹង​ខុសគ្នា។​ លោក​​បញ្ជាក់​បន្ថែម​ថា​៖«ដាក់ដាំដាក់ហ៊ូត[នៅខេត្ត​មណ្ឌលគិរី​]ដែល​ជា​តំបន់​មិន​ទាន់​ដោះ​​ស្រាយ ផែន​ទី​ដែល​តម្កល់​នៅ​ក្រសួងការបរទេសអាមេរិក ដែល​ប្រគ​ល់​ទៅ​ឲ្យ​អាមេរិក​ បាន​គូស​តាម​ខ្សែ​១៩១៤ យើង​កែ​តម្រូវ​ខ្លួន​ឯង មិន​មែន​បារាំងកែ​ទេ អញ្ចឹង​នៅពេ​​ល​ដែល​បារាំង​បញ្ជូន​ឯក​សារ​ហ្នឹង​ម៉ោ ហើយ​​ហ្នឹង​ផែន​ទី​អាមេរិក​មក​ដល់ ​នោះហើយឆ្ងាយ​ចំណុច​ខ្សោយ​៥០គីឡូម៉ែត្រ​ការ៉េ។ សូម​បញ្ជាក់​ ខ្ញុំករុណា​ខ្ញុំ​​សោក​ស្តាយ​ណាស់ តែ​ខ្ញុំករុណា​ខ្ញុំ​អត់​មាន​លទ្ធ​ភាប​ ដើម្បី​ការ​ពារ​ដោយ​សារ​តែ​អ្នក​ប្រឆាំង​ផ្គាប់​មុខ​ ចេះ​​តែ​រក​រឿង​ តម្រូវ​ឲ្យ​ខ្ញុំ​ព្រះករុណា ខ្ញុំត្រូវ​និយាយ​ហើយ»។​
លោក ហ៊ុន សែន បន្ថែម​​ថា​៖«​ទាំងអស់នេះ យើង​ត្រូវ​ចរចារកដំណោះស្រាយ​សមស្រប​​ជាមួយ​នឹង​វៀតណាម​។ ប៉ុន្តែ​ម្នាក់ៗស្នេហាជាតិៗ ទីចុងបំផុត ខ្លឹម​សារពិតប្រាកដគឺ​បំផ្លាញជាតិ​»​។ លោកបាន​​ថ្លែងបន្ត​​ថា​៖​«ខ្ញុំករុណា ខ្ញុំ​ពិបាកណាស់ វេទនា​ណាស់ បើ​មិន​បក​ស្រាយ​គេ​ជេរ​ ខ្ញុំករុណាខ្ញុំថាលក់​ទឹក​លក់ដី​​។ យើង​ចង់​ណាស់​ កុំ​ឲ្យ​ខូ​ច​ឈ្មោះ​មនុស្ស​មួយ​ចំនួន​ពី​ជាន់ដើម ប៉ុន្តែ​នៅពេ​ល​យើង​ការ​ពារ​អ្នក​ជាន់​ដើម យើង​ទៅ​ជា​អ្នក​រងគ្រោះ ដូច្នេះ​គ្មានហេតុផល​តទៅ​ទៀត ដើម្បី​រក្សា​ការ​សម្ងាត់​អ្វី​ទាំងអស់​»។​

លោក​នាយករដ្ឋមន្រ្តីក៏​អះអាង​ថា​​បើ​ទោះ​ជា​មានការចម្លង​ផែនទី​សម្រាប់ប្រើ​ប្រាស់​ក្នុង​ការ​បោះបង្គោលព្រំដែន តែ​ផែនទីនោះ​មិ​ន​អា​​ច​ខុសពី​​ផែនទី​​បោន​​ខ្នា​ត​​១/១០០០០០ ដែលតម្កល់នៅអង្គការសហប្រជាជាតិ។លោក​បន្តថា​សព្វថ្ងៃ​នេះការ​បោះបង្គោលព្រំដែន​ជាមួយ​វៀតណាម​សម្រេច​បាន​​៨៣ភាគរយហើយ​នៅ​​លើខ្សែព្រំដែន​ប្រមាណ​១២៦០គីឡូម៉ែត្រ។ ប៉ុន្តែ​​លោក​ថា​កម្ពុជា​ក៏​អាច​សើរើ​បាន​ បើ​ករណី​បោះទៅ​​មាន​​ភាព​​លម្អៀង។​ លោកបាន​បញ្ជាក់​​ថា៖«បើចរចាមិនត្រូវគ្នា អូសបន្លាយក៏អូសទៅ ប្រសើរជាងបាត់ដី អូសបន្លាយក៏អូសទៅ អញ្ចឹងបានវាជាង៣០ឆ្នាំ បោះអត់ទាន់ចប់ ព្រោះបើសិនជាវាមិនទាន់ចប់ ប្រញាប់ទៅណា ឥឡូវបាន៨៣ភាគរយ នៅសល់១៧ ភាគរយ ហើយអា៨៣ភាគរយនេះ ក៏យើងនៅអាចសើរើបានទៀត ត្រូវធ្វើអូឌីតមួយចំនួនទៀតករណីដែលបោះទៅវាលម្អៀង យើងត្រូវកែទាមទារឲ្យកែតម្រូវ អញ្ចឹងបានត្រូវការដំណើរការវែងឆ្ងាយ មិនធម្មតា»។​
កាលពីថ្ងៃ​អង្គារ ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ លោក វ៉ា គឹមហុង​ បាន​ថ្លែង​ថា​សន្ធិសញ្ញា​​បំពេញ​បន្ថែម​​ឆ្នាំ​២០០៥ដែល​រដ្ឋាភិបាលកម្ពុជានិង​វៀតណាម​បាន​ចុះហត្ថលេខារួមគ្នា ​អនុញ្ញាត​ឲ្យ​​ភាគី​ទាំងពីរ​គូសចម្លង​ខ្សែ​ព្រំដែន​​ពី​ផែន​ទី​បោន​១/១០០០០០មក​លើ​ផែន​ទី​UTM១/៥០០០០ ​ដើម្បី​ជា​ជំនួយ​​​ដល់​ក្រុម​ប​ច្ចេក​ទេស​យ​ក​​មក​អនុវត្ត​នៅ​​លើ​ដី​ជាក់ស្តែង។​ លោក​បាន​បញ្ជាក់​ថា៖«បើយើង​មិន​​គូស​ចម្លង​១/១០០០០០ ផែន​ទី​បោន​អម​សន្ធិ​សញ្ញា​ឆ្នាំ​១៩៨៥ទេ យើង​ជា​អ្នកបច្ចេក​ទេស​មិន​អាច​ធ្វើ​ការ​បោះ​បង្គោល​ខណ្ឌ​សីមានៅលើ​ដីជាក់​ស្តែង​បាន​ទេ ព្រោះ​ថា​ផែន​ទី​១/១០០០០០​ដែល​ជា​ផែន​ទី​មូលដ្ឋានយើង​ទទួល​ស្គាល់ ព្រោះ​ថា​រដ្ឋធម្មនុញ្ញ​ទទួល​យក​ផែន​ទី​១/១០០០០០​មក​ធ្វើ​ជា​ផែន​ទី​ជាមូល​ដ្ឋាន​ ប៉ុន្តែ​ពេល​យើង​ចុះ​ទៅលើ​​ដី​ជាក់​ស្តែង​ មិន​មែន​ផែន​ទី​១/១០០០០០ យើង​ទៅ​បោះបង្គោល​​បាន​ទេ ត្រូវ​យក​ផែន​ទី​UTM​ខ្នាត​ធំ​១/៥០០០០​ដែលមានក្រឡាអុកឈើត្រង់។ វាអនុញ្ញាតឲ្យ​យើង​​ប្រើប្រាស់​​បច្ចេកវិទ្យាទំនើប ដូចជា​​ជីភីអេសជាដើម វាអាច​ចាប់កន្លែងណាកន្លែងណា​លើ​ដីជាក់ស្តែង»
លោក វ៉ា គឹមហុង​បន្ត​ថា​៖«រដ្ឋាភិបាលក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​បាន​​ចរចា​​ជាមួយ​វៀត​ណាម​បង្កើ​ត​បាន​​អនុស្ស​រណៈ​​នៃ​ការ​​យោគ​យល់​គ្នា​ចុះថ្ងៃ​ទី​២៤ខែមេសា ឆ្នាំ​២០១១​ ស្តីពី​​ការកែសម្រួល​ខ្សែ​​ព្រំដែន​គោក​នៅ​​តំបន់​​ដែល​នៅ​សេស​សល់​មួយ​ចំនួន ​ក្នុង​គោលដៅ​ខិត​ខំធ្វើ​យ៉ាងណា​​ឲ្យ​​ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោល​រវាង​ប្រទេស​ទាំងពីរ​បាន​បញ្ចប់នៅឆ្នាំ​២០​១២ និង​ដើ​ម្បីរ​ក្សា​កា​រ​កាន់​កាប់​ គ្រប់គ្រង​ដីធ្លី ស្រែច​​ម្ការ​របស់​ប្រជា​​ពលរដ្ឋ​ដែល​បាន​បង្ក​បង្កើន​ផល​ជា​យូរ​ឆ្នាំ​ម​កហើ​យ​នោះ​​ ទុក​ជូន​គាត់​ឲ្យ​នៅ​ដដែល»។​
លោក វ៉ា គឹមហុង​ ឲ្យ​ដឹង​ទៀត​ថា​រហូត​មក​ដល់​ពេលនេះ ការងារ​ខណ្ឌសីមានិង​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​​បាន​ឈាន​មក​ដល់​ដំណាក់​កាល​មួយ​ដែល​មាន​បញ្ហាស្មុគស្មាញ​ខ្លាំង​​ ជាពិសេស​នៅ​តំបន់​ដែល​ខ្សែ​ព្រំដែន​កាត់​វាល​ទំនាប ដែល​មាន​ប្រ​ជាជន​រស់​នៅ​កុះករ​ ដោយ​ហេតុ​ថា​ខ្សែ​ព្រំដែន​ដែល​បន្សល់​ទុក​ដោយ​អាណា​ព្យាបាល​បារាំង​ កន្លែង​ខ្លះគូស​ចូល​ក្នុង​ដី​កម្ពុជា ហើយ​កន្លែង​ខ្លះ​ទៀត គូស​ចូល​ដី​វៀតណាម​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​កាន់​កាប់​ជាក់​ស្តែ​ងរបស់​ប្រជា​ពលរដ្ឋ​ទាំងសង​ខាង។​
អតីត​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​នៃ​របប​សាធារណរដ្ឋ លន់ នល់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េង​សែ មានប្រសាសន៍ថា​លោក​ ហ៊ុន សែន ត្រូវ​​តែ​លុប​ចោល​កិច្ច​ព្រមព្រៀង​ទាំងឡាយ​ណា​ដែល​ធ្វើ​ជា​មួយ​ប្រទេស​វៀតណាម និង​ប្រើ​ប្រាស់ផែនទីតែមួយ​​ដែល​តម្កល់នៅអង្គការ​សហប្រជាជាតិ។​ លោក​បញ្ជាក់​​ថា​៖​​​«សូម​ថា​បើ​យើង​យក​ផែន​ទី​ណាជាផែនទី​ដែល​បារាំងធ្វើ​ឲ្យ គឺ​ផែនទីដែល​បារាំងធ្វើ​អាណានិគម​នៅលើ​ស្រុកខ្មែរ។ ស្រុក​ខ្មែ​រត្រូវ​យក​ផែនទីហ្នឹង កុំ​យក​ផែន​ទីដទៃទៀត ថ្វី​បើ​មាន​ចំណេញ ឬ​ខាត ប៉ុន្តែ​បើ​ចំណេញអានេះ ទៅ​ខាតអានោះ ប្រយ័ត្ន​យើង​ត្រូវ​ធ្វើ​អី​ឲ្យ​​ច្បា​ស់លា​ស់​រឿ​ងផែនទី។ បើ​ផែនទី​ខុស​ ខុសមួយជីវិត»។
តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែល​រក​ឃើញ​ថា​កម្ពុជា​បាត់បង់ទឹក​ដីឲ្យ​វៀតណាម មានប្រសាសន៍ថានៅពេល​មាន​ផែន​ទី​ត្រឹមត្រូវ​ហើយ ​កម្ពុជា​ត្រូវ​ការ​ភាគីផ្សេងទៀត​ចូលរួម​ដោះស្រាយ​បញ្ហាព្រំដែន​ជាមួយ​ប្រទេសវៀតណាម ដោយ​សារ​វៀតណាម​តែង​តែ​មិ​នយ​ល់ព្រម​ចំពោះ​ការ​ទាមទារ​របស់កម្ពុជា។ លោក​បញ្ជាក់​ថា​យន្ត​ការ​អន្តរជាតិ​នឹង​អាចជួយ​ដោះស្រាយ​បញ្ហានេះ។ លោក​បន្ថែម​ថា«អញ្ចឹង​ខ្ញុំ​ក៏​សូម​ស្វាគមន៍​ការ​សរសេរ​លិខិត​របស់​លោក​ ហ៊ុន សែន ​ទៅ​កាន់​ប្រទេស​មហាអំណាចទាំង​៣​ហ្នឹង​​។​ ប៉ុន្តែ​ប៉ុណ្ណឹង​អត់​ទាន់គ្រប់​គ្រាន់​ទេ ខ្ញុំ​សុំ​ឲ្យ​រដ្ឋា​ភិ​បាល​ប្តឹង​ទៅ​តុលាការយុត្តិ​ធម៌​អន្តរជាតិ ICJ បាន​គ្រប់​គ្រាន់ ។ យើង​មើល​ទៅ​លោក វ៉ា គឹមហុង ថាគាត់​ក៏​ពិបាក​ចរចាជាមួយ​វៀតណាមដែរ អញ្ចឹងមាន​តែ​ICJមួយ​ទេ មាន​តែ​តុលាការ​យុត្តិ​ធម៌​អត្តរជាតិ​មួយ​ទេ ដែល​អាច​ដោះ​ស្រាយ​ជាមួយ​វៀតណាម​បាន»៕​ រាយការណ៍បន្ថែម​ដោយ​លោក ទូច សុខា និង​កាន់​ វិច្ឆិកា​
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

2 comments:

Anonymous said...

Dear Khmer and foreign readers:

Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.

This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.

This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.

Khmer Yeourng

P.S. Yuon/Vietnamese parasite/spammer Drgunzet still shows the stupidities and dumbs of Yuon/Vietnamese thieves and folks until to these days. The World knows it all. Let Drgunzet do or post it until Yuon/Vietnamese folks and thieves (killers) become famous as the really disgusted and deadly Yuon/Vietnaemse folks (landless folks from no where).

Anonymous said...

Hun Sen Euy !! Ah Yuon Vear Min Del Phleu Dauch Khmer Ter. Vear Mean Ter Khmer lost if you keep your mouth shut with that current border markers.