A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 July 2015

Hun Sen sets two conditions for border negotiations with Vietnam លោក​ហ៊ុន សែន​ដាក់​​លក្ខខណ្ឌ​​ចំនួន​ពីរ​ដើម្បី​​ច​រចា​​ព្រំដែន​​ជាមួយ​​ប្រទេស​​វៀតណាម​​

អត្ថបទ 16-07-2015   |  ដោយ Vayofm Teams
​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានស្នើ​ទៅ​កាន់​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា ដែល​ជា​ក្រុម​ច​រចាព្រំដែន​ជាមួយ​និង​ប្រទេស​វៀតណាម ត្រូវតែ​គោរព​នូវ​លក្ខខណ្ឌ​ចំនួន​ពីរ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។ ការ​ស្នើរបស់​លោក​ហ៊ុន សែន​ពេលនេះ បានធ្វើឡើង​នៅក្នុង​ពិធី​ប្រគេន និងប្រគល់​សញ្ញាបត្រ និងវិញ្ញាបនបត្រពុទ្ធិក​សាកល វិទ្យាល័យ សីហនុ​រាជ ចំនួន ១៦៦៤ អង្គ​/​នាក់ នា​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៥ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។​

​លក្ខខណ្ឌ​ចំនួន​ពីរ​ដែល​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នោះ​រូ​ម​មាន​៖ ទី​១ ក្រុម​ច​រចា​ព្រំដែន​កម្ពុជា ត្រូវតែ​ច​រចា​ជាមួយ​ប្រទេស​វៀតណាម​ដោយ​ប្រកាន់​យក​ទៅ​តាម​ផែនទី​របស់​កម្ពុជា​ខ្នាត​១/១០០០០០ ដែល​បាន​​តម្កល់ទុក​នៅ​ក្នុង​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ​១៩៦៤​។ ទី២ បើ​ក្រុម​ច​ចារ​ព្រំដែន​កម្ពុជា ច​រចា​​ជាមួយ​វៀតណាម​មិន​ត្រូវ​ទេ ​ឲ្យ​អូសបន្លាយ​ក៏​អូស​ទៅ​ប្រសើ​ជា​ងចរ​ចា​បាត់ទឹកដី​។​
​សម្លេង​លោក​ហ៊ុន សែន​៖

​បើតាម​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែងបន្ត​ថា បើ​ទោះបី​ប្រទេស​កម្ពុជា​បាន​បោះបង្គោល​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម​បាន​ចំនួន​៨៣%​ក៏ដោយ​ ក៏​កម្ពុជា​យើង​នៅតែ​មាន​សិទ្ធិក្នុង​ការសើរើ​ឡើងវិញ ​នូវ​បង្គោល​ព្រំដែន​ណា​ដែល​មិន​ទាន់​ច្បាស់លាស់​។​


​គួរបញ្ជាក់​ថា ការស្នើ​ដាក់​លក្ខខណ្ឌ​ដើម្បី​ច​រចា​​រឿង​ព្រំដែន​កម្ពុជា-វៀតណាម​នេះ បាន​ធ្វើឡើង​ក្រោយ​មួយថ្ងៃ បន្ទាប់​ពីលោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន បាន​សរសេរ​លិខិត​មួយ​ទៅ​ថ្នាក់ដឹកនាំ​ប្រទេស​មហាអំណាច​ចំនួន​៣ គឺ​បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក ដោយ​ស្នើសុំ​ខ្ចី​ផែនទី និង​សុំ​ជំនួយ​ជា​អ្នកជំនាញ​ខាង​ផែនទី ដើម្បី​ជួយ​កម្ពុជា​ក្នុង​ការផ្ទៀងផ្ទាត់​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​តែ​ប្រើប្រាស់​។ ​​កាលពី​ថ្ងៃ​ទី​០៦​ខែកក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក បាន គីមូន ដោយ​ស្នើសុំ​ផែនទី​កម្ពុជា​ដែល​តម្កល់​នៅ​អង្គការ​ប្រជាជាតិ មក​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ក្នុង​ដោះស្រាយបញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ផងដែរ​។​

​តាមរយៈ​លិខិត​នី​មួយៗ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​លើកឡើង​ថា ការសហការ របស់​បណ្តា​ប្រទេស​ទាំងនោះ ក្នុង​ការផ្តល់​ផែនទី​ដែល​កម្ពុជា បាន​តម្កល់​នៅ​ឆ្នាំ​១៩៦៤ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ដើម្បី​បញ្ជាក់ពី​ភាព​ស្អាតស្អំ​របស់​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​បញ្ហា​ព្រំដែន​ផង​ដែរ​។ ជា​ការកត់សម្គាល់ តាមរយៈ​លិខិត​ទាំងនេះបានបង្ហាញ​ថា កម្ពុជា​កំពុងស្វែងរក​ជំនួយ ដើម្បី​រើខ្លួន​ឲ្យ​រួចពី​បញ្ហា​ព្រំដែនជាមួយ​ប្រទេស​វៀតណាម៕
(​ដោយ៖គួន សំបូរ)

1 comment:

Anonymous said...

Dear Khmer and foreign readers:

Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.

This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.

This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.

Khmer Yeourng

P.S. Yuon/Vietnamese parasite/spammer Drgunzet still shows the stupidities and dumbs of Yuon/Vietnamese thieves and folks until to these days. The World knows it all. Let Drgunzet do or post it until Yuon/Vietnamese folks and thieves (killers) become famous as the really disgusted and deadly Yuon/Vietnaemse folks (landless folks from no where).