A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 15 July 2015

Svay Rieng provincial governor urges Border Committee chairman Var Kimhong to show border clarity with Vietnam អភិបាល​ខេត្ត​ស្វាយរៀង​ទទូច​ឲ្យ​លោក វ៉ា គឹមហុង បង្ហាញ​ភាព​ច្បាស់លាស់​អំពី​ព្រំដែន

ដោយ ម៉ម មុនីរតន៍

2015-07-14
ព្រំដែន ស្វាយរៀង ៦១០
តម្រុយ​បង្គោល​ដែល​ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​វៀតណាម ចូល​មក​បោះ​លើ​ដីស្រែ​ចម្ការ​របស់​អ្នក​ភូមិ​នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​០២ ឧសភា ឆ្នាំ២០១៤។
RFA/Hum Chamroeun

អភិបាល​ខេត្ត​ស្វាយរៀង ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​វៀតណាម អះអាង​ថា គិត​មក​ដល់​ពេល​នេះ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅ​ពុំ​ទាន់​មាន​ភាព​ច្បាស់លាស់​រឿង​ការ​គ្រប់គ្រង​ខ្សែ​បន្ទាត់​ព្រំដែន​ជាមួយ​វៀតណាម នៅ​ឡើយ​ទេ។
លោក​ទាមទារ​ឲ្យ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា បង្ហាញ​ចំណុច​ដែល​ត្រូវ​គ្រប់គ្រង ឬ​ទីតាំង​ដែល​ដោះដូរ​គ្នា​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​បញ្ហា​កើត​ឡើង​ត​ទៅ​ទៀត។
ក្រោយ​ពី​ការ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពាក់ព័ន្ធ​រឿង​ព្រំដែន​របស់​អភិបាល​ខេត្ត​ស្វាយរៀង លោក វ៉ា គឹមហុង ប្រតិកម្ម​វិញ​ភ្លាមៗ​ដោយ​ចាត់​ទុក​ថា អភិបាល​ខេត្ត​ស្វាយរៀង លោក ជៀង អំ មិន​ដែល​បាន​បំពេញ​តួនាទី​ក្នុង​នាម​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​ម្ដង​ណា​ទេ​អំពី​ព្រំដែន​នេះ។
នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មន្ត្រី​អនុវត្ត​គោល​នយោបាយ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋាភិបាល​តែ​មួយ ខ្វែង​គំនិត​គ្នា ដែល​ម្ខាងៗ​បាន​ស្ដី​បន្ទោស និង​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន លើ​ការ​គ្រប់គ្រង​ខ្សែ​បន្ទាត់​ព្រំដែន។ អភិបាល​ខេត្ត​ស្វាយរៀង ​អះអាង​ថា ការ​កំណត់​បោះ​បង្គោល​ព្រំដែន ជាពិសេស​ជាមួយ​វៀតណាម នេះ គឺ​នៅ​តែ​មាន​ភាព​ស្មុគស្មាញ មិន​ដឹង​ថា តើ​កម្ពុជា ចំណេញ​ដី​នៅ​ត្រង់​ណា ហើយ​ត្រង់​ណា​ដែល​កម្ពុជា ត្រូវ​បាត់បង់​ទៅ​វៀតណាម នោះ​ទេ​អំពី​ការ​កំណត់​ខណ្ឌ​សីមា​ព្រំដែន​នេះ។
ការ​តឹង​សរសៃ​ក​ដាក់​គ្នា ជុំវិញ​ភាព​មិន​ប្រាកដ​និយម​រឿង​ព្រំដែន​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ក្រសួង​មហាផ្ទៃ ធ្វើ​បច្ចុប្បន្នភាព និង​ការ​ផ្សព្វផ្សាយ​ពី​ព្រំដែន កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ។
ក្រោយ​ពី​បទ​បង្ហាញ​របស់ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បិទ​បញ្ចប់​រួច និង​បទ​អន្តរាគមន៍​របស់ លោក ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ចប់​ដែរ​នោះ ដល់​វេន លោក ជៀង អំ អភិបាល​ខេត្ត​ស្វាយរៀង វិញ​ម្ដង។ លើក​នេះ លោក ជៀង អំ អភិបាល​ខេត្ត​ស្វាយរៀង មិន​សំចៃ​មាត់​ដូច លោក ប្រាជ្ញ ច័ន្ទ ឡើយ។ អភិបាល​ខេត្ត​ស្វាយរៀង បាន​ទាមទារ​ឲ្យ លោក វ៉ា គឹមហុង បង្ហាញ​ឲ្យ​បាន​ច្បាស់លាស់​លើ​ការ​គ្រប់គ្រង​ជាក់ស្ដែង​នៃ​ខ្សែ​បន្ទាត់​ផែនទី​ជាមួយ​វៀតណាម។ លោក ជៀង អំ ចាត់​ទុក​ថា ការ​កំណត់​ខ្សែ​ខណ្ឌ​សីមា​នេះ ហាក់​មាន​មន្ទិល​សង្ស័យ និង​មិន​ដឹង​ថា​តើ​ត្រង់​ណា​ទៅ​ដែល​កម្ពុជា ថា​ចំណេញ​ដី​ពី​វៀតណាម ហើយ​ចំណុច​ដែល​វៀតណាម ត្រូវ​ខាតបង់​មក​កម្ពុជា វិញ។ លោក​បន្ត​ថា «សូម​ឲ្យ​គណៈកម្មការ​ចម្រុះ​ព្រំដែន​យើង​នេះ ពន្យល់​ប្រាប់​ខេត្ត​ឲ្យ​ច្បាស់​ថា កន្លែង​ណា​ដែល​ត្រូវ​បាន​ដី​ខេត្ត កន្លែង​ណា​ដែល​ចូល​មក​យើង បាត់​ប៉ុន្មាន? យើង​បាត់​គេ​ស្រែក​កន្លែង​យើង​បាន​គេ​ស្ងាត់។ អ៊ីចឹង​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​លំបាក និង​យល់​ច្រឡំ​កន្លែង​ហ្នឹង ហើយ​យើង​បាត់​ប៉ុន្មាន​នៅ​កន្លែង​ណា ព្រោះ​បោះ​បង្គោល​វា​មាន​បាន និង​វា​បាត់»

ពាក់ព័ន្ធ​នឹង​វិវាទ​ព្រំដែន​នេះ ប្រជាពលរដ្ឋ​មួយ​ក្រុម​ដឹក​នាំ​ដោយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​វៀតណាម ប្រើប្រាស់​ហិង្សា​បណ្ដាល​ឲ្យ​មាន​របួស​ទាំង​សង​ខាង​លើ​ទឹក​ដី​ខ្មែរ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា។ មូលហេតុ​ដែល​នាំ​ឲ្យ​ប៉ះ​ទង្គិច​គ្នា​នេះ កើត​ឡើង​ខណៈ​ពលរដ្ឋ​កម្ពុជា ព្យាយាម​ចុះ​ពិនិត្យ​ព្រំដែន​ដែល​សង្ស័យ​ថា វៀតណាម បាន​រំកិល​ចូល​ក្នុង​ទឹក​ដី​កម្ពុជា។
ភ្លាមៗ​ក្រោយ​ពី​ការ​រិះគន់​របស់​អភិបាល​ខេត្ត​ស្វាយរៀង លើ​ការ​គ្រប់គ្រង​ខ្សែ​បន្ទាត់​ព្រំដែន​របស់ លោក ជៀង អំ នេះ ត្រូវ​បាន លោក វ៉ា គឹមហុង ប្រតិកម្ម ហើយ​ស្ដី​បន្ទោស​ថា អភិបាល​ខេត្ត​ស្វាយរៀង មិន​ដែល​បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ឲ្យ​ចំ​ទិសដៅ ដូច​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កំណត់​ជុំវិញ​រឿង​ព្រំដែន​នេះ​ម្ដង​ណា​ទេ។ លើស​ពី​នេះ​ទៀត លោក វ៉ា គឹមហុង ថែម​ទាំង​បាន​រិះគន់​ថា គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ពុំ​ដែល​បាន​ទទួល​របាយការណ៍​ពី លោក ជៀង អំ ទាល់​តែ​សោះ​រឿង​ព្រំដែន​នេះ​ទៅ​វិញ។ លោក​បន្ត​ថា «ឯកឧត្ដម​ភ្លេច​សេចក្ដី​សម្រេច​របស់​នាយក​រដ្ឋមន្ត្រី​មួយ ដែល​បង្កើត​អនុ​គណៈកម្មការ​បច្ចេកទេស ដែល​ឯកឧត្ដម​ជា​ប្រធាន ហើយ​ឯកឧត្ដម​ជា​សេនាធិការ​ឲ្យ​គណៈកម្មការ​ព្រំដែន។ ទាំងអស់​នេះ ឯកឧត្ដម​មិន​ដែល​បាន​ធ្វើ​ទេ រាយការណ៍​ក៏​មិន​ដែល​រាយការណ៍​ឲ្យ​ដែរ»
ព្រំដែន​ស្វាយរៀង ៦២០
ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម ប្រឈម​មុខ​ដាក់​គ្នា​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided

ការ​ធ្វើ​បទ​បង្ហាញ​ពី​បច្ចុប្បន្នភាព​លើ​ការ​គ្រប់គ្រង និង​ផ្សព្វផ្សាយ​រឿង​ព្រំដែន​នេះ មិន​ត្រឹម​តែ​អភិបាល​ខេត្ត​ស្វាយរៀង ទេ​ដែល​បង្ហាញ​ពី​មន្ទិល​សង្ស័យ​ចំពោះ​ភាព​ស្ងប់ស្ងាត់ ជុំវិញ​ការ​រំកិល​ព្រំដែន​ដោយ​រដ្ឋាភិបាល​វៀតណាម នេះ។ ដោយឡែក​អភិបាល​ខេត្ត​កណ្ដាល និង​មន្ត្រី​យោធា​ព្រំដែន​ក្នុង​តំបន់​នេះ បង្ហាញ​កង្វល់​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។
ការ​បន្ត​ខ្វែង​គំនិត​គ្នា​នៃ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល ជុំវិញ​ខ្សែ​បន្ទាត់​ព្រំដែន​នេះ ធ្វើ​ឡើង​មុន ៦​ថ្ងៃ​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ដឹក​នាំ​មនុស្ស​ប្រមាណ ១​ពាន់​នាក់ ចុះ​ពិនិត្យ​ព្រំដែន​លើ​ទីតាំង​ដែល​មាន​វិវាទ​ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៩ កក្កដា ខាង​មុខ​នេះ។
ពាក់ព័ន្ធ​រឿង​នេះ សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​នាយក​ប្រតិបត្តិ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ទិប ទាវ មើល​ឃើញ​ថា កម្ពុជា អាច​នឹង​ត្រូវ​ប្រឈម​មុខ​បាត់បង់​បូរណភាព​ទឹក​ដី​ជាង​នេះ​បន្ថែម​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ខ្វែង​គំនិត​គ្នា ហើយ​ដឹក​នាំ​តាម​របៀប​បំបិទ​សិទ្ធិ​សេរីភាព​ដូច​នេះ។ លោក​ចាត់​ទុក​ថា រដ្ឋាភិបាល​គួរ​ពិចារណា​លើ​កង្វល់​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​ចាប់​អនុវត្ត​ពង្រឹង​យន្តការ​ច្បាប់ និង​សន្តិសុខ​ផ្ទៃ​ក្នុង​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​បន្ថែម​ទៀត ទើប​ធានា​ពី​ការ​រំកិល​ព្រំដែន​ពី​វៀតណាម បាន។ លោក​បន្ត​ថា «សួរ​ថា​ហេតុ​អី​បាន​ជា​មន្ត្រី​ព្រំដែន​គាត់​មិន​ហ៊ាន​លើក​ឡើង គាត់​មិន​ហ៊ាន​បំភ្លឺ គឺ​ដោយសារ​តែ​ប្រព័ន្ធ​នៃ​ការ​គ្រប់គ្រង​របៀប​ផ្ដាច់​ការ បំបិទ​សិទ្ធិ​សេរីភាព មិន​ឲ្យ​មន្ត្រី​របស់​ខ្លួន​ឯង និង​ប្រជាពលរដ្ឋ និយាយ​ពី​បញ្ហា​នៃ​ការ​បាត់​បង់​ទឹក​ដី»
ប្រទេស​កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រមាណ ១.២៧០​គីឡូម៉ែត្រ។ ប្រទេស​ទាំង​ពីរ​បោះ​បង្គោល​ព្រំដែន​បាន ៨៣​ភាគរយ។ តាម​ការ​គ្រោង​ទុក ការ​កំណត់​ព្រំ​សីមា​រវាង​កម្ពុជា និង​វៀតណាម នេះ គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៥។ ជុំវិញ​រឿង​នេះ គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល យល់​ឃើញ​ថា ក្រោយ​ពី​បញ្ចប់​បោះ​បង្គោល​ព្រំដែន នឹង​ធ្វើ​ឲ្យ​កម្ពុជា រឹត​តែ​បាត់បង់​ទឹក​ដី​បន្ថែម​ទៀត​ទៅ​វៀតណាម ជាពិសេស​នោះ រដ្ឋាភិបាល​វៀតណាម នឹង​មិន​បញ្ឈប់​ការ​រំកិល​ព្រំដែន​ត្រឹម​ការ​បោះ​បញ្ចប់​បង្គោល​ឡាក់​នេះ​ទេ៕

3 comments:

Anonymous said...

Begin of Drgunzet's comment.

Are you folks stupid? Why don't you invite Sam Rainsy to visit the border? Why bother to invite Var Kim Hong?

-Drgunzet-

Anonymous said...

Because this Sva Khim Hoe has denied time and time again that the savage youns have not stolen the Khmer land. The Khmer just wanted to educate this Sva and the stupid youns exactly where the border is. Now, go and eat some dog shits !

Sincerely,
STUPID youn...

Anonymous said...

Dear Khmer and foreign readers:

Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.

This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.

This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.

Khmer Yeourng