A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 19 July 2015

The Council of Ministers: "Sam Raisy gives more weight to maps bought from the French market than the official government maps", "លោក សម រង្ស៊ី ឲ្យ​តម្លៃ​ផែនទី​ទិញ​តាម​ផ្សារ​ថ្លៃ​ជាង​ផែនទី​រដ្ឋាភិបាល​ប្រើ"

ដោយ ប្រាជ្ញ ចេវ

វ៉ា គឹមហុង បង្ហាញ​ផែនទី ៦២០
ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Rann Samnang

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ប្រកាស​ថា លោក សម រង្ស៊ី ឲ្យ​តម្លៃ​ផែនទី​ទិញ​តាម​ផ្សារ​ថ្លៃ​ជាង​ផែនទី​រដ្ឋាភិបាល​ប្រើប្រាស់​សព្វថ្ងៃ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន ចុះ​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​កក្កដា អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លើក​ឡើង​ថា ទង្វើ​របស់​លោក សម រង្ស៊ី ដែល​បង្ហោះ​ផែនទី​ទិញ​ពី​ប្រទេស​បារាំង ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ស្នើ​សុំ​ខ្ចី​ផែនទី​ពី​ប្រទេស​មហា​អំណាច ជា​ការ​បន្ថោក​តម្លៃ​នៃ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា។
ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ច្រានចោល​សេចក្ដី​ថ្លែងការណ៍​នេះ និង​លើក​ឡើង​ថា លោក សម រង្ស៊ី មិន​មែន​ទើប​បង្ហោះ​ផែនទី​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា នោះ​ទេ គឺ​លោក សម រង្ស៊ី បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ចាប់​តាំង​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១៥ មក​ម្ល៉េះ គ្រាន់តែ​ការ​បង្ហោះ​នោះ ទៅ​តាម​អ្វី​ដែល​លោក​មាន។
រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា ពុំ​អាច​ពន្យល់​បន្ថែម​ពី​លើ​សេចក្ដី​ថ្លែងការណ៍​នេះ​បា​ទេ ដោយ​បញ្ជាក់​ថា លោក​គ្មាន​អ្វី​និយាយ​លើស​ពី​នេះ​ឡើយ។ ដោយ​ឡែក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការ​ចោទ​ប្រកាន់​នេះ ក៏​មិន​អាច​សុំ​ស្រាយ​បំភ្លឺ​បាន​ដែរ។
​ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ច្រាន​ចោល​សេចក្ដី​ថ្លែងការណ៍​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ លោក​ឲ្យ​ដឹង​ទៀត​ថា អ្វី​ដែល​លោក សម រង្ស៊ី ធ្វើ​ដើម្បី​ចូល​រួម​ដោះស្រាយ​បញ្ហា​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី។
អ្នក​នាំ​ពាក្យ​រូប​នេះ​ថា មូលហេតុ​ដែល​លោក សម រង្ស៊ី បង្ហោះ​ផែនទី គ្រាន់តែ​ចង់​ឲ្យ​សាធារណៈ​បាន​ដឹង​បាន​ឃើញ​ផែនទី​នេះ​ប៉ុណ្ណោះ៖ «ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ដែល​មាន​បំណង​បន្ទាបបន្ថោក​អ្នក​នេះ អ្នក​នោះ ឬ​អ្វី​នោះ​ទេ។ យើង​មិន​ទទួល​យក​ទេ​ការ​ថ្លែង​បែប​នេះ»
​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​អង្គភា​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដដែល រិះគន់​លោក សម រង្ស៊ី ខ្លាំងៗ​ថា មាន​ចេតនា​ដ៏​អាក្រក់​ក្នុង​ការ​បន្ទាបបន្ថោក បន្តុះបង្អាប់​នូវ​តម្លៃ​ការងារ​របស់​ប្រមុខ​រដ្ឋាភិបាល ខណៈ​ដែល​រដ្ឋាភិបាល​ផ្ញើ​លិខិត​សុំ​ខ្ចី​ផែនទី​ពី​អង្គការ​សហប្រជាជាតិ និង​ប្រទេស​មហា​អំណាច​ទាំង​៣ ជាពិសេស​ប្រទេស​បារាំង ដើម្បី​ផ្ទៀងផ្ទាត់​នឹង​ផែនទី​ពិតប្រាកដ​ខ្នាត ១/១០០.០០០ (មួយ​លើ​មួយ​រយ​ពាន់) ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ក្នុង​ការ​កំណត់ និង​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង។
​ទោះ​បែប​នេះ នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ថ្លែង​ពី​ខេត្ត​កំពង់ចាម លោក សង រង្ស៊ី  បង្ហាញ​ជំហរ​គាំទ្រ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ញើ​លិខិត​ទៅ​ប្រទេស​មហា​អំណាច ដើម្បី​ស្នើសុំ​យក​ផែនទី​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ប្រើប្រាស់​បច្ចុប្បន្ន។
លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា អ្វី​ដែល​ជា​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ស្វែង​រក​ការពិត​សម្រាប់​ដោះស្រាយ​បញ្ហា​នានា របស់​ជាតិ គឺ​លោក​គាំទ្រ​នូវ​រាល់​សកម្មភាព​ទាំង​នោះ៖ «បើ​យើង​មិន​ដឹង​ការពិត ឬ​មិន​ទាន់​ដឹង​ការពិត គឺ​មិន​អាច​សម្រេច​អ្វី​បាន​ទេ។ ដូច្នេះ​ការ​ខិតខំ​រក​ការ​ពិត រក​ឯកសារ​ រក​ភស្តុតាង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​មិត្ត​ក្នុង​ពិភពលោក មហា​អំណាច​ដែល​គេ​មាន​ឥទ្ធិពល ដែល​គេ​អាច​ជួយ​យើង​ស្វែង​រក​ការពិត។ ធានា​ការពារ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា គឺ​ជា​វិធានការ​ដ៏​ត្រឹមត្រូវ»
​កាលពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា លោក សម រង្ស៊ី អះអាង​ថា បាន​ទិញ​ផែនទី​ចំនួន ២៦​ផ្ទាំង ពី​បណ្ណាល័យ​នៅ​ប្រទេស​បារាំង តម្លៃ ១៦៨​ដុល្លារ​អាមេរិក ដែល​មាន​ខ្នាត ១/១០០.០០០ ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល​ប្រើប្រាស់​សព្វថ្ងៃ​នៅ​ព្រំដែន​កម្ពុជា-​វៀតណាម និង​បាន​បង្ហោះ​ផ្ទាំង​ផែនទី​ខ្លះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក របស់​លោក​ជា​ហូរហែ៕

No comments: