A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 9 August 2015

រដ្ឋាភិបាល​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ក្នុង​អំពើ​ហិង្សា​សម្រាប់​តែ​ភាគី​ម្ខាង​?

Fri, 7 August 2015 rfa
ម៉ៃ ទិត្យថារ៉ា

កម្លាំង​សមត្ថកិច្ច​បាន​បើក​ការ​បង្ក្រាប​ទៅលើ​កម្មករ​ដែល​ធ្វើការ​តវ៉ា​កន្លង​មក​។ រូបថត ភ្នំពេញ​ប៉ុស្តិ៍

ភ្នំពេញៈ រដ្ឋាភិបាល​បាន​បង្ហាញ​ជំហរ​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​ដែល​បាន​​កើតឡើង​ក្រោយពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​អំពើ​ហិង្សា​បាន​​កើតឡើង​នៅ​មុខ​​រោងចក្រ​យ៉ាកជីង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ផ្លូវ​វេងស្រេង​នៅពេល​ដែល​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ១៦០ ដុល្លារ​ក្នុង​មួយ​ខែ និង​អំពើ​ហិង្សា​កើតឡើង​ដោយសារ​តែ​ធ្វើ​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​ការ​ស្វែងរក​យុត្តិធម៌​ក៏​បាន​បង្ហាញ​ពី​លទ្ធផល​បន្តបន្ទាប់​ផង​ដែរ​គឺ​មាន​អ្នក​ជាប់​ពន្ធនាគារ​បន្ត​ស្វែងរក​ចាប់​ខ្លួន​ និង​មិន​មាន​នរណា​ម្នាក់​ចេញ​មុខ​ទទួល​ខុស​ត្រូវ​នៅ​ឡើយ​​។

កាលពី​ថ្ងៃ​ទី ១០ ខែ​កមរា ឆ្នាំ ២០១៥ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ក្រើន​រំឭក​ដល់​គណៈកម្មការ​ទាំង​បី​​រួមមាន គណៈកម្មការ​ដែល​បាន​បង្កើតឡើង​ក្នុង​គោលដៅ​ស្រាវជ្រាវ​ការ​ខូចខាត​បណ្តាល​មកពី​បាតុកម្ម​អនាធិបតេយ្យ​គណៈកម្មការ​ដែល​បាន​បង្កើតឡើង​ក្នុង​គោលដៅ​សិក្សា​ស្រាវជ្រាវ​ឧបទ្ទវហេតុ​ដែល​កើត​មាន​នៅ​ផ្លូវ​វេងស្រេង​ និង​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​ប្រាក់​ឈ្នួល​​អប្បបរមា​សម្រាប់​កម្មករ​ និយោជិត​ផ្នែក​វាយនភ័ណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់​ និង​ផលិត​ស្បែកជើង​។

ក្រោយ​មក​ទៀត​នៅ​ថ្ងៃ​ទី​ ៣​ ខែ​សីហា ២០១៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន និង​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិវង្ស ស្វែងរក​ និង​ចាប់​ខ្លួន​អ្នក​តវ៉ា​បន្ថែម​ពាក់ព័ន្ធ​នៅក្នុង «កុបកម្ម​ហិង្សា» ដែល​បាន​បង្ក​ឲ្យ​សន្តិសុខ​ខណ្ឌ​ដូនពេញ​ចំនួន ៣៩ ​នាក់​រងរបួស និង​អ្នក​តវ៉ា​ ៦ នាក់​រងរបួស​។



ក្រោយពី​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មួយ​ថ្ងៃ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥ នាក់​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ «កុបកម្ម» នៅ​ទីលាន​ប្រជាធិបតេយ្យ​បន្ទាប់ពី​សកម្មជន​របស់​គណបក្ស​ប្រឆាំង ១០ ​នាក់​រួម​ទាំង​លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​ ៧ ឆ្នាំ ទៅ ២០ ឆ្នាំ និង​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ភ្លាមៗ។

ជនរងគ្រោះ​នៅ​មុខ​រោងចក្រ​យ៉ាកជីង លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ត្រូវ​តុលាការ​បាន​សម្រេច​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ៤ ​ឆ្នាំ​កន្លះ​ហើយ​បង្គាប់​ឲ្យ​បង់​ ៨ ​លាន​រៀល​បាន​ថ្លែង​ថា​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​គឺ​រក​យុត្តិធម៌​ឲ្យ​តែ​ភាគី​ជនរងគ្រោះ​ដែល​ជា​សមត្ថកិច្ច​ប៉ុណ្ណោះ​។ ចំណែកឯ ​ជនរងគ្រោះ​ដែល​ជា​សកម្មជន​សិទ្ធិមនុស្ស​កម្មករ​រោងចក្រ​ហាក់​ដូចជា​ពុំ​ទាន់​មាន​អ្វី​នៅ​ឡើយ​ទេ​។

លោក​បាន​ថ្លែង​ថា៖ «យើង​ជា​ជនរងគ្រោះ​ដោយសារ​តែ​សមត្ថកិច្ច​បង្ក្រាប​ដូច្នេះ​ត្រូវ​រក​យុត្តិធម៌​ដល់​​អ្នក​រងគ្រោះ​ទាំងអស់​គ្នា​បើ​រក​យុត្តិធម៌​តែ​ម្ខាង​គឺ​បង្ហាញ​ថា​ប្រទេស​យើង​មាន​នីតិរដ្ឋ​មិន​ទាន់​ពិតប្រាកដ​ទេ​ពលរដ្ឋ​ទាំងអស់​គឺ​ត្រូវការ​យុត្តិធម៌​ទាំងអស់​គ្នា​»។

រីឯ យុវជន ហឿន ចាន់ បាន​រងរបួស​ធ្ងន់​នៅក្នុង​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅលើ​កម្មករ​រោងចក្រ SL នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ចង្កេះ​ខាង​ឆ្វេង​ហើយ​ប៉ះពាល់​ដល់​ខួរឆ្អឹង​ខ្នង​ធ្វើឲ្យ​យុវជន​រូប​នោះ​ត្រូវ​ពិការ​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោម​បាន​ឲ្យ​ដឹង​ថា​បើ​តាម​អ្វី​ដែល​ខ្លួន​បាន​ឃើញ​សព្វថ្ងៃ​នេះ​អាជ្ញាធរ​បាន​ចាត់​វិធានការ​តែ​ម្ខាង​ទៅលើ​កងកម្លាំង​សន្តិសុខ​ដែល​រងរបួស​ប៉ុណ្ណោះ​ប៉ុន្តែ​ពុំ​បាន​ចាត់​វិធានការ​ទៅលើ​សមត្ថកិច្ច​ដែល​បង្ក​ហិង្សា​មកលើ​ពលរដ្ឋ​នោះ​ទេ​។

លោក​បាន​ថ្លែង​ថា៖ «​ខ្ញុំ​ពិការ​ធ្វើ​អី​មិន​កើត​ដោយសារ​តែ​សមត្ថកិច្ច​បាញ់​ត្រូវ​តែ​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​ពុំ​បាន​ទទួល​យុត្តិធម៌​សូម្បីតែ​បន្តិច​ហើយ​បើ​ថា​មិន​ចង់​រក​យុត្តិធម៌​ឲ្យ​ក៏​គួរ​តែ​អាណិត​ខ្ញុំ​ដែល​ធ្លាក់​ខ្លួន​ពិការ​ជួយ​ឧបត្ថម្ភ​ទ្រទ្រង់​ជីវភាព​ខ្លះ​ក៏​គ្មាន​។ ខ្ញុំ​រស់​ពិបាក​ជាង​ស្លាប់​»​។

ចំណែកឯ លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​ក្រោយពី​មាន​អំពើ​ហិង្សា​កើតឡើង​កន្លង​មក​រាជរដ្ឋាភិបាល​តែងតែ​បង្កើត​គណៈកម្មការ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ដូចជា អំពើ​ហិង្សា​បាន​កើតឡើង​នៅ​មុខ​រោងចក្រ​ យ៉ាកជីង និង​សួន​ឧស្សាហកម្ម​ កាណាឌីយ៉ា ផ្លូវ​វេងស្រេង​ ទីលាន​ប្រជាធិបតេយ្យ​ ជាដើម​ ប៉ុន្តែ​ពុំ​មាន​លទ្ធផល​អ្វី​ក្រៅ​ពី​ទម្លាក់​កំហុស​មក​លើ​គណបក្ស​សង្គ្រោះជាតិ​ប៉ុណ្ណោះ​រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​រហូត​មក​ដល់​សព្វ​ថ្ងៃ​ និង​បន្ត​ចាប់​ខ្លួន​សកម្មជន​ជា​បន្តបន្ទាប់​។

លោក​បាន​ថ្លែង​ថា​៖ «​ផ្ទុយ​ទៅវិញ​ការ​ស្រាវជ្រាវ​នោះ​ពុំ​ចាត់​វិធានការ​ទៅលើ​កម្លាំង​សមត្ថកិច្ច​ដែល​បាន​បាញ់​មនុស្ស​ឲ្យ​ស្លាប់​ និង​បង្ក​ឲ្យ​មាន​រងរបួស​ធ្ងន់​នោះ​ទេ​។ ហើយ​តុលាការ​វិញ​មាន​វិធានការ​លឿន​បំផុត​នៅពេល​ណា​ដែល​មាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​ដូច្នេះ​សបញ្ជាក់​ឲ្យ​ឃើញ​តុលាការ​ គឺជា​ឧបករណ៍​របស់​អ្នក​នយោបាយ​ពុំ​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ​នោះ​ទេ»។

លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​គួរតែ​ពន្លឿន​នៃ​គណៈកម្មការ​ស៊ើបអង្កេត​ដែល​បាន​បង្កើត​កន្លង​មក​ដើម្បី​រក​ជន​ដែល​បង្ក​ដែល​ជា​សមត្ថកិច្ច​ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ និង​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ទាំង​គ្រួសារ​អ្នក​ដែល​ស្លាប់​បាត់​ខ្លួន​ និង​រងរបួស​កន្លង​មក។

ក្រោយពី​មាន​ការ​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​បន្ថែម​នៅ​ថ្ងៃ​ទី​​ ៥ ខែ​សីហា​គណបក្ស​សង្គ្រោះជាតិ​បាន​ចេញ​សេក្តី​ថ្លែងការណ៍​ដោយ​អំពាវនាវ​ឲ្យ​​ដោះលែង​សកម្មជន​ខ្លួន​ដោយ​គ្មាន​លក្ខខណ្ឌ និង​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ឈប់​ជា​បន្ទាន់​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាមកំហែង​ផ្នែក​នយោបាយ​។ ដោយ​ចាត់​ទុក​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី​ ២២ ខែ​កក្កដា​ ២០១៤ ​និង​បំពាន​លើ​គោលការណ៍​ប្រជាធិបតេយ្យ​។

ទាក់ទិន​ទៅ​នឹង​ចំណាត់ការ​នេះ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​អ្វី​ដែល​តុលាការ​ធ្វើ​គឺ​ទៅ​តាម​នីតិវិធី​ច្បាប់​ហើយ​លោក​ កឹម សុខា ក៏​ធ្លាប់​បាន​លើក​ឡើង​ផង​ដែរ​ថា​ជន​ដែល​បង្ក​ហិង្សា​កន្លង​មក​គឺ​ពុំ​មែន​ជា​សមាជិក​របស់​ខ្លួន​នោះ​ទេ​ហើយ​ជន​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់​នោះ​ក៏​មិន​រួច​ពី​សំណាញ់​ច្បាប់​ដែរ​។

លោក​បាន​ថ្លែង​បន្ត​ថា៖ «​មិនមែន​រដ្ឋាភិបាល​ធ្វើ​តែ​ម្ខាង​នោះ​ទេ​គឺ​ធ្វើ​ទាំងអស់​ទាំង​អ្នក​បង្ក​ឲ្យ​មាន​រឿង​ដែល​រាប់​បញ្ចូល​ទាំង​លោក​ សម រង្ស៊ី លោក កឹម សុខា និង​ប្រធាន​សហជីព​មួយ​ចំនួន​ទៀត​ផង​»។

ជា​ការ​ឆ្លើយតប លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​ថ្លែង​ថា​លោក​ពុំ​មែន​ជា​អ្នក​កាន់​សំណុំ​រឿង​នេះ​ទេ។ ចំណែកឯ​លោក សុខ ខេមរិន្ទ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​លោក​ទើប​តែ​ឡើង​កាន់​មុខ​តំណែង​ថ្មី​ដូច្នេះ​លោក​ពុំ​ដឹង​ថា​អ្នក​ណា​ជា​អ្នក​កាន់​ករណី​នេះ​ទេ​។

បើ​យោង​ទៅ​តាម​ការ​ចេញ​ផ្សាយ​សេចក្តី​សម្រង់​របក​គំហើញ​របស់​គណៈកម្មការ​វាយតម្លៃ​ការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយ​បាតុកម្ម​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ២៦ ខែ​មីនា ឆ្នាំ ២០១៥ បាន​ឲ្យ​ដឹង​ថា​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ចំនួន​ ៤ ​នាក់​បាន​ស្លាប់​ប្រជាពលរដ្ឋ​ និង​កម្លាំង​សមត្ថកិច្ច​ចំនួន ៦៤ ​នាក់​បាន​រងរបួស​ និង​មនុស្ស ២៣ ​នាក់​បាន​ឃាត់​ខ្លួន​ព្រមទាំង​ខូចខាត​ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ និង​ទ្រព្យសម្បត្តិ​របស់​ឯកជន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​ជិត​ ១០០ ​លាន​ដុល្លារ​ចាប់​តាំង​ថ្ងៃ​ធ្វើ​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ​ទី ២៨ ​កក្កដា ឆ្នាំ​ ២០១៣ រហូត​ដល់​​ដើម​ខែ​មករា​ឆ្នាំ​ ២០១៤ ដែល​អាជ្ញាធរ​បាន​ហៅ​បាតុកម្ម​នោះ​ថា​ជា​បាតុកម្ម​ខុស​ច្បាប់​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​៕

1 comment:

Kim Ea said...

The punishment or oppression on the opposition members was happened for a long period of time, but not just now .It's systematically and used to happened on Khmer land since the enemy Yuon invasion and sneak in to occupied our land 30 years ago .And dictator installed to power as puppet under same communist regime still apply same standard of two weight and two figures . They punished you because you don't belong to them.if you belong to them they will turn the eyes away and not just that, they will shield you from harm way or give some bribe compensation too . Khmer of today have two different standard of life .The CPP cronies or fanatics fan can have full power and enormous protection from their pear or higher authority.they can do anything they want without fear of persecution .But for Khmer independent or LANGO or CNRP or some innocent Khmer but not support the oppression regime,they use a special brutal standard,like ferocious kick.stump hand cuff and put in jail without any due process. In some case they use primitive law by mouth order without any procedure of law apply . the Fascist leader just order by megaphone,2 or 3 hours later the victim go to prison with any procedural or lawyer attended .Did this a true country of democracy or a pure dictatorship country ? did this country rule by law or by fascist thug ? You Khmer decide by yourself Please .