A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 9 August 2015

មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា​ផែនទី​ដែល​អង្គការ​សហប្រជាជាតិ​ឲ្យ​ខ្ចី​ជា​ផែនទី​អាមេរិក​ទម្លាក់​គ្រាប់

ដោយ ប្រាជ្ញ ចេវ
2015-08-08 rfa

អនុប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន អ្នកស្រី កុយ ពិសី និង​មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ច្រាន​ចោល​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។
Photo: RFA

មន្ត្រី​ជំនាញ​ផ្នែក​ផែនទី​បញ្ជាក់​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា នេះ​ថា ផែនទី​ដែល​អង្គការ​សហប្រជាជាតិ ឲ្យ​កម្ពុជា ខ្ចី​នោះ ជា​ផែនទី​អាមេរិក ទម្លាក់​គ្រាប់​បែក​នៅ​កម្ពុជា ដែល​អតីត​ព្រះមហាក្សត្រ សម្ដេច ព្រះសីហនុ បាន​យក​ទៅ​ប្ដឹង​នៅ​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​១៩៦៤។

អនុប្រធាន​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី គ្មាន​ជំនឿ​ថា អង្គការ​សហប្រជាជាតិ នឹង​រក​ឃើញ​ផែនទី​ដែល​កម្ពុជា ស្នើសុំ​នោះ​ទេ។ ចំណែក​មន្ត្រី​គណបក្ស​ប្រឆាំង​ថា ខ្លួន​នឹង​ចូលរួម​ការងារ​នេះ​ដែរ។

ប្រសិន​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​អំឡុង​ខែ​សីហា នេះ អង្គការ​សហប្រជាជាតិ នឹង​ប្រគល់​ផែនទី យូធីអិម (UTM) ខ្នាត ១/១០០.០០០ ចំនួន ១៨​ផ្ទាំង ជា​ផែនទី​ច្បាប់​ដើម​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោយ​មាន​វត្តមាន​មន្ត្រី​អង្គការ​សហប្រជាជាតិ ​អម​មក​ជាមួយ​ផង។ ទាក់ទង​រឿង​នេះ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ដែល​ដឹក​នាំ​ដោយ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ដើម្បី​បំពេញ​ភារកិច្ច​ក្នុង​ការ​ទទួល​ផែនទី និង​ធ្វើ​ការ​ផ្ទៀងផ្ទាត់។



អនុប្រធាន​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី ថ្លែង​ថា ផែនទី​ដែល​អង្គការ​សហប្រជាជាតិ គ្រោង​ផ្តល់​ឲ្យ​នេះ ពុំ​អាច​យក​ទៅ​ប្រើប្រាស់​រឿង​វាស់វែង​ព្រំដែន​បាន​ទេ។ ទោះ​បែប​នេះ អ្នកស្រី​ថា ក្រុម​ការងារ​របស់​រដ្ឋាភិបាល​នៅ​តែ​ធ្វើ​ការងារ​នេះ ព្រោះ កម្ពុជា ទទួល​បាន​ការ​ឆ្លើយ​តប​រួច​ហើយ។ ជាង​នេះ​ទៅ​ទៀត អ្នកស្រី​មិន​អាច​បញ្ជាក់​ថា តើ​កម្ពុជា អាច​ទទួល​ផែនទី​ដែល​ស្រប​តាម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ឬ​យ៉ាង​ណា​នោះ​ទេ?៖ «តាម​ពិត​ទៅ ផែនទី​ដែល​យើង​ទទួល​មក​ហ្នឹង ខ្ញុំ​ពិត​ជា​មិន​មាន​សារសំខាន់​ចំពោះ​យើង​នៅ​ឡើយ​ទេ ព្រោះ​ផែនទី​យើង​ចង់​បាន គឺ​ផែនទី​បោន​ខ្នាត ១/១០០.០០០ តែ​ទទួល​បាន​ផែនទី យូធីអិម (UTM) ខ្នាត ១/១០០.០០០»។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា រដ្ឋាភិបាល​កម្ពុជា បាន​ស្នើសុំ​ខ្ចី​ផែនទី​ដើម​ពី​អង្គការ​សហប្រជាជាតិ ខ្នាត ១/១០០.០០០ ដែល​ពាក់ព័ន្ធ​នឹង​ព្រំដែន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ផែនទី​ទាំង​នោះ ត្រូវ​បាន​ផលិត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ និង​ឆ្នាំ​១៩៥៣ ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន (Indo-Chian Geogaphical Service) ដោយ​ស្រប​តាម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ជា​ការ​ឆ្លើយ​តប​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ប្រាប់​វិញ​ថា អង្គការ​សហប្រជាជាតិ មិន​អាច​រក​ឃើញ​ផែនទី​តាម​ការ​ស្នើសុំ​ទេ ប៉ុន្តែ​រក​ឃើញ​ផែនទី​មួយ​ចំនួន ទាំង​ក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក និង​ច្បាប់​ចម្លង​បោះពុម្ព​រួច ដែល​អាច​មាន​ប្រយោជន៍​ចំពោះ​រដ្ឋាភិបាល​កម្ពុជា។

មន្ត្រី​រដ្ឋាភិបាល អ្នកស្រី កុយ ពិសី គ្មាន​រំពឹង​ថា រដ្ឋាភិបាល​នឹង​ទទួល​បាន​ផែនទី​បោន​ដែល​រដ្ឋាភិបាល​ស្នើសុំ​ពី​អង្គការ​សហប្រជាជាតិ​នោះ​ទេ៖ «រឿង​ហ្នឹង​ខ្ញុំ​ហ៊ាន​ថា ម៉េច​ទេ ព្រោះ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ សុំ​ខ្ចី​ផែនទី​ឆ្នាំ​១៩៦៤ ប៉ុន្តែ​បាន​តែ​ផែនទី ១៨​ផ្ទាំង​ដែល​គេ​ឲ្យ​មក​យើង»។

ទាក់ទង​រឿង​នេះ​ដែរ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា  លោក ស៊ាន ប៉េងសែ ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង ថា ប្រសិន​បើ​សម្ដេច សីហនុ បាន​ដាក់​តម្កល់​ផែនទី​បោន​របស់​កម្ពុជា តាម​ច្បាប់​អន្តរជាតិ នឹង​មាន​លិខិត​ឆ្លើយ​ជា​លាយលក្ខណ៍​អក្សរ​រវាង​អង្គការ​សហប្រជាជាតិ និង​ប្រទេស​កម្ពុជា។

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​ពិនិត្យ​ផែនទី​នៅ​ពេល​អង្គការ​សហប្រជាជាតិ ផ្តល់​ឲ្យ ប្រសិន​ជា​រដ្ឋាភិបាល​អញ្ជើញ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រគល់​ផែនទី​ដែល​ខ្លួន​មាន​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ថ្វាយ​ព្រះមហាក្សត្រ រដ្ឋាភិបាល រាជបណ្ឌិត្យសភា និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត៖ «យើង​នឹង​ត្រៀម​ខ្លួន​ចូល​តាម​ការ​អញ្ជើញ»។

មន្ត្រី​រដ្ឋាភិបាល អ្នកស្រី កុយ ពិសី រំពឹង​ថា ប្រទេស​មហា​អំណាច​ទាំង​បី​រួម​មាន ប្រទេស​បារាំង សហរដ្ឋ​អាមេរិក និង​ប្រទេស​អង់គ្លេស ដែល​អាច​ផ្តល់​ផែនទី​តាម​ការ​ស្នើសុំ និង​មាន​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា ប៉ុន្តែ​មក​ដល់​ពេល​នេះ ប្រទេស​ទាំង​បី​មិន​ទាន់​ឆ្លើយ​តប​មក​កម្ពុជា វិញ​នៅ​ឡើយ​ទេ៕

1 comment:

Kim Ea said...

You are Khmer people they start to demonize and



























































































































































































































All of Khmer patriot can see and hear, this dictator regime use their dogs to put a blame to degrade or discredit this map even before they see it. It's so extraordinary to hear that. It seem this group without any verification the fact but refused to recognized this map as fake map and preferred to his usual fake map as a legitimated one . Did you believe this gangster team tell you all the truth or subversive scheme to help their patron ?