2015-08-08 rfa
មន្ត្រីរដ្ឋាភិបាលកម្ពុជា និងអង្គការទស្សនៈពិភពលោក បានយល់ឃើញដូចគ្នាថា ការប្រើប្រាស់ពលកម្មកុមារ គឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរសម្រាប់អនាគតរបស់ប្រទេសជាតិទាំងមូល ដែលមិនត្រូវឲ្យកើតមានដូចនេះទេ។
កាលពីព្រឹកថ្ងៃទី៥ ខែសីហា កន្លងទៅ អង្គការទស្សនៈពិភពលោក (World Vision) បានរួមគ្នាជាមួយមន្ត្រីរដ្ឋាភិបាលដឹកនាំយុវជន និងកុមារប្រមាណ ៣០០នាក់នៅខេត្តសៀមរាប ធ្វើវេទិកាបញ្ឈប់ពលកម្មកុមារនៅក្រោមប្រធានបទ “កុំឈប់ត្រឹមប៉ុណ្ណឹង គឺយើងទាំងអស់គ្នាអាចធ្វើបាន”។
មន្ត្រីគម្រោងប្រឆាំងពលកម្មកុមាររបស់អង្គការទស្សនៈពិភពលោក បានចាត់ទុកថា បច្ចុប្បន្ន ថ្វីត្បិតតែខេត្តសៀមរាប ជាខេត្តមួយដែលមានភាពល្បីល្បាញខាងទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យមកទស្សនាប្រាសាទបុរាណជាច្រើនលាននាក់ក្នុងមួយឆ្នាំៗក៏ដោយ ក៏ខេត្តនេះនៅតែមានកុមារជាច្រើន កំពុងធ្វើការដោយប្រើប្រាស់កម្លាំងពលកម្មធ្ងន់ធ្ងរនៅឡើយ។
មន្ត្រីរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល សម្ដែងក្តីព្រួយបារម្ភថា ការបណ្ដោយឲ្យកុមារខ្លះធ្វើការងារនៅក្នុងទម្រង់ធ្ងន់ធ្ងរ គឺវាងាយនឹងធ្វើឲ្យពួកគេប្រឈមមុខនឹងគ្រោះថ្នាក់ ព្រមទាំងបាត់បង់អនាគតដោយសារតែមិនបានរៀនសូត្រ។
អភិបាលរងខេត្តសៀមរាប គឺលោក គឹម ឆៃហៀង។ លោកបានថ្លែងនៅក្នុងពេលអញ្ជើញទៅចូលរួមវេទិកាបញ្ឈប់ពលកម្មកុមារ ដែលរៀបចំឡើងដោយអង្គការទស្សនៈពិភពលោក កាលពីថ្ងៃទី៥ ខែសីហា ថា បញ្ហាប្រើប្រាស់ពលកម្មកុមារ គឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរសម្រាប់អនាគតនៃប្រទេសកម្ពុជា ទាំងមូល។ លោក គឹម ឆៃហៀង បញ្ជាក់ថា ដោយសារតែការព្រួយបារម្ភអំពីការប្រើប្រាស់ពលកម្មកុមារ គឺនៅខេត្តសៀមរាប បានប្រឹងប្រែងលើការលុបបំបាត់រយៈពេល ៣-៤ឆ្នាំមកហើយ។
កាលពីឆ្នាំ២០១៤ កន្លងទៅ ខេត្តសៀមរាប បានដាក់ចេញនូវកម្មវិធីលុបបំបាត់ពលកម្មកុមារនេះ ដោយរំដោះកុមារចេញពីកន្លែងធ្វើការធ្ងន់ធ្ងរ ដូចជាពីឡឥដ្ឋ ពីកន្លែងនេសាទត្រី និងកន្លែងសិប្បកម្មខ្លះៗ បានចំនួនជាង ១០០នាក់។ លោក គឹម ឆៃហៀង បញ្ជាក់ថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៥ គឺអាជ្ញាធរបានរំដោះកុមារចេញពីកន្លែងការងារធ្ងន់ធ្ងរបានជាង ៥០នាក់ថែមទៀត៖ «ទោះបីថាលទ្ធផលដែលយើងបានរំដោះដូច្នោះក៏ដោយ ប៉ុន្តែការប្រឈមនៅតែមាន ដោយតែទី១ គ្រួសាររបស់គាត់ក្រីក្រ គឺពឹងផ្អែកទៅលើកុមារ ដើម្បីរកលុយសម្រាប់គ្រួសារ»។
អង្គការទស្សនៈពិភពលោក ឲ្យដឹងថា បច្ចុប្បន្នថ្វីត្បិតតែខេត្តសៀមរាប គឺជាខេត្តដ៏ល្បីល្បាញខាងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាប្រាសាទបុរាណ ក៏ប៉ុន្តែមានកុមារជាច្រើនកំពុងធ្វើពលកម្មធ្ងន់ធ្ងរនៅតាមកន្លែងកសិកម្ម និងកន្លែងនេសាទត្រី ជាដើម។
ប្រធានគម្រោងលុបបំបាត់ពលកម្មកុមាររបស់អង្គការទស្សនៈពិភពលោក អ្នកស្រី អ៊ីមេលដា អូឆាវីឡូ (Imelda Ochavillo) មានប្រសាសន៍ថា ថ្វីត្បិតតែបច្ចុប្បន្ន យើងដឹងថានៅខេត្តសៀមរាប មានកុមារមួយចំនួនកំពុងធ្វើការធ្ងន់ធ្ងរនៅតាមកន្លែងកសិកម្ម និងកន្លែងនេសាទត្រីក៏ដោយ ក៏វាពិបាកដឹងអំពីចំនួនតួលេខពិតប្រាកដណាស់។ អ្នកស្រី អ៊ីមេលដា អូឆាវីឡូ បញ្ជាក់ថា បច្ចុប្បន្នអង្គការទស្សនៈពិភពលោក កំពុងមានយុទ្ធសាស្ត្របញ្ចុះបញ្ចូលឲ្យឪពុកម្ដាយរបស់កុមារទាំងនោះ សុខចិត្តបញ្ជូនកូនទៅសាលារៀនវិញ ពីព្រោះថា ប្រសិនបើកុមារទាំងនោះក្លាយជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ គឺគេប្រាកដជាអាចជួយដល់សេដ្ឋកិច្ចគ្រួសារបានច្រើនជាងបច្ចុប្បន្ន។ បញ្ហាម្យ៉ាងទៀត អង្គការទស្សនៈពិភពលោក កំពុងជួយដល់កុមារដែលវិវឌ្ឍវ័យទៅជាយុវជន ប្រសិនបើពួកគេមិនអាចទៅរៀនសូត្រអក្សរសាស្ត្របាន គឺនឹងជួយបណ្ដុះបណ្ដាលពួកគេឲ្យមានជំនាញអ្វីមួយ សម្រាប់ចិញ្ចឹមជីវិតដើម្បីឲ្យគេចផុតពីការងារធ្ងន់ធ្ងរ៖ «ការប្រើប្រាស់ពលកម្មកុមារ គឺជាបញ្ហាដ៏ស្មុគស្មាញ ដែលយើងពិបាកលុបបំបាត់ ក៏ប៉ុន្តែអ្វីដែលយើងអាចដោះស្រាយ គឺត្រូវប្រើយុទ្ធសាស្ត្រចម្រុះ។ គម្រោងឈ្មោះ អេចសែល (Excel) របស់អង្គការទស្សនៈពិភពលោកកម្ពុជា នេះ គឺយើងឆ្លើយតបដោយការផ្ដល់សេវាកម្មអប់រំ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ បន្ថែមលើនោះ យើងក៏ជួយលើកកម្ពស់ជីវភាពគ្រួសាររបស់គេទៀត ដើម្បីឲ្យបញ្ឈប់ពលកម្មកុមារ និងបញ្ជូនកូនទៅសាលារៀន»។
អង្គការសិទ្ធិមនុស្សដែលផ្ដោតការយកចិត្តទុកដាក់លើកិច្ចការពារកុមារ បានមើលឃើញថា នៅប្រទេសកម្ពុជា បច្ចុប្បន្ន ក្រៅតែពីការប្រើប្រាស់កុមារក្នុងទម្រង់ពលកម្មធ្ងន់ធ្ងរ ដូចជាធ្វើកសិកម្ម ការនេសាទត្រី គឺនៅមានប្រភេទការងារធ្ងន់ធ្ងរជាច្រើនទៀត ដូចជាកុមារដែលបម្រើការងារនៅតាមផ្ទះ ហើយធ្វើការងារគ្មានពេលទំនេរ កុមារដែលគេបង្ខំឲ្យរកស៊ីផ្លូវភេទ និងការបញ្ឆោតឲ្យកុមារធ្វើការពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
អ្នកសម្របសម្រួលការិយាល័យតស៊ូមតិសម្រាប់កុមារ របស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក គង់ សុជាតិ មានប្រសាសន៍ថា ការប្រើប្រាស់កុមារឲ្យធ្វើពលកម្មធ្ងន់ធ្ងរ គឺជាការប៉ះពាល់ទៅលើសិទ្ធិរបស់ពួកគេ។ លោក គង់ សុជាតិ បញ្ជាក់ទៀតថា បច្ចុប្បន្នមានមូលហេតុជាច្រើនដែលជំរុញឲ្យកុមារកម្ពុជា ត្រូវធ្វើពលកម្មធ្ងន់ធ្ងរ៖ «ក្រុមគ្រួសារមួយចំនួនរងគ្រោះដោយសារការបណ្ដេញចេញ គាត់ត្រូវបាត់បង់ដី បាត់បង់អ្វីខ្លះទៀត គឺគាត់ត្រូវតែរកការងារ ឬក៏បញ្ជូនកូនទៅរកការងារនៅកន្លែងផ្សេងៗ»។
មន្ត្រីរដ្ឋាភិបាលឲ្យដឹងថា តាមការស្រាវជ្រាវរបស់វិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ ក្រសួងការងារ និងអង្គការអន្តរជាតិខាងការងារ អាយឡូ (ILO) បច្ចុប្បន្នក្នុងចំណោមប្រជាពលរដ្ឋខ្មែរជាង ១៥លាននាក់ គឺមានកុមារអាយុចាប់ពី ៥ឆ្នាំទៅ ១៧ឆ្នាំចំនួនជាង ៧០ម៉ឺននាក់ បានចូលរួមធ្វើការងាររកចំណូលសម្រាប់ទ្រទ្រង់គ្រួសារ។
បច្ចុប្បន្ន អង្គការទស្សនៈពិភពលោក កំពុងធ្វើការងារនៅក្នុងខេត្តក្រុងចំនួន៦ នៃប្រទេសកម្ពុជា ដើម្បីលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារធ្ងន់ធ្ងរ។ ខេត្ត-ក្រុងទាំងនោះ មានខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ពោធិ៍សាត់ និងទីក្រុងភ្នំពេញ៕
1 comment:
This law prohibit to use kid work is very good law and adaptable in urban rich or middle class everywhere, but it really unfortunate for the below poverty line and the very,very poor families . the modern well develop countries specially the western world,they adopt this law as a successful mechanism and pragmatically well develop .The government in that hemisphere have set up this mechanist like welfare,social security,healthcare, emergency or many different systems to leverage all support and stabilize the poverty and suppress the hungry poor out .Also the healthcare system where very good and sustainable to all people especially the poor . Education mechanism, school system are also well advance with food,school bus and transportation is relevant anywhere in the country specially in rural area,or the cities and town .People pay tax to state but the state take care back for the well being of the people .In contrast poor country like Khmer as example ,Khmer don't have that luxury type of accommodate to this kind of lifestyle . You can see our Khmer children even don't have clothes properly , shoes or even flip flop to wear to school , no food at school or when they come back home . When both parents leave home for work they can't afford daycare ( if day care exist, it will cost more than both of them made ) how they can afford it? think about that ? then to raise the family with 4 or 5 kids ,what they can do, they must decide and sacrifice one or two oldest to help ( like take care young siblings ,cook or prepare meal for their brother or sisters until both parent coming back .All these task in the eyes of the rich and well organize develop countries is a crime punish by law . Do a little thinking judgement when you compare with Khmer poor farmer in the corner of the country,without any organize help or care from government . These poor Khmer families even worst than animal, in the zoo or in the rich and wealthy families, those animal have more food and care than these Khmer poor .Know bodies even government ever care about them ,their staple most of their life time is in miserable wa ,no medicine or money to pay, when they got sick .Some time their kid fall very sick, but no money to pay for doctor or hospital, they tried their own way by depend on the old grand parent or neighbors to help . I myself went through these kinds of hardship of unimaginable life in the past . Please just don't put the blame with blindness and accuse those families without looking deep to their situation . I am not protect to all of them ,i know some are ignorant and neglect but majority of case is not . Help is better than point the finger and imply the law . I also give some thinking word to the rich and greedy, remember old Khmer saying " You come to this world with nothing and when you go back you can't bring nothing back with you too. that it's a sure thing happen in human life .
Post a Comment