A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 17 August 2015

លោក សម រង្ស៊ី ថា​ការ​កែប្រែ​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​គួរ​ធ្វើ​ឡើង​ដើម្បី​ចំណេញ​ជាតិ

ដោយ ម៉ម មុនីរតន៍
2015-08-16

លោក សម រង្ស៊ី (ពាក់​កម្រង​ផ្កា) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មក​ដល់​កម្ពុជា វិញ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Morm Moniroth

School of Vice: Consult legal-constitutional experts; get a team of geographers and mapping technicians [not those trained in Vietnam or Russia!] to look at all the French era maps, envisage all the worst scenarios likely to arise in response to any given constitutional amendment, and if need be, hold a national referendum to gauge national opinion and inform the people of the reason[s] behind the amendment proposal accordingly prior to enacting/ratifying the proposal. Try to see things beyond their face value. The nation has fallen and shrunk this far mainly because its rulers have always believed they alone know best!     


***
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា លោក​មិន​ជំទាស់​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​២ ដែល​និយាយ​អំពី​ឆ្នាំ​ផលិត​នៃ​ផែនទី​ទេ ក៏ប៉ុន្តែ​សូម​ឲ្យ​ការ​កែប្រែ​នោះ មាន​ភាព​ចំណេញ​សម្រាប់​ជាតិ​ទាំង​មូល។ ការ​ថ្លែង​សារ​នយោបាយ​នៅ​ពេល​នេះ​របស់ លោក សម រង្ស៊ី ធ្វើ​ឡើង​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​ពេល​លោក​ចុះ​ពី​យន្តហោះ​ភ្លាម។

ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រធាន​គណបក្ស​ជំទាស់​យល់​ឃើញ​ថា ប្រសិន​បើ​ការ​សម្រេច​កែ​សម្រួល​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ដូច​លោក​ធ្លាប់​ពិគ្រោះ​យោបល់​ជាមួយ លោក ហ៊ុន សែន ពិត​មែន គឺ​ត្រូវ​កំណត់​ឆ្នាំ​នៃ​ការ​ផលិត​ផែនទី ត្រូវ​ធ្វើ​ឡើង​មុន​ឆ្នាំ​១៩៣៣ ដែល​រៀបចំ​ដោយ​អាណាព្យាបាល​បារាំង នោះ។

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៦៩។ ផ្ទុយ​ពី​នេះ លោក សម រង្ស៊ី ថ្លែង​ថា ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​ធ្វើ​វិសោធនកម្ម គឺ​មិន​ត្រូវ​កំណត់​ដោយ​ចង្អៀត​ដូច​នេះ​ឡើយ។ ក្នុង​ន័យ​នេះ ប្រធាន​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា ឆ្នាំ​នៃ​ការ​ផលិត​ផែនទី​ដែល​អាណាព្យាបាល​បារាំង បាន​បន្សល់​ទុក​នេះ គឺ​គេ​ត្រូវ​កែ​សម្រួល​ឲ្យ​បាន​មុន​ឆ្នាំ​១៩៣៣ ទៅ​ទៀត ទើប​ជា​ដំណោះស្រាយ ហើយ​ចំណេញ​ដល់​កម្ពុជា។



ការ​ថ្លែង​សារ​នយោបាយ​របស់ លោក សម រង្ស៊ី នៅ​ពេល​នេះ​ធ្វើ​ឡើង​ខណៈ​កម្ដៅ​នយោបាយ​បាន​ផ្ទុះ​ឡើង​សាជាថ្មី ស្រប​ពេល​ទាំង​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​មួយ​នេះ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​បន្តបន្ទាប់ និង​បន្ត​ឃុំ​ខ្លួន ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ជា​ញឹកញយ​ជុំវិញ​ភាព​ចម្រូងចម្រាស​រឿង​ព្រំដែន​នេះ។

លោក សម រង្ស៊ី ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន មុន​នឹង​លោក​ជួប​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​នៅ​ខាង​ក្រៅ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថា ប្រសិន​បើ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​២ ពិត​ជា​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​មែន គេ​គួរ​ធ្វើ​វា​ឲ្យ​ចំណេញ​សម្រាប់​ជាតិ​ទាំង​មូល ជា​ជាង​ចង​កាតព្វកិច្ច​នាំ​ឲ្យ​បាត់បង់​បូរណភាព​ទឹក​ដី។ ម្យ៉ាង​វិញ​ទៀត ថ្វី​បើ លោក សម រង្ស៊ី ពុំ​បាន​ជំទាស់​ទៅ​នឹង​គម្រោង​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​នេះ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​កែ​សម្រួល​មាត្រា​នេះ គួរ​ចង​ឲ្យ​បាន​ទូលាយ​ជាង​ខ្លឹមសារ​បច្ចុប្បន្ន គឺ​ត្រូវ​កំណត់​ឆ្នាំ​នៃ​ការ​ផលិត​ផែនទី​ឲ្យ​បាន​មុន​ឆ្នាំ​១៩៣៣ ទើប​ប្រសើរ៖ «»។

បើ​ទោះ​ជា​បែប​ណា លោក សម រង្ស៊ី អះអាង​ថា ការ​ផ្ដួចផ្ដើម​នាំ​ឲ្យ​គិតគូរ​ពី​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​នេះ គឺ​លោក ហ៊ុន សែន ទេ​ជា​អ្នក​ផ្ដល់​យោបល់​មុន ហើយ​លោក​ជា​អ្នក​ឯកភាព​តាម​ក្រោយ ក្នុង​ជំនួប​ជា​លក្ខណៈ​គ្រួសារ​កាល​ពី​ខែ​កក្កដា កន្លង​ទៅ។

ផ្ទុយ​ពី​អ្វី​ដែល​ប្រធាន​គណបក្ស​ជំទាស់​លើក​ឡើង​នេះ លោក ហ៊ុន សែន ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៣ សីហា ថា ការ​ពិត​អ្នក​ដែល​ផ្ដល់​យោបល់​ចង់​ឲ្យ​មាន​ការ​កែ​សម្រួល​មាត្រា​២ នេះ គឺ​លោក សម រង្ស៊ី ខ្លួន​ឯង​ទេ​ជា​អ្នក​ផ្ដល់​យោបល់ ក៏ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​បក្ស​ជំទាស់​នៅ​ពេល​នេះ​នៅ​តែ​ខ្វែង​គំនិត​គ្នា ព្រោះ​តែ​ព័ត៌មាន​ពី​ថ្នាក់​លើ មិន​ត្រូវ​បាន​ចែកចាយ​ទៅ​ថ្នាក់​ក្រោម។ លោក ហ៊ុន សែន ចាត់​ទុក​ថា ទាំង​នេះ​គឺ​ជា​ដើម​ចម​ដែល​នាំ​ឲ្យ​មាន​ការ​យល់​ខុស​ក្នុង​បក្ស និង​មិន​អាច​រក​ចំណុច​រួម​បាន៖ «»។

គិត​មក​ដល់​ពេល​នេះ កម្ដៅ​នយោបាយ​ពាក់ព័ន្ធ​ការ​ខ្វែង​គំនិត​គ្នា​លើ​រឿង​ព្រំដែន​កម្ពុជា-វៀតណាម នេះ គឺ​បាន​បន្ត​មក​ដល់​ការ​ផ្ទៀងផ្ទាត់​ផែនទី ដែល​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ទទួល​ពី​ប្រទេស​មហា​អំណាច និង​អង្គការ​សហប្រជាជាតិ។ បន្ថែម​ពី​លើ​នេះ​ទៀត ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រក​ផែនទី ២​ផ្ទាំង​បន្ថែម​ទៀត​ដែល​មិន​អាច​ប្រើប្រាស់​ក្នុង​ការ​ផ្ទៀងផ្ទាត់​បាន ក្នុង​ចំណោម​ផែនទី​ទាំង ២៦​ផ្ទាំង​ដែល​ផ្ដល់​ជូន​នោះ ដើម្បី​យក​ទៅ​ពិនិត្យ​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល​សរុប​ទាំងអស់ ២៦​ផ្ទាំង​ដែរ​នោះ។

ក្រៅ​ពី​នេះ​វិញ លោក សម រង្ស៊ី បញ្ជាក់​ថា លោក​នឹង​ព្យាយាម​គ្រប់​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ១៥​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ ហើយ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ៕

1 comment:

Kim Ea said...

This idea of reshuffle of and article or change the amendment of constitutional law article, you need to have a serious consideration and discussion , We need a lot of exercise idea from experts law man in both side of the isle to participate and a tremendous time to discussion of their advantage and consequence of that new amendment . In the final phase these new amendment law must vote and approve by majority 3 quarters of the congress quorum , before sign in to law. It take time to do it step by step but not in hurry . Beware to stuff wrongful idea and jam them to the throat of Khmer people or force a not explainable or raw idea to push innocent Khmer to vote for . This just a suggestion and opinion only .