A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 24 August 2015

លោក ហ៊ុន សែន អះអាង​ថា​លោក​អាច​បង្រៀន​មេ​ដឹក​នាំ​ប្រទេស​ផ្សេងៗ​អំពី​ការ​ផ្លាស់ប្ដូរ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៦៤ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Brach Chev
ដោយ យ៉ង ចាន់តារា
2015-08-23 rfa





Heng Samrin: You can't even defend my birth village from being encroached by Vietnam ...

***
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា លោក​មាន​មោទនភាព​ចំពោះ​គោល​នយោបាយ​ដឹក​នាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អាច​អភិវឌ្ឍ​ប្រទេស​មក​ដល់​បច្ចុប្បន្ន។ លោក​ក៏​បាន​លើក​ឡើង​ពី​គុណ​សម្បត្តិ​របស់​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ ថា​បាន​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ ក្រៅ​ពី​នេះ លោក​ក៏​បាន​បញ្ជាក់​ថា លោក​មាន​សមត្ថភាព​ក្នុង​ការ​ណែនាំ​មេ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា លោក​មាន​សមត្ថភាព​បង្រៀន​មេរៀន​ស្តី​អំពី​ការ​ផ្លាស់ប្ដូរ​សង្គម ទៅ​ដល់​មេ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក ដែល​ក្នុង​នោះ​ក៏​រួម​មាន​ទាំង​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នៃ​សហរដ្ឋ​អាមេរិក ផង​ដែរ។ លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ជួប​ជុំ​ពិសា​ភោជនាហារ​សាមគ្គី ដែល​រៀបចំ​ឡើង​ដោយ​សមាគម​អ្នក​ឧកញ៉ា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥៖ «ថ្ងៃ​មុន​ខ្ញុំ​ជួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​មុន ពេល​ដែល​ចាក​ចេញ​ពី​កម្ពុជា។ នៅ​ពេល​ដែល​គាត់​និយាយ​ជាមួយ​ខ្ញុំ គាត់​និយាយ​យ៉ាង​ច្រើន​អំពី​អ្វី​ដែល​ហៅ​ថា​ការ​ផ្លាស់ប្ដូរ។ ខ្ញុំ​ក៏​បាន​និយាយ​ទៅ​កាន់​គាត់​វិញ​ថា តើ​អ្នក​ភ្លេច​ទេ ឬ​អ្នក​កំពុង​និយាយ​អ្នក​ណា? ឯកឧត្តម​កំពុង​និយាយ​ជាមួយ​អ្នក​ណា? ឯកឧត្តម​ពិត​ជា​កំពុង​និយាយ​ជាមួយ​សាស្ត្រាចារ្យ​ម្នាក់​ដែល​អាច​បង្រៀន​ឯកឧត្តម ឬ​ប្រធានាធិបតី​ប្រទេស​ឯកឧត្តម ឬ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ផ្សេង​លើ​បញ្ហា​ការ​ផ្លាស់ប្ដូរ»។

ក្រៅ​ពី​ការ​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​ឧកញ៉ា និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល ដែល​បាន​ចូលរួម​ជា​វិភាគទាន​សម្រាប់​ការ​អភិវឌ្ឍ​សង្គម លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​ពិត​ជា​ដឹង​ច្បាស់​ពី​ខ្លឹមសារ​នៃ​ពាក្យ​ថា ការ​ផ្លាស់ប្ដូរ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​មិន​អាច​គ្រប់គ្រង​ប្រទេស​បាន​ដល់​ជាង ៣០​ឆ្នាំ​នោះ​ឡើយ៖ «ខ្ញុំ​ត្រូវ​តែ​អរគុណ​ចំពោះ​អ្នក​ទាំងអស់​នៅ​ទី​នេះ ទាំង​ផ្នែក​រដ្ឋ និង​វិស័យ​ឯកជន ដែល​គាំទ្រ​នូវ​នយោបាយ និង​ការ​ដឹក​នាំ​របស់​ខ្ញុំ​ដែល​មាន​ការ​ផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់ និង​គ្រប់គ្រង​ការ​ផ្លាស់ប្ដូរ​បាន​តាម​រយៈ​ការ​បង្កើត​ឡើង​នូវ​ស្ថានភាព​ច្រើន​បែប​ច្រើន​យ៉ាង ដោយ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ផ្លាស់ប្ដូរ​ពី​សង្គ្រាម​មក​កាន់​សន្តិភាព​តាម​រយៈ​នយោបាយ​ឈ្នះៗ»។

ទាក់ទង​បញ្ហា​នេះ នាយក​វេទិកា​អនាគត លោក អ៊ូ វីរៈ បាន​ចាត់​ទុក​ថា ការ​លើក​ឡើង​ណា​មួយ​ដែល​មាន​លក្ខណៈ​ជា​ការ​អួតអាង មិន​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គម​ជាតិ​បាន​ឡើយ។ លោក​បញ្ជាក់​ថា កម្ពុជា នៅ​តែ​ជា​ប្រទេស​ដែល​មាន​បញ្ហា​ប្រឈម​ជាច្រើន តួយ៉ាង​បញ្ហា​បក្ខពួក​និយម អំពើ​ពុក​រលួយ និង​ការ​ប្រកួត​ប្រជែង​មិន​ស្មើ​ភាព ជាពិសេស​កម្ពុជា នៅ​តែ​ត្រូវ​ការ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ដដែល។ ដូច​នេះ មេ​ដឹក​នាំ​កម្ពុជា មិន​ទាន់​អាច​ក្លាយ​ទៅ​ជា​រដ្ឋ​បុរស​ដែល​មេ​ដឹក​នាំ​ដទៃ​អាច​យក​គំរូ​តាម​បាន​ឡើយ។ សម្រាប់ លោក អ៊ូ វីរៈ ការ​ផ្លាស់ប្ដូរ​មេ​ដឹក​នាំ​មិន​សំខាន់​នោះ​ឡើយ​សម្រាប់​កម្ពុជា តែ​អ្វី​ដែល​សំខាន់ គឺ​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​មួយ​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​មាន​ភាព​ស្មើ​គ្នា​ក្នុង​ការ​ប្រកួត​ប្រជែង៖ «ផ្លាស់ប្ដូរ​ហ្នឹង គឺ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ពិត​ប្រាកដ។ ប្រជាធិបតេយ្យ​ពិត​ប្រាកដ​អាស្រ័យ​ទៅ​លើ​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ យុត្តិធម៌ មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដោយ​សកម្ម​ទាក់ទង​រឿង​ចំណេះ​ដឹង​ទូទៅ​របស់​ប្រជាពលរដ្ឋ ទាក់ទង​រឿង​គណបក្ស​ប្រឆាំង​ដែល​មាន​ប្រសិទ្ធភាព គឺ​វា​ពាក់ព័ន្ធ​ច្រើន»។

កាល​ពី​ខែ​មករា កន្លង​ទៅ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តី​អំពី​ការ​កាន់​អំណាច​របស់ លោក ហ៊ុន សែន រយៈពេល ៣០​ឆ្នាំ​នៅ​កម្ពុជា។ របាយការណ៍​កម្រាស់ ៧៣​ទំព័រ បាន​លើក​ឡើង​ចំណុច​ជាច្រើន​ពាក់ព័ន្ធ​ដល់​ការ​ប្រើប្រាស់​អំណាច​របស់ លោក ហ៊ុន សែន ដើម្បី​រក្សា​តំណែង​ចាប់​តាំង​ពី​ពេល​លោក​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី កាល​ពី​ឆ្នាំ​១៩៨៥។

របាយការណ៍​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ផ្នែក​ខ្លះ លោក ហ៊ុន សែន បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ឋានៈ​ជា​អ្នក​ដឹក​នាំ​វ័យ​ក្មេង ក្នុង​ការ​នាំ​ប្រទេស​ត្រឡប់​ទៅ​ឆាក​អន្តរជាតិ និង​បាន​សម្រប​សម្រួល​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស កាល​ពី​ឆ្នាំ​១៩៩១។ ប៉ុន្តែ​ក្នុង​ស្ថានភាព​ពិត គឺ​ផ្ទុយ​គ្នា​ទៅ​វិញ​ទេ ត្បិត​ក្នុង​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី ជំនួស​ឲ្យ​ការ​ប្រើប្រាស់​តួនាទី​ដើម្បី​កែលំអ​វិស័យ​សុខាភិបាល ការ​អប់រំ និង​បទដ្ឋាន​រស់នៅ​របស់​ពលរដ្ឋ លោក ហ៊ុន សែន បាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ទៅ​វិញ រួម​មាន​អំពើ​កាប់​សម្លាប់​ក្រៅ​ច្បាប់ ទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន ត្រួតត្រា រារាំង​សេរីភាព​សមាគម ការ​ជួប​ប្រជុំ និង​ការ​បង្កើត​បណ្ដាញ​ស៊ើប​ការ​រាយការណ៍​នៅ​ពេញ​ប្រទេស ក្នុង​គោល​បំណង​បំភិតបំភ័យ​បំភ័ន្ត​សាធារណៈ​មតិ៕


4 comments:

Unknown said...

hun sen can teach how to rob or stealing this is his professional,and no body want him to teach because he is not completed high school,he was only 5 st grade may only street gangster that can be available

Unknown said...

All these top dog hun sen government are vietnamese slave,they never want to change his politic,they are very happy to be slave,they are dress up look nobility but if we look carefully there are facings dog it just good look but they are talking and activities or attitudes not different from animal,if human, they are not killing,cheating,creating to much problems,injustice and make up a bad reason and pointing to someone they don't like so it mean good look for dressing up but their faces not different a dogs.

Kim Ea said...

This maniac and brain deficiency PM see the word with one eyes it mean half sphere only . He thought that world he rule of day event smaller than Los Angles and their environment, is the whole world his talk about . Ignorance low educate and thug altitude, former communist killer want to show all khmer specially the CPP members that he the top brass of leadership. 30 years, you can run the country with iron hand, because Vietnam stand strong behind you, and you kneel to China, North Korea and Yuon patron to help and support . With these 3 bastard countries involve directly, you start to act like, you are a great immortal leader , i see with out kneeling to the feet and kiss ash of these communists friend you may be tackle down by Khmer people a long time ago . Your word so offend to Khmer as a whole, your stupidity and shamelessness feasible characteristic of a lower education and vanity . If you stop talking shit like this, nobody said you are deaf .

Unknown said...

គួរឲ្យខ្មាស់ខ្មោច ហុ៊ន សែន និយាយធ្វើមើលតែគេមិននូវអំពើរអាក្រក់ស្មោកគ្រោក មារយាទមហាថោក ដែលមានតែមនុស្សពីររបីនាក់ក្នុងលោកដែលប្រជាជាតិក្នុងពិភពលោក គេស្អប់ហើយខ្ពើមរអើមបំផុត មានតែពួកមួយក្រមដែលអង្គុយបង្ហាញនៅទីនេះដែលថាហុនសែនអស្ចារ្យ ប៉ុមនុស្សដែលគេមានគុណធម៏ លក្ខណៈជាមនុស្សពិតប្រកដ គេឆ្ឆើមនូវ ពាក្យសំដីយកូងរគាត់ គ្មានមនុស្សល្អណាម្នាក់ចង់ព្ញុសំលេងបាតផ្សាររបស់គា់ទេ មានតែមនុស្សអាក្រក់ជួរជាតិពួកគាត់បុ៉ណ្ណោះដែលស្ដាប់ហើយទះដៃហៃអើ ព្រោះមនុស្សសារជាតិមកពីតិរិច្ឆានដូចគ្នា គួរឲ្យស្អប់ខ្ពើមណាស់ហ៊ុនសែន យើងមិនចង់ព្ញុទេ គ្មានបរទេសណាយកលោកជាគ្រូទេ មានតែពួកចនអាវា៉សែ ឬពួកហិតកាវនៅជំុវិញ ទីក្រុងភ្នំពេញប៉ុណ្ណោះដែលចង់យកលោកធ្វើជាគ្រូ ព្រោះលោកពូកែ ខាង សម្លាប់, ចោទមនុស្សល្អថាអាក្រក់, ប្រើអំពើភេវរៈកម្មហើយចោទអ្នកដ៏ទៃ, បង្កើតឧប្បទវហតុគ្ប់ប់ យា៉ងមិនចេះឈប់ឈរក្នុងរវាង៤០ឆ្នាំនឺងកាលជំនាន់ប៉ុលពតដែរ ធ្វើអោយប្រជាជនខ្លួនឯងវិនាសកម្មរកទីបំផុតគ្មាន ហើយក៏អួតថាខ្លួនអស្ចារ្យ ហាក់ដូចជាមនុស្សឆ្គួតឡប់នឺងអំ ណាចខ្លួនឯង សូមជំរាបថាមានថ្ងៃ អិ្វៗមិនដែលអមតៈ មានគំរូជាច្រើន តែអំពើរពួកព្រែតប៉ុណឺ្ណង ព្រោះសារជាតិជាតិរិច្ឆាន មិនដែលចេះខ្មាស់ពីភពលោកដែលសុទ្ធតែអ្នកចេះដឺង រឿងនេះគាត់បានតែមនុស្សហិតកាវតាមចិញ្ចើមថ្នល់ប៉ុណ្ណោះ សូមកំុអួតខ្មាស់ខ្មោច អាភ្លើ …………….?