A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 14 August 2015

លោក ហ៊ុន សែន ថា​លោក សម រង្ស៊ី បបួល​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២

ដោយ យាង សុជាមេត្តា
2015-08-13 rfa

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​វារីអគ្គិសនី​ស្ទឹង​អាតៃ ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Chin Chetha


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៣ សីហា ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ផ្ញើ​សារ​មក​លោក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ដើម្បី​បបួល​បក្ស​កាន់​អំណាច​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២ ពាក់ព័ន្ធ​នឹង​ផែនទី​ប្រទេស​កម្ពុជា។

ការ​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​នៅ​ពេល​នេះ ដោយសារ លោក ហ៊ុន សែន ហាក់​ខឹង​សម្បារ​នឹង​តំណាង​រាស្ត្រ​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចោទ​ប្រកាន់​បក្ស​កាន់​អំណាច​ថា​មាន​ចេតនា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២ ដែល​ពួក​គេ​ជឿជាក់​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន ក៏​ចង់​ក្រើន​រំឭក​កូន​ចៅ​របស់ លោក សម រង្ស៊ី ឲ្យ​ដឹង​ថា តាម​ពិត គឺ​លោក សម រង្ស៊ី ខ្លួន​ឯង​ទេ ដែល​បាន​ជំរុញ​បក្ស​កាន់​អំណាច​ឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា​២៖ «ខ្ញុំ​យក​សារ​របស់ លោក សម រង្ស៊ី មក​អាន​ឲ្យ​ស្តាប់​បន្តិច​ទៅ​ចុះ ដើម្បី​ឲ្យ​កូន​ចៅ​គាត់​ភ្លឺ​ភ្នែក ព្រោះ​ឥឡូវ​គាត់​កំពុង​តែ​សុទ្ធតែ​ថា តែ​មេ​គាត់​បបួល​ខ្ញុំ តែ​ខ្ញុំ​អត់​ទាន់​ព្រម អ៊ីចឹង​ឥឡូវ​កូន​ថា​អ៊ីចេះ កូន​ថា​អ៊ីចុះ វា​យ៉ាង​ម៉េច សោកស្ដាយ​ត្រង់​ថា រឿង​អាថ៌កំបាំង​របស់​មេ តែ​មេ​មិន​ព្រម​ប្រាប់​កូន វា​ពិបាក​អ៊ីចឹង អ៊ីចឹង​បាន​ខ្ញុំ​ថា វា​ជា​ការ​សង្ស័យ​ណាស់​រឿង​ចាប់​ដៃ​ជាន់​ជើង​នោះ»។



វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​របស់ លោក សម រង្ស៊ី ចំពោះ​ការ​ទម្លាយ​អាថ៌កំបាំង​របស់ លោក ហ៊ុន សែន បាន​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ។

យ៉ាង​ណា​ក៏ដោយ កន្លង​មក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មួយ​ចំនួន ហាក់​មិន​ចង់​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២ នោះ​ទេ ប៉ុន្តែ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា សូម្បី​តែ លោក សម រង្ស៊ី ក៏​យល់​ពី​ភាព​មិន​គ្រប់គ្រាន់​នៃ​មាត្រា​២ ដូច​លោក​ដែរ៕

1 comment:

Unknown said...

មើលចុះអាកេងកុងកំពុងឆ្កាដៃឆ្កាជើង បោកប្រាសប្រជារាស្សខ្មែរតទៅទៀត មានតែពួកហេងស៊យទេដែលអាចអង្គយស្ដាប់វាបាន ។