2015-08-04 rfa
School of Vice: Well, if I may say so, it's not just the Opposition that have tried - and made themselves look pretty foolish in the attempt! - but the UN - via its various emissaries - have done so too and perhaps even more persistently publicly and behind the scenes to no substantive effect? In fact, it's not the Cambodian opposition party that first paved the path for the so-called "culture of dialogue" with the Phnom Penh regime - this has long been the UN's and many other western governments' preferred mode of operation ever since Untac left the country following the 1993 general election; an event that marked a historic opportunity for the Hanoi-installed administration to finally claw its way into international respectability and dismantle [in piece meal fashion] all internal politico-military threat posed towards it. Mr Ban Ki Moon and Mrs Bun Ranny Hun Sen will attest to this charming endeavour ...
'Recommendations' on reforms and governmental practices that maybe seen as conducive to the strengthening of democracy and improved human rights climate have - and will have - tended to bounce off this one-party state like the plague! Unless, of course, the initiators of the recommendations are prepared to leverage their proposals with something else? Perhaps, Mr Ban and Mrs Bun know things we don't?
***
តំណាងអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា លើកឡើងថា ការត្រៀមខ្លួនជាមុនពីគ្រប់បណ្ដាអ្នកពាក់ព័ន្ធទាំងអស់ គឺជារឿងសំខាន់ ដើម្បីឲ្យកម្ពុជា ឈានទៅបញ្ចប់ភាពក្រីក្រគ្រប់ទម្រង់។ ទន្ទឹមគ្នានេះ តំណាងអង្គការសហប្រជាជាតិ បានផ្តល់គោលដៅអភិវឌ្ឍន៍ចំនួន ១៧ចំណុចជូនរដ្ឋាភិបាលកម្ពុជា ព្រមទាំងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ សម្រាប់ការអភិវឌ្ឍកម្ពុជា ប្រកបដោយនិរន្តរភាពក្រោយឆ្នាំ២០១៥។
គោលដៅ ១៧ចំណុចរបស់អង្គការសហប្រជាជាតិ ដែលបានដាក់ជូនរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពឆ្នាំ២០១៦-២០៣០ ខាងមុខនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយការងារក្រោយឆ្នាំ២០១៥ និងការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ ដែលរៀបចំឡើងនៅថ្ងៃទី៤ ខែសីហា។
គោលដៅ ១៧ចំណុចរបស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលទាមទារឲ្យកម្ពុជា ត្រូវតែអនុវត្តដោយយកចិត្តទុកដាក់ រួមមាន បញ្ចប់ភាពក្រីក្រគ្រប់ទម្រង់នៅគ្រប់ទីកន្លែង បញ្ចប់ភាពអត់ឃ្លាន សម្រេចឲ្យបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភប្រសើរជាងមុន និងលើកកម្ពស់កសិកម្មមាននិរន្តរភាព ធានាឲ្យមានជីវភាពប្រកបដោយសុខភាពល្អសម្រាប់មនុស្សគ្រប់រូប ធានាឲ្យមានការអប់រំប្រកបដោយគុណភាព និងដោយសមធម៌ លើកកម្ពស់ឱកាសរៀនសូត្រពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប សម្រេចឲ្យបានសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចនៃស្ត្រី និងកុមារីគ្រប់រូប ធានាគ្រប់គ្រងប្រព័ន្ធទឹកស្អាត លើកកម្ពស់កំណើនសេដ្ឋកិច្ចដល់មនុស្សគ្រប់រូប ធានាឲ្យបានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ កាត់បន្ថយវិសមភាពនៅក្នុង និងរវាងប្រទេសនានា ធានាការតាំងទីលំនៅប្រកបដោយសុវត្ថិភាព ធានាឲ្យមានការប្រើប្រាស់ និងការផលិតដោយនិរន្តរភាព ចាត់វិធានការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ អភិរក្សធនធានសមុទ្រ ការពារ និងស្ដារប្រព័ន្ធអេកូឡូស៊ី និងចុងក្រោយ ពង្រឹងមធ្យោបាយអនុវត្តន៍ និងសហការដោយប្រសិទ្ធភាព។
អ្នកសម្របសម្រួលប្រចាំតំបន់របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា អ្នកស្រី ម៉ារៀ អូឌៀល អ៊ីម៉ុន (Marie-Odile Emond) មានប្រសាសន៍ថា កម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍតិចតួច និងប្រជាពលរដ្ឋនៅតែទទួលបានប្រាក់ចំណូលក្នុងកម្រិតទាបនៅឡើយ។ ដូច្នេះ វាចាំបាច់ណាស់សម្រាប់កម្ពុជា ត្រូវតែប្ដេជ្ញាបន្តយកចិត្តទុកដាក់អនុវត្ត។ អ្នកស្រីបន្តថា ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា ភាគច្រើន មិនទាន់ទទួលបានយុត្តិធម៌ផ្នែកសេដ្ឋកិច្ច និងគណនេយ្យភាព ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា នៅតែរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។
របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក (World Bank) ឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា រកចំណូលបានចំនួន ៥ពាន់រៀលក្នុង ១ថ្ងៃមានប្រមាណ ៦លាននាក់។
អ្នកសម្របសម្រួលប្រចាំតំបន់របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា រូបនេះ ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែអនុវត្តគោលដៅទាំង ១៧ចំណុចនេះ ដើម្បីលុបបំបាត់នូវភាពក្រីក្រចំពោះក្រុមមនុស្សដែលរកចំណូលបានប្រាក់កម្រៃតិចជាង ១,២៥ដុល្លារក្នុងមួយថ្ងៃ ឲ្យបានត្រឹមឆ្នាំ២០៣០។
ចំណែកឯអគ្គនាយករងផែនការនៃក្រសួងផែនការ លោក ប៉ូច សុវណ្ណឌី មានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលបានដាក់យុទ្ធសាស្ត្រចតុកោណ និងគោលដៅអភិវឌ្ឍន៍សហស្សវត្សឃើញថា កម្ពុជា ទទួលបានការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ បើទោះជាមានចំណុចមួយចំនួនមិនទាន់សម្រេចបានក៏ដោយ។ លោកបន្តថា សម្រាប់ទិសដៅអភិវឌ្ឍន៍កម្ពុជា ក្រោយឆ្នាំ២០១៥ ខាងមុខនេះ រដ្ឋាភិបាលនឹងផ្ដោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស ទាំងបច្ចេកទេស និងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ លោក ប៉ូច សុវណ្ណឌី បានស្វាគមន៍រាល់ការដាក់ជូនគោលដៅទាំង ១៧ចំណុចរបស់អង្គការសហប្រជាជាតិ នៅពេលនេះ ហើយក្រសួងផែនការ គ្រោងនឹងរៀបចំកិច្ចប្រជុំវាយតម្លៃពីចំណុចខ្វះខាត ដែលបានអនុវត្តកន្លងមកនៅឆ្នាំ២០១៦ ខាងមុខនេះដែរ៖ «យើងនឹងរៀបចំកិច្ចប្រជុំស្ដីពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទៅថ្ងៃអនាគត ហើយយើងនឹងធ្វើការពិនិត្យលើបញ្ហាកន្លងមក ដើម្បីរដ្ឋាភិបាលសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព»។
សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយការងារក្រោយឆ្នាំ២០១៥ និងការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ ដែលមានអ្នកចូលរួមជាង ១០០នាក់ ដែលរួមមានទាំងសមាជិកគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) អង្គការជាតិ អន្តរជាតិ ស្ថានទូត និងបណ្ដាដៃគូអភិវឌ្ឍន៍ ក្រៅពីលើកពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនោះ ពួកគេក៏បានបង្ហាញក្តីព្រួយបារម្ភលើបច្ចុប្បន្នភាពនៃស្ថានភាពច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ថាអាចនឹងប៉ះពាល់ជាអវិជ្ជមានដល់សិទ្ធិចូលរួមរបស់សង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍគោលដៅប្រកបដោយនិរន្តរភាពក្រោយឆ្នាំ២០១៥ មិនអាចសម្រេចបានជោគជ័យ៕
No comments:
Post a Comment