A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 23 August 2015

លោក អ៊ុំ សំអាន៖ ផែនទី​រដ្ឋាភិបាល​ផ្ទៀង​ជាមួយ​អ.ស.ប​មិន​មែន​ជា​ផែនទី​ផ្លូវការ

ដោយ ជី វិតា
2015-08-22 rfa

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន (អាវ​ខ្មៅ) សួរ​អំពី​ផែនទី​ដែល​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Rann Samnang

តំណាងរាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​តែងតែ​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម ឥត​សំចៃ​មាត់​នោះ អះអាង​ថា ផែនទី​ដែល​រដ្ឋាភិបាល​ទើប​ផ្ទៀងផ្ទាត់​ជាមួយ​អង្គការ​សហប្រជាជាតិ​នោះ គឺ​មិន​មែន​ជា​ផែនទី​ផ្លូវ​ការ​នោះ​ទេ។

លោក អ៊ុំ សំអាន ថា ផែនទី​ដែល​អាច​យក​ផ្លូវ​ការ​បាន គឺ​ផែនទី​ដែល​សម្ដេច​ព្រះ នរោត្ដម សីហនុ យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​១៩៦៤។ លោក​ថា ការ​គំរាម​របស់​លោក ហ៊ុន សែន មិន​ឲ្យ​មាន​ការ​រិះគន់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​បញ្ហា​ផែនទី គឺ​ជា​ការ​ចាប់​បង្ខំ​អ្នក​ហ៊ាន​រិះគន់​ឲ្យ​ទទួល​ស្គាល់​ផែនទី​ដែល​ រដ្ឋាភិបាល​ប្រើ​បច្ចុប្បន្ន និង​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន ៨០% ថា​គឺ​ជា​ការ​ត្រឹមត្រូវ។

No comments: