A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 3 August 2015

ស៊ូជី​ចុះឈ្មោះជាបេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ ខណៈ​គណបក្ស​កំពុងកាន់អំណាច​ត្រៀមចាញ់​


Fri, 31 July 2015
AFP

លោក​ស្រីអ៊ុង​ សានស៊ូជី (ឆ្វេង​) ដាក់​ពាក្យ​​ដើម្បី​ចុះ​ឈ្មោះ​ជាបេក្ខជន​សម្រាប់​ការបោះឆ្នោត​ជាទូទៅ​នៅ​ក្នុង​ខែ​វិ​ច្ឆិកា​។ Afp


ទីប្រជុំជនថានលីយីនៈ ​មេដឹក​នាំគណ​បក្សប្រ​ឆាំង​មីយ៉ាន់ម៉ា​លោក​ស្រី​អ៊ុង​ សាន​ស៊ូជី ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ចុះឈ្មោះ​ជាបេក្ខជន​សម្រាប់​ការបោះ​ឆ្នោត​ជា​ទូទៅ​ដែល​គណបក្ស​របស់​លោក​ស្រី​ត្រូវ​បាន​រំពឹង​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ​ទាំងស្រុង ​ខណៈ​ប្លុក​គ្រប់គ្រង​អំណាច​បាន​សារ​ភាព​ថា​ខ្លួន​ត្រៀម​បរាជ័យ។​

ក្នុងពេល​ជាមួយ​គ្នានោះ មីយ៉ាន់ម៉ា​ កាលពី​ថ្ងៃ​ព្រ​ហស្បតិ៍ បាន​បញ្ជា​ឲ្យ​ដោះលែ​ងអ្នកទោស រាប់​ពាន់​នាក់​ ដែលនៅ​ក្នុង​នោះ​ មាន​ជនបរទេស ២១០ នាក់​។​

​អ្នក​គាំទ្រ​ដែល​ស្រែក​អបអរ​រាប់រយ​នាក់ បាន​ជួបជុំ​គ្នា​នៅ​ក្នុង​ទី​ប្រជុំជន​ ថានលីយីន​ ដែល​ធ្វើ​ដំណើរ​ដោយ​រថយន្ដ​រយៈពេល​ពីរ​ម៉ោង​ពី​ក្រុ​ងយ៉ាំង​ហ្គោនខណៈ​លោក​ស្រី​ ស៊ូ​ជី​ បាន​ចុះឈ្មោះ​ជា​ផ្លូវការ​បង្ហាញ​ពី​បំណង​លោក​ស្រី​ ដើម្បី​ឈរ​ឈ្មោះ​ជា​ថ្មី​សម្រាប់​មណ្ឌល​បោះឆ្នោត​នៅ​ជនបទ​មួយ​នៃ​ទី​ប្រ​ជុំជន​ Kawhmu នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​។​

ស​កម្ម​ជន​ជើង​ចាស់​ ជា​បេក្ខ​ជន​ទី ១ ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ ​(NLD) ត្រូវ​អប​អរ​ដោយ​ក្រុម​ស​កម្ម​ជន​ដែល​រាំច្រៀង និង​គ្រវី​ទង់​ជាតិ​ ប៉ុន្តែ​មិន​បាន​ថ្លែង​ទៅ​កាន់ពួកគេទេ។​



អ្នក​នាំ​ពាក្យ​គណបក្ស ​NLD លោក Nyan Win បាន​ប្រាប់​ AFP ​ថា​បេក្ខជន​ទាំងអស់​អាច​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ឃោសនា​បាន​ លុះ​តែ​ក្រុម​មន្ត្រី​រៀប​ចំការ​បោះឆ្នោត​អនុញ្ញាត​ឲ្យ​។​

លោក​បាន​និ​យាយ​ថា​ ពួកគេ​គ្រប់គ្នា​កំពុង​រង់​ចាំ​។​

ផ្ទុយ​នឹង​បរិយាកាស​សប្បាយ​រីក​រាយ​នៅ​ទី​ប្រជុំ​ជន​ថានលីយីន​ ក្រុម​ប្រ​ជែង​នយោ​បាយសំខាន់ ​របស់​លោក​ស្រី​ស៊ូជី​នៅ​ក្នុង​ក្រុង​យ៉ាំងហ្គោន​ បាន​បង្ហាញ​សញ្ញា​នៃ​សុទិដ្ឋិ​និយម​បណ្តើ​រ​ៗ​ ខណៈ​ដែល​ភាព​តាន​តឹង​កំពុងតែ​ឡើង​កម្ដៅរវាង​មេដឹក​នៃ​គណ​បក្ស​សហភាព​សាមគ្គី​និង​អភិ​វឌ្ឍ​ន៍ ( USDP) និង​កង​ទ័ព​ដែល​កំ​ពុង​កាន់​អំណាច​៕

ppp

No comments: