A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 22 August 2015

មេធាវី​ការពារ​ក្ដី​លោក ហុង សុខហួរ ​ប្ដឹង​ទាស់​នឹង​ការ​សម្រេច​របស់​តុលាការ

ដោយ អ៊ុង សេរីវុទ្ធ
2015-08-21 rfa

សមាជិក​ព្រឹទ្ធសភា​កូតា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Brach Chev

ក្រុម​មេធាវី​ការពារ​ក្ដី​របស់​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី លោក ហុង សុខហួរ បាន​ដាក់​ពាក្យ​ប្ដឹង​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

លោក​មេធាវី សំ សុគង់ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២១ សីហា ថា ក្រុម​មេធាវី​​របស់​លោក​បាន​ដាក់​ប្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​រួច​ហើយ​កាល​ពី​ដើម​សប្ដាហ៍​នេះ ដើម្បី​ប្ដឹង​ទាស់​នឹង​ការ​សម្រេច​របស់​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៥ សីហា ហើយ​ស្នើ​ឲ្យ​សាលាឧទ្ធរណ៍ សើរើ​ឡើង​វិញ​ដើម្បី​ឲ្យ​លោក ហុង សុខហួរ បាន​នៅ​ក្រៅ​ឃុំ។

លោក ហុង សុខហួរ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​បទ​ញុះញង់។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​​រយៈ​២​ថ្ងៃ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក ហុង សុខហួរ ដោយ​ចោទ​ថា ក្បត់ជាតិ ទាក់ទង​នឹង​ការ​ក្លែង​ឯកសារ សន្ធិ​សញ្ញា​កម្ពុជា​និង​វៀតណាម​នៅ​ឆ្នាំ​១៩៧៩។

លោក​មេធាវី សំ សុគង់ អះអាង​ថា តាម​ច្បាប់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ នឹង​ជូន​ដំណឹង​ត្រឡប់​មក​ក្រុម​មេធាវី​លោក​វិញ នៅ​ដើម​សប្ដាហ៍​ក្រោយ ថា​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ ឬ​យ៉ាងណា៕

No comments: