A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 3 August 2015

Government officials reacted to Sam Rainsy's proposed border solution with Vietnam មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​លោក សម រង្ស៊ី រឿង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម

ដោយ ម៉ម មុនីរតន៍


2015-08-02
កុយ ពិសី ៦១០
អនុប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន អ្នកស្រី កុយ ពិសី និង​មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ច្រាន​ចោល​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។
Photo: RFA

នៅ​ថ្ងៃ​ទី​២ សីហា នេះ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បាន​ឆ្លើយ​តប​សារ​នយោបាយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លើក​ឡើង​ថា រដ្ឋាភិបាល​កំពុង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម គឺ​លើស​ពី​អ្វី​ដែល លោក សម រង្ស៊ី បាន​អះអាង​ទៅ​ទៀត។
លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ដើម្បី​អាច​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព​រឿង​ព្រំដែន និង​អធិបតេយ្យភាព​រឹងមាំ លុះត្រា​តែ​ប្រើប្រាស់​ផែនទី​ជា​មូលដ្ឋាន​តាម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ និង​ប្រើប្រាស់​ឧបករណ៍​ទំនើប​តាម​ប្រព័ន្ធ ឃី.ភី.អេស (GPS)។
ការ​បញ្ចេញ​ប្រតិកម្ម​របស់​មន្ត្រី​ទទួល​បន្ទុក​ព្រំដែន​នេះ នៅ​បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​កំពុង​មាន​ជម្លោះ​នា​ពេល​បច្ចុប្បន្ន។
ការ​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​របស់​មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នៅ​ពេល​នេះ គឺ​នៅ​ចំ​ពេល​ស្ថានភាព​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​តំបន់​ខ្លះ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បន្ត​មាន​ភាព​តានតឹង។
ការ​ឆ្លើយ​តប​របស់ អ្នកស្រី កុយ ពិសី នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​រិះគន់​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា។ លោក សម រង្ស៊ី ដែល​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ក្នុង​រឿង​ព្រំដែន​នេះ បាន​ចោទ​ប្រកាន់​ថា វៀតណាម មិន​ដែល​បាន​គោរព និង​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា ជាពិសេស​អធិបតេយ្យភាព​របស់​កម្ពុជា ម្ដង​ណា​ទេ។ ជាង​នេះ​ទៀត ដើម្បី​ធានា​ពី​ភាព​រឹងមាំ​នៃ​ព្រំដែន លុះត្រា​តែ​រដ្ឋាភិបាល​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកទេស​ទំនើប ជី.ភី.អេស ក្នុង​ការ​វាស់វែង គួបផ្សំ​នឹង​ការ​ជ្រើសរើស​ផែនទី​ជា​មូលដ្ឋាន​ថែម​ទៀត។
សម រង្ស៊ី ៦២០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ទីស្នាក់ការ​កណ្ដាល​បក្ស​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៥។ RFA/Brach Chev

ជុំវិញ​រឿង​នេះ អ្នកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ សីហា ថា ការ​ពិត​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ឧបករណ៍​ក្នុង​ការ​កំណត់​ផែនទី​ជាមួយ​ប្រទេស​ជិត​ខាង រួម​នឹង​ប្រទេស​វៀតណាម ផង គឺ​ទំនើប​ជាង​អ្វី​ដែល​ប្រធាន​គណបក្ស​ប្រឆាំង​លើក​ឡើង​ទៅ​ទៀត។ បន្ថែម​ពី​លើ​នេះ ផែនទី​ដែល​បាន​ប្រើ​ទៀត​សោត គឺ​ពុំ​មាន​ប្រើប្រាស់​ខ្នាត​ផែនទី​ណា​ដែល​ក្រៅ​ពី​ខ្នាត​ផែនទី ១/១០០.០០០ ដែល​បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ នោះ​ថែម​ទៀត​ផង៖ «»។

ប្រទេស​កម្ពុជា និង​វៀតណាម មាន​ខ្សែ​បន្ទាត់​ព្រំដែន​ជាង ១​ពាន់​គីឡូម៉ែត្រ។ តាម​គម្រោង ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៥។ គិត​មក​ដល់​ពេល​នេះ បង្គោល​ព្រំដែន​ដែល​បាន​បោះ​រួច​បាន​ប្រមាណ ៨៣​ភាគរយ ពោល​គឺ​នៅ​សល់ ១៧​ភាគរយ​ទៀត​ក្នុង​ចំណោម​បង្គោល​ព្រំដែន​សរុប ៣១៤​បង្គោល។
លោក ទិប ទាវ សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ចាត់​ទុក​ថា បើ​ទោះ​ជា​កម្ពុជា និង​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​បញ្ចប់​ក៏ដោយ លោក​នៅ​តែ​ពុំ​មាន​ជំនឿ​ថា បញ្ហា​រឿង​រំកិល​ព្រំដែន​ដោយ​វៀតណាម នេះ អាច​បញ្ចប់​បាន​នោះ​ទេ។ លោក​បន្ថែម​ថា មូលហេតុ​ដែល​មិន​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នេះ​បាន​ល្អ​ប្រសើរ ដោយសារ​រដ្ឋាភិបាល​កម្ពុជា មាន​ការ​គាំពារ​តិចតួច និង​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន៖ «»។
លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​ថា ប្រទេស​វៀតណាម គឺ​កំពុង​តែ​រំលោភ​ច្បាប់​អន្តរជាតិ ជាពិសេស​រំលោភ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្ដីពី​កម្ពុជា ដែល​តម្រូវ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​ទាំងអស់ ក្នុង​នោះ​មាន​ប្រទេស​វៀតណាម ដែរ គោរព​ឯករាជ​ភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា។ ទន្ទឹម​នឹង​នេះ ខេត្ត​នៅ​តាម​បណ្តោយ​ព្រំដែន​មួយ​ចំនួន ដូចជា​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី បង្គោល​ព្រំដែន​បាន​បោះ​ចូល​មក​ក្នុង​ដី​កម្ពុជា ជម្រៅ​ជាង ១០​គីឡូម៉ែត្រ​ក៏​មាន​ដែរ។ វិវាទ​នេះ នៅ​មិន​គិត​ដល់​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង និង​តំបន់​ដទៃ​ទៀត​នៅ​ឡើយ​ផង។
ឆ្លើយ​តប​រឿង​នេះ អ្នកស្រី កុយ ពិសី បកស្រាយ​ថា ការ​ចូល​នេះ​ពុំ​មែន​តែ​វៀតណាម ទេ ដែល​ចូល​ទៅ​មក​កម្ពុជា នោះ បាន​ន័យ​ថា មាន​ចំណុច​ខ្លះ ប្រទេស​កម្ពុជា ក៏​មាន​ចូល​ទៅ​វៀតណាម ដែរ។ បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ អ្នកស្រី កុយ ពិសី បាន​បដិសេធ​ព័ត៌មាន​លម្អិត​អំពី​ចំណុច​ដែល​វៀតណាម តវ៉ា ដែល​ថា កម្ពុជា រំកិល​ចូល​ក្នុង​ដី​វៀតណាម។ ពាក់ព័ន្ធ​រឿង​ព្រំដែន​នេះ គេ​សង្កេត​ឃើញ​ការ​តវ៉ា​រឿង​បាត់បង់​ដី​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នេះ គឺ​ភាគ​ច្រើន​ឃើញ​តែ​ពលរដ្ឋ​កម្ពុជា៕

No comments: