A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 24 November 2015

របាយការណ៍​បង្ហាញ​ថា​យុវជន ៦០% ធ្វើ​ការងារ​បាន​ត្រឹម​តែ​ចិញ្ចឹម​ក្រពះ

របាយការណ៍​បង្ហាញ​ថា​យុវជន ៦០% ធ្វើ​ការងារ​បាន​ត្រឹម​តែ​ចិញ្ចឹម​ក្រពះ
ដោយ ប្រាជ្ញ ចេវ
rfa 2015-11-22

អ្នក​ចូលរួម​ក្នុង​សិក្ខាសាលា​បង្ហាញ​របាយការណ៍​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) ស្ដីពី​អត្រា​ការងារ​របស់​យុវជន កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២១០៥។
RFA/Brach Chev

អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) ដែល​ធ្វើ​ការងារ​ទាក់ទង​យុវជន បង្ហាញ​របាយការណ៍​ថា យុវជន​ជាង ៦០​ភាគរយ​កំពុង​ធ្វើ​ការ​ទទួល​បាន​ប្រាក់​កម្រៃ​តិចតួច ហើយ​អ្នក​ទាំង​នោះ​មាន​កម្រិត​វប្បធម៌​ទាប​ត្រឹម​កម្រិត​អនុវិទ្យាល័យ។ សង្គម​ស៊ីវិល សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រក​ឃើញ​បែប​នេះ។

របាយការណ៍​ដែល​រក​ឃើញ​បែប​នេះ គឺ​យោង​តាម​ប្រភព​ពី​ទិន្នន័យ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) ទិន្នន័យ​របស់​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ របាយការណ៍​របស់​អង្គការ​វិទ្យាស្ថាន​ស្ថិតិ និង​របាយការណ៍​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ដែល​មាន​ស្រាប់។

របាយការណ៍​នេះ​ដែរ ក៏​ចង់​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ និង​ចង់​បង្ហាញ​ទៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ជូន​ក្រុម​យុវជន​ដែល​រក​ចំណូល​តិចតួច ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ប្រចាំ​ថ្ងៃ​នោះ។

អ្នក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី ជា​អ្នក​ស្រាវជ្រាវ បញ្ជាក់​បន្ថែម​លើ​របាយការណ៍​នេះ​ថា ក្រុម​យុវជន​ដែល​ពិបាក​រក​ចំណូល​ភាគ​ច្រើន គឺ​ធ្វើ​ការងារ​មិន​ទទួល​បាន​ប្រាក់​កម្រៃ ឬ​បាន​ប្រាក់​កម្រៃ​តិចតួច ដែល​ជា​ការងារ​មិន​ច្បាស់លាស់ ហើយ​អ្នក​ផ្សេង​ទៀត​ធ្វើ​ការងារ​ជា​ប្រភេទ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​ការងារ​តាម​ចិញ្ចើម​ផ្លូវ។ លោក​ថា កត្តា​ដែល​យុវជន​សម្រេច​ចិត្ត​ធ្វើ​ការងារ​បែប​នេះ ព្រោះ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ រៀន​ធ្លាក់​នៅ​អនុវិទ្យាល័យ និង​យុវជន​មួយ​ចំនួន​ចង់​រក​ការងារ​ធ្វើ​ដោយ​ខ្លួន​ឯង៖ «យុវជន​ដែល​ធ្វើ​ការងារ​ហ្នឹង គឺ​រៀន​ត្រឹម​អនុវិទ្យាល័យ ឬ​ក្រោម​នេះ ចឹង​ហើយ​ទំហំ​ការងារ និង​ប្រាក់​កម្រៃ​នៃ​ការងារ​ហ្នឹង មិន​ទទួល​បាន​ប្រាក់​ខែ​ជោគជ័យ​ទេ»។



របាយការណ៍​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា បង្ហាញ​ទៀត​ថា យុវជន​ធ្វើ​ការងារ​នៅ​ក្នុង​វិស័យ​កសិកម្ម​ជា​លំដាប់​ថ្នាក់​ទី​១ (៤៧,១%) ទី​២ វិស័យ​សេវាកម្ម (ជិត​៣០,១%) និង​ទី​៣ វិស័យ​ឧស្សាហកម្ម (២២,១%)។

ទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ការងារ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​នឹង​ការ​រក​ឃើញ​របស់​របាយការណ៍​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។

ដោយឡែក​ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា យល់​ថា ការ​បង្ហាញ​របាយការណ៍​នេះ​ជា​ការ​បង្ហាញ​ក្តី​បារម្ភ ខណៈ​ដែល​យុវជន​ជា​កម្លាំង​ក្នុង​គ្រួសារ និង​ក្នុង​សង្គម។ លោក​យល់​ថា ការ​រក​ឃើញ​នេះ​ដើម្បី​ឲ្យ​យុវជន​ត្រៀម​លក្ខណៈ​ជា​មុន ដើម្បី​ហក់​ចូល​ទីផ្សារ​ការងារ៖ «ក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា យុវជន​គួរ​ដើរ​លើ​ផ្លូវ​ពីរ។ ទី​មួយ ពង្រឹង​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​ធនធាន​មួយ។ ចំណែក​មួយ​ទៀត នៅ​ពេល​ឃើញ​ស្ថានភាព​បែប​ហ្នឹង ជា​រួម​ចំណែក​មួយ​ផ្តល់​ការងារ​ដល់​អ្នក​ផ្សេង​ដែរ»។

យុវជន​កម្ពុជា ដែល​មាន​អាយុ​ចាប់​ពី ១៥​ឆ្នាំ​ទៅ ៣០​ឆ្នាំ​មាន​ចំនួន ៣២,៧៣% ឬ ៤.៣៨៤.៤០៧​នាក់ ដែល​ជា​កម្លាំង​ស្នូល​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច និង​វប្បធម៌។

និស្សិត​នៃ​សាកលវិទ្យាល័យ​ខេមរៈ លោក សៀន ពិសិដ្ឋ បញ្ចេញ​ទស្សនៈ​ថា ដើម្បី​អាច​ទទួល​បាន​ការងារ​ល្អ យុវជន​ត្រូវ​មាន​ជំនាញ​ច្បាស់លាស់ និង​មាន​បទពិសោធន៍។ យុវជន​រូប​នេះ​យល់​ថា ប្រសិន​បើ​រៀន​ជំនាញ​ណា​ដែល​ទីផ្សារ​ការងារ​មាន​តម្រូវ​ការងារ​ច្រើន គឺ​រឹត​តែ​ធ្វើ​ឲ្យ​គេ​ងាយ​ទទួល​បាន​ការងារ​ធ្វើ៖ «ក្នុង​នាម​ជា​យុវជន ត្រូវ​រៀន​ជំនាញ​ឲ្យ​ច្បាស់លាស់ សិក្សា​ឲ្យ​ស៊ី​ជម្រៅ​ដើម្បី​ចូលរួម​ធ្វើ​ការងារ​ឲ្យ​សកម្ម»។

អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ស្នើ​ដល់​ស្ថាប័ន​នានា គួរ​តែ​ផ្តល់​ឱកាស​ការងារ​ដល់​យុវជន ធ្វើ​ការ​ស្រាវជ្រាវ​តាម​បែប​ប្រចាំ​ឆ្នាំ​ពី​ការ​ផ្លាស់ប្ដូរ​ទីផ្សារ​ការងារ​នៃ​ស្ត្រី និង​បុរស​វ័យ​ក្មេង​ក្នុង​ប្រទេស​កម្ពុជា៕

1 comment:

Kim Ea said...

When he government talk for talk ,or walk for walk and nepotism or corruption went to the roof ,job discrimination have no systematic way to control, then youth without skill or less no connectivity to the market get stuck in a harmful way. Jobs availability are scarce in the market, competition is tough and high ,most government jobs available need mostly offer in secret without any public competition, to the well connected riches . Authority unable increase the salary to a standard of inflation ,then youth start to stave off by lack of jobs availability . It is normal in the country as poor as Cambodia. To declare a sustainability in front of the world ,that his country is well progress and advancing to an abysmal responsibility to a sustainability is a complete flattery and fake or away from reality to the world eyes and opinion as well . After just a few minutes later they ask for another help from world communities about insufficient fun or availability budget to move some thing they said forward . Khmer of to day are lack of truthfulness, transparency, and responsibility . The rich and power youth with good connection , compare with poor youths in the society are far apart from each other in many aspects . Poor ought to accept jobs that rich and well known unwanted or walk away .All of these jobs then fall to the hand of an unfortunate pressuring Khmer poor to scramble for survival and feed stomach hungry . The equate modulation of the economic model is oligopoly between poor and well connect,are far apart like earth and sky . The vanguard of democracy and political independent in economy, can't resolve in front of a blind eyes with little skill of this cronic government . Education is in terrible, shape or form, supportive of lives in communities poor are in shamble and disarray, the spluttering economic with forceful squeeze pressure in a corrupt regime existed everywhere in the country . Poor Khmer bear a catapult ambivalent of fear, poverty isolation, with tremendous hardship to parent in struggling to find way of elevate and support, their offspring to continue in their high education level as high as they wanted it . All of these fact the government supposed to have green light and open mind for sustainability. This parallel mechanism between school academic availability, jobs market quality, with salary affordability, up to the inflation market book are need in this country to stabilized the influx of youth poor and unemployment . .