A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 November 2015

កូន​ប្រុស​លោក ហ៊ុន សែន ទទួល​ពានរង្វាន់​សន្តិ​ភាព​នៅ​ប្រទេស​ហ្វីលីពីន

កូន​ប្រុស​លោក ហ៊ុន សែន ទទួល​ពានរង្វាន់​សន្តិ​ភាព​នៅ​ប្រទេស​ហ្វីលីពីន
ដោយ សាន សែល
rfa 2015-11-25
កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ានី។ រូបថត​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥
RFA/Brach Chev

កូន​ប្រុស​របស់​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ទទួល​ពាន​រង្វាន់​ហ្គុស៊ី សន្តិភាព អន្តរជាតិ​ឆ្នាំ​២០១៥ (The Gusi International Peace Prize) នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ក្នុង​ប្រទេស​ហ្វីលីពីន។

ពាន​ រង្វាន់​ហ្គុស៊ី​សន្តិភាព​អន្តរជាតិ មាន​ទម្រង់​ស្រដៀង​ទៅ​នឹង​ពានរង្វាន់​ណូបែល​សន្តិភាព​របស់​ប្រទេស​ន័រវែស ដែរ។ ពានរង្វាន់​ហ្គុស៊ី សន្តិភាព​នេះ ផ្ដល់​ជូន​ដល់​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ពាលី ខិតខំ​ថែរក្សា និង​បង្កើត​សុខ​សន្តិភាព​នៅ​ជុំវិញ​ពិភពលោក។

គេហទំព័រ​នៃ​ មូលនិធិ​ពានរង្វាន់​ហ្គុស៊ី​សន្តិភាព លោក ហ៊ុន ម៉ានី ដែល​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទទួល​បាន​កិត្តិយស​នេះ ដោយសារ​សកម្មភាព​មនុស្ស​ធម៌ ការ​លើក​ស្ទួយ​សម្បត្តិ បេតិកភណ្ឌ​វប្បធម៌ និង​ភាព​ជា​អ្នក​ដឹក​នាំ​វ័យ​ក្មេង​ដែល​លោក​បាន​ធ្វើ​កន្លង​មក។

ពាន ​រង្វាន់​នេះ ក៏​បាន​ផ្ដល់​ដល់​មនុស្ស​ចំនួន ១៨​នាក់ ដែល​តំណាង ១៨​ប្រទេស​នៅ​ជុំវិញ​ពិភពលោក រួម​មាន​សហរដ្ឋអាមេរិក រុស៊្សី កាតា និង​ហ្វីលីពីន ជាដើម។

ពាន​រង្វាន់​ហ្គុស៊ី​សន្តិភាព​ អន្តរជាតិ ត្រូវ​បាន​បង្កើត​ឡើង​លើក​ដំបូង​នៅ​ឆ្នាំ​២០០២ ដោយ​លោក បាររី ហ្គុស៊ី (Barry Gusi) ដើម្បី​ឧទ្ទិស​ដល់​ឪពុក​របស់​លោក​ដែល​បាន​តស៊ូ​ប្រឆាំង​នឹង​អាណានិគម​ជប៉ុន ដែល​ប៉ុនប៉ង​គ្រប់គ្រង​ប្រទេស​ហ្វីលីពីន។

លោក ហ៊ុន ម៉ានី ជា​ជនជាតិ​កម្ពុជា ដំបូង​គេ​ដែល​ទទួល​បាន​ពានរង្វាន់​ហ្គុស៊ី​សន្តិភាព​អន្តរជាតិ​របស់​ប្រទេស​ហ្វីលីពីន​នេះ៕

2 comments:

Anonymous said...

Keep on bragging! Who cares, I don't because they are useless, haven't done anything for the country but for themselves.

Anonymous said...

Is this April Fool joke ?