A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 8 February 2016

ស្នាក់​នៅ​បន្ទប់​មូល​ប្រណីត​​ គន់​មើល​ហ្វូង​តារា​នៅ​កោះរ៉ុង​សន្លឹម


Fri, 5 February 2016 ppp
ប៉ាន់ រិទ្ធា

បន្ទប់​ដូចមាន​រាង​មូល​ពណ៌​សក្បុស​ប្រើ​បច្ចេក​ទេស​ថ្មី ​សង់​នៅ​ឆ្នេរសមុទ្រ​នៃ​កោះរ៉ុង​សន្លឹម​។ Moon Light Resort


ព្រះសីហនុ: ​ជាមួយ​នឹង​សម្រស់​ដ៏​ស្រស់​ស្អាត​នៃ​បច្ចេកទេស​រៀបចំ​បន្ទប់​បែប​បស្ចិម​ប្រទេស មានរាង​រង្វង់​មូល​ ទាំង​ជញ្ជាំង និង​ដំបូងលាប​ពណ៌ស​ក្បុស ​ចាំង​ឆ្លុះកញ្ចក់​ថ្លា​មូល​បីដូច​វង់​ព្រះចន្ទ​នៅ​ត្រង់​កំពូលស្រួច ​ដែល​អំណោយ​ផល​ដល់ការ​គេង​គយគន់​ហ្វូង​តារា​រះពេញ​មេឃាបំភ្លឺ​ស្បៃ​រាត្រី​នោះ ​Moon Light Resort ជា​រមណីយ​ដ្ឋាន​កម្សាន្ដ​លំហែ​កាយ​ដែនដី​ឆ្នេរ​សមុទ្រមាន​ដី​ខ្សាច់ស​ក្បុស​​ នៅ​ឯភាគ​និរតី​របស់​ប្រទេសកម្ពុជា​ ​កំពុង​បង្អួត​វត្ដមានដ៏​ល្អ​ឆើតឆាយ​របស់​ខ្លួន​ នៅ​លើដែនដី​កោះរ៉ុង​សន្លឹម ក្នុងខេត្ដ​ព្រះ​សីហនុ។

លោក យុន ម៉ៃ អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​នៅ​ Moon Light Resort ដែល​ជា​រមណីយ​ដ្ឋាន​កម្សាន្ដ​ទើបតែ​បាន​​បើក​បម្រើ​​ភ្ញៀវ​ទេសចរ​ពី​ខែតុលា ​ឆ្នាំ ២០១៥ ​កន្លងមក​ បាន​និយាយ​ថា៖ «យើង​រៀបចំ​ជា​ប្រភេទ​បន្ទប់​ដូម (Dome) មាន​រាងមូល ​ដោយ​មួយ​បន្ទប់​ទំហំ ៨ ម៉ែត្រ លាប​ពណ៌ស​»។​

សំណង់​នៃ​បន្ទប់​ដូម​នីមួយៗ​ប្រើ​ដីខ្សាច់​លាយ​ជាមួយ​ស៊ីម៉ងត៍ស​ និង​ច្រក​បាវ​តម្រៀប​គរលើ​គ្នា​ ដែលជា​បច្ចេកទេស​ថ្មីកែច្នៃ​ជា​បន្ទប់​រាង​មូល ​ទូលាយ​ផ្នែក​ខាងក្រោម ​រួមតូច​នៅ​ដំបូល និង​មាន​បង្អួច​កញ្ចក់​អាច​មើល​ទេស​ភាព​បាន​យ៉ាង​ស្រួល។
បន្ទប់​គេងរាង​មូលធំ​ទូលាយ រចនា​យ៉ាង​ស្អាត​ប្រណីត​​។ Moon Light Resort



អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​រូបនេះ បាន​បញ្ជាក់​ថា៖ «វា​ជា​បច្ចេកទេស​ថ្មីគ្មាន​ពីរ​ឡើយ​សម្រាប់​ដូម​នៅ​លើ​កោះរ៉ុង​សន្លឹម​ដោយសារ​យើង​មិនបាន​ប្រើ​សំណង់​ជា​ថ្ម​ឥដ្ឋ​រៀប​បន្ទប់​ឡើយ​គឺយើង​បានប្រើ​ដី​ខ្សាច់ លាយ​ជា​មួយ​ស៊ីម៉ងត៍​ពណ៌ស ច្រកបាវ​ ធ្វើ​ជា​គ្រឿង​សំណង់​នៃ​បន្ទប់​នីមួយៗ​នោះ»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ទី​នេះ​មាន​ចំនួន​តែ ១០ បន្ទប់​ប៉ុណ្ណោះ ខណៈពេល​នេះ​យើងបាន​ទទួល​ការ​កក់​បន្ទប់ពី​ភ្ញៀវជា​មុន ​មាន​គោល​ដៅ​កម្សាន្ត​នៅ​ឯកោះរ៉ុងសន្លឹម​ នា​ឱកាស​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ ចិន​ ​ឆ្នាំ ២០១៦ នេះ ​ពេញ​អស់​ហើយ ដោយ​មួយ​បន្ទប់​តម្លៃ​ ១២០ ដុល្លារ​»។

​លោក យុន ម៉ៃ បន្ត​ថា៖ «ភ្ញៀវ​មក​ទី​នេះ​ភាគ​ច្រើន​បាន​កក់​បន្ទប់​ទុក​ជាមុន ខ្លាច​ពេល​មកដល់​អាច​អស់​បន្ទប់ ព្រោះ​ថា​មាន​ភ្ញៀវ​មក​កម្សាន្ត​រាល់​ថ្ងៃ​មិន​ដាច់​ឡើយ។​ ទេសភាព​ពិសេស​នា​ពេល​យប់​គឺ​យើង​គេង​មើល​ផ្កាយ​ឃើញ​ច្បាស់​តែ​ម្តង​នៅ​ទីនេះ»។​

ក្រៅ​ពី​សេវាកម្ម​បន្ទប់​ដូម​ដ៏​ប្រណីត​​ មាន​គ្រឿង​សង្ហារិម​ទំនើបៗ​ មាន​ចរន្ត​អគ្គិសនី​ប្រើ ២៤ ម៉ោង ប្រកប​ដោយ​ផា​សុកភាព​​ Moon Light Resort ក៏​មាន​សេវា​ម្ហូបអាហារ​ ​​ទូក​ក្តោង​ ទូកកានូ​ ឬ​ទូកកាយៈ​ជិះ​កម្សាន្ត​ផងដែរ។

អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ដែល​មាន​ថៅកែ​ជា​ជន​ជាតិ​អាល្លឺម៉ង់​ និង​មាន​បុគ្គលិក​បម្រើ​ការ ១៦ រូប (ស្រី៨) រូប​នេះ​​បាន​រៀបរាប់​បន្ត​ថា៖ «​យើង​មាន​សេវា​កម្ម​ភោជនីយ​ដ្ឋាន​សម្រាប់​បម្រើ​ផ្នែក​ម្ហូប​អាហារ និង​ភេសជ្ជៈ​គ្រប់​យ៉ាង​តាម​ការ​កុម្ម៉ង់​របស់​ភ្ញៀវ»។

អំពី​តម្លៃ​សេវា​កម្សាន្ត​បន្ថែមលើ​ការ​ស្នាក់​នៅ លោក យុន ម៉ៃ បាន​ឲ្យដឹង​ថា៖ «​យើង​​មាន​ទូកក្តោង​សម្រាប់​ភ្ញៀវ​ជិះ​កម្សាន្ត​​ដែរ តែ​ភ្ញៀវ​ដែល​បាន​ស្នាក់​នៅ​បន្ទប់​យើង​​នឹង​ត្រូវ​ជួល​ក្នុងតម្លៃ​ ១ ម៉ោង ៤០ ដុល្លារ ខណៈ​ភ្ញៀវ​គ្រាន់​តែ​ជួល​ទូក​ក្តោង​ជិះ​វិញ​នោះ ១ ម៉ោង​តម្លៃ ៨០ ដុល្លារ។ រីឯ​​តម្លៃ​ជិះ​ទូក​កាយៈ​វិញ​ភ្ញៀវ​ ដែល​ជួល​បន្ទប់​យើង​ក្តី និង​មិន​ជួល​ក្តី​តម្លៃ ១០ ដុល្លារ​ដូចគ្នា។ សេវា​ផ្សេង​ទៀត​មាន ជិះ​ទូក​កានូ ជិះទូក​ស្ទួចត្រី ដំណើរ​កម្សាន្ត​ដើរ​ព្រៃ​ ទស្សនា​មើល​ផ្កាថ្ម​ជា​ដើម​ផង​ដែរ»៕​

No comments: