A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 8 February 2016

ខ្មែរប្រឹងធ្វើចិន!


ខ្មែរប្រឹងធ្វើចិន!


...

នៅក្នុងពេលបុណ្យចូលឆ្នាំចិន-វៀតណាមម្តងៗ ពលរដ្ឋខ្មែរកាត់ចិន, ចិនកាត់ខ្មែរ, ខ្មែរកាត់វៀតណាម, វៀតណាមកាត់ខ្មែរ, និងកូនខ្មែរសុទ្ធមួយចំនួនបាននាំគ្នាអបអរសាទរគ្រប់គ្នា។ តើមូលហេតុអ្វីបានពលរដ្ឋខ្មែរសុទ្ធសោះនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំចិនដែរ?
សកលភាវូបនីយកម្ម គឺជាពាក្យដែលគេអាចស្តីបន្ទោសបានជាលក្ខណៈទូទៅ។ កូនខ្មែរសុទ្ធសែនព្រេនពេលចូលឆ្នាំចិន គឺជានិន្នាការសកលភាវូបនីយកម្ម។ 
មិនខុសទេការលើកឡើងបែបនេះ។ តែថា តើមានហេតុផលអ្វីផ្សេងទៀតទេ ដែលបានរុញច្រានឲ្យកូនខ្មែរសុទ្ធមួយចំនួនសែនព្រេនតាមគេតាមឯងដែរនោះ? វាពិតជាមាន, ទី១ គឺកូនខ្មែរមួយចំនួនចូលចិត្តធ្វើតាមគេតៗគ្នា។ ឃើញគេធ្វើអ្វី ធ្វើដែរ ដូចជាបុណ្យនៃក្តីស្រឡាញ់ បុណ្យណូអែល…។

ទី២ គឺដោយសារឥទ្ធិពលនៃពាក្យ«ចិនឆ្លាតជាងខ្មែរ»។ ពាក្យនេះបានជំរុញឲ្យកូនខ្មែរខ្លះខ្មាសគេខ្លាចគេថា កូនខ្មែរល្ងង់ ក៏បង្ខំចិត្តសែននឹងគេដែរ ចៀសវាងកុំឲ្យគេថា ខ្មែរសុទ្ធពេកវាល្ងង់។
ទី៣ គឺដោយសារឥទ្ធិពលការសិក្សាភាសាចិននៅកម្ពុជា។ កូនខ្មែរមួយចំនួនដែលសិក្សាភាសាចិន ក៏ចាប់ផ្តើមសែនដូចគេដូចឯងដែរ។
ទី៤ គឺដោយសារឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ចិនមកលើសង្គមខ្មែរ។ តាមរយៈនេះ ខ្មែរមួយចំនួនដែលស្វែងរកការងារធ្វើជាមួយក្រុមហ៊ុនចិន ឬធ្វើការជាមួយមន្ត្រីជនជាតិចិន។ ចង់មិនចង់ ពួកគេក៏ទទួលយកវប្បធម៌ចិនដោយមិនដឹងខ្លួន។
ទី៥ គឺដោយសារសម្ពាធសង្គម មានន័យថា នៅពេលឃើញមនុស្សកាន់តែច្រើនឡើងនាំគ្នាសែន អ្នកផ្សេងទៀត ទោះបីជាដឹងថាខ្លួនឯងជាខ្មែរសុទ្ធក៏ដោយ ក៏ត្រូវបង្ខំចិត្តសែនតាមគេបន្តិចបន្តួចដែរ។ ការធ្វើតាមគ្នានេះអាចក្លាយទៅជាទម្លាប់ ហើយទម្លាប់អាចនឹងក្លាយទៅជាប្រពៃណីនៅថ្ងៃណាមួយជាក់ជាពុំខាន។

ប្រសិនបើដូច្នេះមែន ប្រពៃណីចិន ក៏អាចចាក់ឫសកប់ជ្រៅទៅក្នុងសង្គមខ្មែរនាពេលអនាគតដែរ។ វាមិនខុសអីពីអតីតកាលដែលខ្មែរទោរទន់ទៅរកវប្បធម៌បារាំង និងលោកខាងលិចនោះទេ៕

ThmeyThmey

1 comment:

Anonymous said...

especially women... using carcinogenic chemical to lighten up their dark skin to look ''white '', and some of them who are married to ''white skin'' man act as if they have made to heaven or are now belonging the upper crust of society and without saying-- are looking down on women who are still married to reg khmer.