A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 February 2016

លោក ហ៊ុន សែន ប្រាប់​ឲ្យ​មន្ត្រី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​មតិ​​ពលរដ្ឋ​​នៅ​លើ​ហ្វេសប៊ុក


ដោយ ប្រាជ្ញ ចេវ
2016-02-05 rfa


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​មន្ត្រី​គ្រប់​ក្រសួង ស្ថាប័ន ឲ្យ​តាម​ដាន​សំណូមពរ​របស់​ពលរដ្ឋ​ដែល​បញ្ចេញ​មតិ​យោបល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook Page) របស់​លោក។ ប៉ុន្តែ​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ឲ្យ​ទូលំទូលាយ​ជាង​នេះ ព្រោះ​ពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់​ដែល​គ្មាន​ហ្វេសប៊ុក ប្រើ។

​លោក ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​និស្សិត​ជាង ៤.០០០​នាក់ ប្រាប់​ទៅ​មន្ត្រី​ថ្នាក់​ក្រោម​ថា ត្រូវ​រៀបចំ​ក្រុម​ការងារ​មួយ​ដើម្បី​ឲ្យ​ក្រុម​អ្នក​កាន់​ហ្វេសប៊ុក របស់​លោក បញ្ជូន​សារ​ពី​ហ្វេសប៊ុក របស់​លោក​ទៅ​កាន់​មន្ត្រី​នៅ​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ឃើញ និង​ដោះស្រាយ។ លោក​បន្ត​ថា បញ្ហា​របស់​ពលរដ្ឋ​ដែល​ប៉ះពាល់​ពលរដ្ឋ​មិន​មែន​ជា​រឿង​តួច​តាច​ទេ ដូច្នេះ​ត្រូវ​បន្ត​ដោះស្រាយ៖ «»។

​លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ នា​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ រាជធានី​ភ្នំពេញ។

​ក្រៅ​ពី​បង្អួត​ប្រជាប្រិយភាព​ហ្វេសប៊ុក របស់​ខ្លួន​ដែល​ទទួល​បាន​មាន​អ្នក​ចុក​ចូលចិត្ត (Like) ជាង ២​លាន​នាក់ លោក ហ៊ុន សែន បង្អាប់​ថា នៅ​ពេល​នេះ​នាយករដ្ឋមន្ត្រី​ហ្វេសប៊ុក ធ្លាក់​ពី​តំណែង​ហើយ។ ទោះ​ថ្លែង​មិន​ចេញ​ឈ្មោះ ប៉ុន្តែ​អ្នក​ដែល​លោក ហ៊ុន សែន ហាក់​ចំអក​ទៅ​នោះ គឺ​លោក សម រង្ស៊ី ខណៈ​ដែល​ហ្វេសប៊ុក លោក សម រង្ស៊ី នៅ​ពេល​នេះ​មាន​អ្នក​ចុច Like តិច​ជាង​ហ្វេសប៊ុក របស់​លោក ហ៊ុន សែន។


​លោក ហ៊ុន សែន ថែម​ទាំង​បង្ហើប​ឲ្យ​ដឹង​ថា ហ្វេសប៊ុក​របស់​លោក​អាច​កំណត់​ចំនួន like ក្នុង​រយៈពេល​ណា​មួយ​ដែល​លោក​ចង់​បាន​ថែម​ទៀត​ផង៖ «»។

​ទាក់ទង​រឿង​នេះ​ដែរ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី និយាយ​ថា ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​ទៅ​ពលរដ្ឋ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក ជា​ផ្នែក​មួយ ប៉ុន្តែ​លោក​ថា អាយុ​ជីវិត​របស់​រដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ការ​ដោះស្រាយ​អយុត្តិធម៌​ក្នុង​ប្រព័ន្ធ​តុលាការ បញ្ហា​ដីធ្លី និង​អំពើ​ពុករលួយ​ជាដើម៖ «»។

ចាប់​ពី​លោក ហ៊ុន សែន ប្រកាស​ប្រើ​ហ្វេសប៊ុក ជា​ផ្លូវ​ការ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៥ លោក ហ៊ុន សែន បង្ហាញ​ភាព​ស្និទ្ធស្នាល​ខ្លាំង​ទៅ​ពលរដ្ឋ ជាពិសេស​យុវជន។ ជាក់ស្ដែង​ក្រោយ​ពេល​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ នៅ​ពេល​លោក ហ៊ុន សែន ចាក​ចេញ​ពី​កន្លែង​ប្រារព្ធ​ពិធី​លោក ហ៊ុន សែន បាន​ដើរ​ទៅ​ជួប​ពលរដ្ឋ​ថតរូប (Selfie) និង​ផ្ដល់​កញ្ចប់​លុយ​ដល់​ពលរដ្ឋ​មួយ​ចំនួន។

ដោយ​ឡែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ យល់​ថា ពលរដ្ឋ​សុំ​អន្តរាគមន៍​ពី​នាយក​រដ្ឋ​តាម​ហ្វេសប៊ុក ព្រោះ​មន្ត្រី​ថ្នាក់​ក្រោម​របស់​រដ្ឋាភិបាល​អសកម្ម​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ។ លោក យ៉ែម បុញ្ញឫទ្ធិ ចង់​ឃើញ​រដ្ឋាភិបាល​បំពេញ​ការងារ​របស់​ជា​ប្រព័ន្ធ មិន​ចាំបាច់​រង់ចាំ​ការ​ណែនាំ​ពី​នាយករដ្ឋមន្ត្រី៖ «»។

​ចាប់​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ  អ្នក​គាំទ្រ​ហ្វេសប៊ុក លោក ហ៊ុន សែន និង​ហ្វេសប៊ុក លោក សម រង្ស៊ី ដែល​មាន​ជាង​ពីរ​លាន​នាក់​ដូច​គ្នា​នោះ គឺ​ហ្វេសប៊ុក លោក ហ៊ុន សែន បាន​វ៉ា​ដាច់​លោក សម រង្ស៊ី។

ទាក់ទង​ប្រជាប្រិយភាព​ហ្វេសប៊ុក របស់​លោក ហ៊ុន សែន លោក កែម ឡី យល់​ថា លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដូច្នេះ​មហាជន​ចុច Like ដើម្បី​ចង់​បាន​ព័ត៌មាន ចង់​សិក្សា​ស្រាវជ្រាវ ចង់​ដឹង​ពី​អាកប្បកិរិយា​បុគ្គល ឬ​គាំទ្រ និង​ហេតុផល​មួយ​ផ្សេងៗ​ទៀត៕

2 comments:

Anonymous said...

Hun Sen is so popular with Yuon.
Look at the selfie's picture !! Yuon Min Tha Yuon !!

Anonymous said...

មេចោរចង្រៃ គឺ បិសាចហុ៊ន សែន !