A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 February 2016

តុលាការ​កោះកុង​ចោទ​លោក​ អាឡិច និង​ព្រះសង្ឃ ២ អង្គ​ពី​បទ​សម​គំនិត

តុលាការ​កោះកុង​ចោទ​លោក​ អាឡិច និង​ព្រះសង្ឃ ២ អង្គ​ពី​បទ​សម​គំនិត
Fri, 5 February 2016 ppp
ប៉ិច សុធារី


កោះកុងៈ គ្រួសារ​សកម្មជន​បរិស្ថាន​កំពុង​ជាប់​ឃុំ​បាន​ឲ្យ​ដឹង​ថា​តុលាការ​ខេត្ត​កោះកុង​បាន​សម្រេច​ចោទប្រកាន់​សកម្មជន​បរិស្ថាន​លោក អាឡិច និង​​ព្រះសង្ឃ​​ ២ ​អង្គ​ទៀត​ពី​បទ​សមគំនិត​លើ​សំណុំ​រឿង​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​​។

កាលពី​ខែ​សីហា​ឆ្នាំ​ ២០១៥ ព្រះរាជ​អាជ្ញា​បាន​ចោទប្រកាន់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ទ្រី សុវិគា លោក សាន់ ម៉ាឡា និង​​ ស៊ឹម សំណាង​ពី​បទ «គំរាម​កំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​​ភា្ជប់​នឹង​បញ្ជា​អ្វី​មួយ» ក្នុង​អំឡុង​ពេល​ពួកគេ​ធ្វើ​យុទ្ធនាការ​ទប់ស្កាត់​ការ​បូម​ខ្សាច់​នៅក្នុង​ខេត្ត​កោះកុង​។

អ្នកស្រី ថា សុភា ភរិយា​លោក ស៊ឹម សំណាង បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​បើ​តាម​ប្តី​អ្នកស្រី​មនុស្ស​ ៣ ​រូប​ទៀត​ត្រូវ​បាន​តុលាការ​សម្រេច​​ចោទប្រកាន់​​ពី​​បទ​ «សមគំនិត»​ ក្នុង​សំណុំ​រឿង​នេះ​រួម​មាន​លោក អាឡិច​ និង​​ព្រះសង្ឃ​​ពីរ​អង្គ​ ដែល​ធ្លាប់​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​អារ៉ែង។ អ្នកស្រី​ថា​៖ «​គេ​ថា​ប្តី​ខ្ញុំ​ធ្វើ​សកម្មភាព​តវ៉ា​ហ្នឹង​​មាន​ពួកគាត់​ទាំង​ ៣ ​​នៅ​ពី​ក្រោយ​»។



លោក អាឡិចហ្សង់ ដ្រូ ហ្គន់សាឡេស ជា​ស្ថាបនិក​ចលនា​​មាតា​​ធម្មជាតិ​បាន​ថ្លែង​ថា​លោក​ចង់​ត្រឡប់​មក​កម្ពុជា​វិញ​ដើម្បី​ស្វែងរក​ភាពយុត្តិធម៌​ជុំវិញ​ការ​ចោទប្រកាន់​នេះ។ លោក​ថា៖ «ខ្ញុំ​មិន​​ខ្លាច​ការ​​ឃុំ​​ខ្លួន​​​ឡើយ»។

លោក​ អាឡិច ត្រូវ​បាន​អាជ្ញាធរ​​ចាប់​​ខ្លួន​ និង​បណ្តេញ​ចេញ​​ពី​កម្ពុជា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៥។

ប្រធាន​សាលា​ដំបូង​ខេត្ត​កោះកុង​លោក ហួន ម៉ានី បាន​ថ្លែង​ថា «ខ្ញុំ​មិន​ដឹង​​ដែរ​ព្រោះ​ដីកា​មិន​ទាន់​ដល់​ដៃ​ខ្ញុំ​ផង​បើ​មាន​ចោទប្រកាន់​បន្ថែម​អាច​ចោទប្រកាន់​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ព្រោះ​ស៊ើប​ទៅ​មាន​​អ្នក​ឧបត្ថម្ភ​លុយ»។

ចៅក្រម​ស៊ើបសួរ​​ឈ្មោះ​ ឈុន ដាវី ដែល​កាន់​សំណុំ​រឿង​នេះ​ពុំ​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ៕

No comments: