A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 May 2016

ខុម ហ្វ្រែល ថា​នឹង​ដាក់​អ្នក​សង្កេតការណ៍​គ្រប់​ឃុំ-សង្កាត់


លោក គល់ បញ្ញា ប្រធាន​អង្គការ​ ខុម ហ្វ្រែល។ រូបថត ហ្វេសប៊ុក


ខុម ហ្វ្រែល ថា​នឹង​ដាក់​អ្នក​សង្កេតការណ៍​គ្រប់​ឃុំ-សង្កាត់
Tue, 3 May 2016 ppp
វង្ស សុខេង


ភ្នំពេញៈ អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុម ហ្វ្រែល បាន​ប្រកាស​ថា​សង្គម​ស៊ីវិល​​នឹង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​សរុប​ ១៦៣៣ នាក់​ដើម្បី​ឃ្លាំ​មើល​​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត ​និង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ ២០១៧​ បើ​ទោះ​ជា​ការ​ចុះ​ឈ្មោះ​មិន​ទាន់​បាន​ចាប់​ផ្ដើម​ក្នុង​ពេល​ដែល​នយោបាយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​ឡើង​កម្ដៅ​ដោយ​មាន​ទាំង​ការ​ឃុំ​ខ្លួន​អគ្គលេខាធិការរង គជប លោក នី ចរិយា ក៏ដោយ។

លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ​ ខុម ហ្វ្រែល បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​រៀបចំ​រួច​ហើយ​នូវ​អ្នក​សង្កេតការណ៍​ចំនួន ៦០០ នាក់​ហើយ​នឹង​ខំ​ព្យាយាម​ដើម្បី​បំពេញ​​បន្ថែម​នូវ​អ្នក​សង្កេតការណ៍​នៅ​គ្រប់​ឃុំ​សង្កាត់​ទាំងអស់​។

លោក បញ្ញា បាន​បន្ថែម​ថា៖ «យើង​នឹង​ព្យាយាម​​ដាក់​​អ្នក​សង្កេតការណ៍​ទៅ​ឃុំ​-សង្កាត់​ទាំងអស់​»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី ២៩ ខែ​មេសា​ថា​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ១០ ​​បាន​​រៀបចំ​កិច្ចប្រជុំ​​មួយ​ជាមួយ​​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដើម្បី​​ពិភាក្សា​​អំពី​​ក្របខ័ណ្ឌ​​កិច្ចសហប្រតិបត្តិការ​រវាង​អង្គការ​សង្គម​ស៊ីវិល​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​។



សេចក្តី​ថ្លែងការណ៍​​នោះ​បាន​ឱ្យ​ដឹង​ថា​អង្គការ​សង្គម​ស៊ីវិល​នឹង​រៀបចំ​អ្នក​សង្កេតការណ៍​នៅ​​តាម​មណ្ឌល​បោះឆ្នោត​ទាំងអស់​បណ្តុះ​បណ្តាល​អ្នក​សង្កេតការណ៍​អំពី​ច្បាប់​បោះឆ្នោត និង​បទ​ប្បញ្ញតិ្ត​ និង​នីតិវិធី​អ្នក​សង្កេតការណ៍​ត្រូវ​ឃ្លាំ​មើល​ចំណុច​​ទាំងអស់​នៃ​ការ​បោះឆ្នោត​​រួម​ទាំង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ការ​បោះឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ប្រធាន​ គ.ជ.ប ​លោក ស៊ិក ប៊ុនហុក បាន​ជម្រាប​ជូន​ប្រតិភូ​សង្គម​ស៊ីវិល​​ថា​ការ​បោះឆ្នោត​មួយ​ដែល​ទទួល​បាន​ជោគជ័យ​វា​មិន​ស្ថិត​លើ​ គ.ជ.ប តែ​ម្នាក់​ឯង​ទេ​គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​»។

លោក ខាន់ កែវម៉ូណូ អ្នក​នាំ​ពាក្យ​ គ.ជ.ប បាន​ឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​មន្ត្រី​​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​សម្រាប់​ឆ្នាំ ២០១៦ ​មិន​ទាន់​បាន​ប្រកាស​ទេ​។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា៖ «យើង​មិន​ដឹង​ទេ​ថា​តើ​​ពេល​ណា​យើង​អាច​ប្រកាស​កាលបរិច្ឆេទ​ផ្លូវការ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១៦ ខណៈ​​ដែល​សម្ភារ និង​មូលនិធិ​សម្រាប់​ការ​ចុះ​ឈ្មោះ​ដែល​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប​មិន​ទាន់​បាន​មក​ដល់​​ការិយាល័យ​របស់​យើង​ក្នុង​ឃុំ​សង្កាត់​ទាំង​ ១៦៣៣ ឃុំ​សង្កាត់​»។

ទោះ​យ៉ាង​ណា​លោក បញ្ញា បាន​ឱ្យ​ដឹង​ថា​ការ​ប្រកាស​យឺតយ៉ាវ​ទាក់ទង​​កាលបរិច្ឆេទ​ផ្លូវការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​បង្ក​ការ​លំបាក​​ដល់​​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ចាប់​ផ្តើម​ដំណើរការ​អប់រំ​អំពី​ការ​បោះឆ្នោត​ព្រោះ​​រដូវវស្សា​កំពុង​ខិត​ជិត​មក​ដល់​ហើយ៕ TK

1 comment:

Anonymous said...


HOW TO BREAK THE HUN SEN'S WIN WIN POLICY ?

The evil Vietnam Yuon has been implementing its Vietnamization over Cambodia since 1979.

To achieve its goal, Vietnam must have its puppet Hun Sen in power.

Here are the tricks that Vietnam have been using:

1- Help Hun Sen to win the election legally.

Vietnam needs to help Hun Sen smash any political party that
might pose a threat to the CPP.
In effect, the public beating of CNRP's MPs, the arrest warrant
for Sam Rainsy, the imprisonment of the MPs Hong Sok Huor, Um
Sam Ann, and other political activists
such as Meach Sovannara, and the current Kem Sokha's sex
scandal are simply a part of Vietnam's tactics to help Hun Sen
win the election legally.

2- If the CPP cannot win the election legally, Vietnam helps Hun Sen
cheating.

3- If cheating is still not enough to win, Vietnam just told Ah
Heum Khiev Kanharith to declare that the CPP was the winner.

4- In the next election if the CPP could not self proclaim itself
as the winner and the CNRP won the election, the CPP just
determine not to relinquish the power and do something to
generate social chaos and keep the CNRP away from seizing the
power.

This has been and will be the WIN WIN Hun Sen/ Yuon's policy:
win or lose the election, Hun Sen will stay in power to serve the
evil Yuon.

To break this crazy WIN WIN shit policy, Khmer people must help themselves first by firmly staying united with the CNRP and tolerate the mistakes that the CNRP's leaders have made and overwhelmingly vote for the CNRP again.

There is only one way that Khmer people can go to help Cambodia: propel the CNRP to win this next election and fiercely fight the CPP from that winning point so that the international community especially the UN could intervene and force the CPP and Hun Sen to abide by the result of the election.

Just remember that we cannot liberate our country from this evil Yuon without losing any people. We must be ready to sacrifice our life after the CNRP had officially won this next election in order to draw the international community to come rescuing Cambodia.

Bun Thoeun