A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 May 2016

សម្ដេច​ព្រះរៀម បុប្ផាទេវី ទំនង​នឹង​យាង​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ


ដោយ ប្រាជ្ញ ចេវ
2016-05-04

សម្ដេច​ព្រះរៀម បុប្ផាទេវី ៨៥៥
សម្ដេច​ព្រះរៀម បុប្ផាទេវី។ Photo courtesy of senate.gov.kh
 Photo courtesy of senate.gov.kh


អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ អះអាង​ថា សម្ដេច​ព្រះរៀម​បុប្ផាទេវី ទំនង​ជា​យាង​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មក​ពី​កូតា​ព្រះបរមរាជវាំង។ ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​សម្ដេច​ព្រះរៀម​សុំ​លា​ឈប់​ពី​សមាជិក​ព្រឹទ្ធសភា។

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា និង​អ្នក​នាំ​ពាក្យ​រដ្ឋសភា អះអាង​ថា ការ​លា​ឈប់​ពី​សមាជិក​ព្រឹទ្ធសភា របស់​សម្ដេច​ព្រះរៀម បុប្ផាទេវី សម្ដេច​ព្រះរៀម​ត្រូវ​ទៅ​បំពេញ​ការងារ​នៅ​កន្លែង​ថ្មី។

អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា លោក​ទទួល​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ថា សម្ដេច​ព្រះរៀម បុប្ផាទេវី នឹង​យាង​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មក​ពី​កូតា​តែង​តាំង​របស់​ព្រះមហាក្សត្រ។ ទោះ​បី​ជា​យ៉ាង​ណា​ក្តី លោក​មិន​ទាន់​ឃើញ​ការ​តែង​តាំង​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ៖ «»។



រដ្ឋសភា​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​មួយ​រូប ដើម្បី​ជំនួស​សម្ដេច​ព្រះរៀម បុប្ផាទេវី ដោយ​ភ្ជាប់​នូវ​ឯកសារ​ជីវប្រវត្តិ​សង្ខេប មាន​សិទ្ធិ​បោះឆ្នោត មាន​អាយុ​យ៉ាង​តិច ៤០​ឆ្នាំ និង​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​មិន​កំណត់​ចំណេះ​វិជ្ជា​ទេ។ ប្រកាស​នេះ បន្ទាប់​ពី​រដ្ឋសភា​យល់​ព្រម​តាម​សំណើ​សុំ​លា​ឈប់​ពី​សមាជិក​ព្រឹទ្ធសភា របស់​សម្ដេច​ព្រះរៀម។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា រដ្ឋសភា​បាន​ទទួល​លិខិត​ពី​ប្រធាន​ព្រឹទ្ធសភា​បញ្ជាក់​ពី​ការ​លា​ឈប់​របស់​សម្ដេច​ព្រះរៀម បុប្ផាទេវី ដោយសារ​សម្ដេច​ព្រះរៀម​យាង​កាន់​ការងារ​ថ្មី៖ «»។

អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ បញ្ជាក់​ថា សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​ការ​តែង​តាំង​ពី​រដ្ឋសភា ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ។

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បញ្ជាក់​ថា មុន​នឹង​សម្ដេច​ព្រះរៀម​លា​ឈប់​ពី​ការងារ សម្ដេច​ព្រះរៀម តែង​យាង​បំពេញ​ការងារ​ជា​ធម្មតា​តាម​ការ​កោះ​ហៅ​របស់​ប្រធាន​ព្រឹទ្ធសភា។ លោក​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​លា​ឈប់ ប៉ុន្តែ​លោក​យល់​ថា នេះ​ជា​សិទ្ធិ​សេរីភាព​របស់​សម្ដេច​ព្រះរៀម។

សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្ដម បុប្ផាទេវី ជា​រាជបុត្រី​ច្បង​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ជាមួយ​អ្នក​ម្នាង ផាត់ កាញ៉ុល។ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្ដម បុប្ផាទេវី ធ្លាប់​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មុន​នឹង​ទៅ​កាន់​តួនាទី​ជា​សមាជិក​ព្រឹទ្ធសភា ហើយ​ទ្រង់​ធ្លាប់​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ប្រកាស​ផ្ដល់​គោរមងារ​ជា​ទេពនាដវដ្ដី​ឯក​សិល្បៈ​របាំ​បុរាណ​ខ្មែរ ឬ​របាំ​ព្រះរាជ​ទ្រព្យ៕

3 comments:

Anonymous said...

Most king blood 80%corruption.

Anonymous said...

Michael Jackson has reincarnated and grew up so fast.

Anonymous said...

I wonder what happens to her grey hair.