A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 May 2016

សហភាព​អឺរ៉ុប​ចង់​ឲ្យ​កម្ពុជា​ធានា​ការ​វិនិយោគ​ដែល​មិន​ប្លន់​ដី​រាស្ត្រ



Manekseka Sangkum

This is asking the crooks to give up their crooked ways! When such wonderful clans are in control of the country and its public institutions, all they have to do is play around with words and their criminal, rapacious activities would be made to look sanitised and legitimate. Thus 'plunder' would be swapped with 'expropriation'; 'forced eviction' would translate into 'law and order enforcement'; and all these related activities would be covered under the overarching umbrella of 'development' and the 'need to implement the law'. Resistance and protest? See you in kangaroo 'court'!    


សហភាព​អឺរ៉ុប​ចង់​ឲ្យ​កម្ពុជា​ធានា​ការ​វិនិយោគ​ដែល​មិន​ប្លន់​ដី​រាស្ត្រ
ដោយ សាន សែល
2016-05-04


លោក ភីធឺ ប៊ឺស (Peter Berz) (ស្ដាំ) ប្រធាន​ផ្នែក​អាស៊ី​ខាង​កើត នៃ​សហភាព​អឺរ៉ុប ថ្លែង​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​រួម​កម្ពុជា-អឺរ៉ុប លើក​ទី​៩ នា​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth


ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​រួម​កម្ពុជា-អឺរ៉ុប លើក​ទី​៩ នៅ​ថ្ងៃ​ទី​៤ ឧសភា នៅ​ក្រសួង​ការ​បរទេស​កម្ពុជា ប្រធាន​ផ្នែក​អាស៊ី​ខាង​កើត​នៃ​សហភាព​អឺរ៉ុប លោក ភីធឺ ប៊ឺស (Peter Berz) ថ្លែង​បញ្ជាក់​ថា សហភាព​អឺរ៉ុប ចង់​ឃើញ​កម្ពុជា ដែល​ជា​ប្រទេស​នាំ​ទំនិញ​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​អឺរ៉ុប ធានា​បាន​ថា គ្មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ការ​ប្លន់​យក​ដីធ្លី ឬ​រឹប​អូស​យក​ដី​ប្រជាពលរដ្ឋ​នៅ​ពេល​ធ្វើ​ការ​វិនិយោគ។

ការ​ថ្លែង​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប នេះ សំដៅ​ទៅ​លើ​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ផលិត​ស្ករ​ស​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា។ សហភាព​អឺរ៉ុប បញ្ជាក់​ថា ខ្លួន​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា និង​អ្នក​ពាក់ព័ន្ធ ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​ស​នេះ​ចេញ​ជា​សកម្មភាព​ជាក់ស្ដែង៖ «យើង​មើល​ឃើញ​ថា ការ​នាំ​ស្ករ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​អឺរ៉ុប កំពុង​ធ្លាក់​ចុះ ហើយ​យើង​មិន​ច្បាស់​ថា វា​បណ្ដាល​មក​ពី​ជម្លោះ​នេះ ឬ​យ៉ាង​ណា។ យើង​ក៏​បាន​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ធានា​ថា ជម្លោះ​ដីធ្លី​នេះ​ត្រូវ​បាន​ដោះស្រាយ​ត្រឹមត្រូវ ដូចជា​ការ​ផ្ដល់​សំណង​សមរម្យ​ជូន​ពលរដ្ឋ»។



ភាគី​កម្ពុជា វិញ បាន​ពន្យល់​ប្រាប់​សហភាព​អឺរ៉ុប ពី​ស្ថានភាព​វិវឌ្ឍន៍​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ស្ករ​ស​នេះ។

អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ផ្ដល់​អាជ្ញាសឹក​ដល់​រដ្ឋបាល​ថ្នាក់​ខេត្ត ដើម្បី​សម្រប​សម្រួល​ក្នុង​ដំណើរ​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ។ លោក​ក៏​បាន​លើក​ឡើង​ពី​ចំណាត់​ការ​របស់​រដ្ឋាភិបាល ដែល​ដក​យក​ដី​សម្បទាន​សេដ្ឋកិច្ច​មក​វិញ ហើយ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើង​វិញ​ពី​លក្ខខណ្ឌ​នៃ​ការ​ផ្ដល់​ដី​សម្បទាន ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ​មិន​ទទួល​រងគ្រោះ​ដោយសារ​គម្រោង​វិនិយោគ។ បន្ថែម​ពី​លើ​នេះ កម្ពុជា បង្ហាញ​ពី​យន្តការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម មុន​នឹង​សម្រេច​ឲ្យ​មាន​ការ​វិនិយោគ។


កិច្ច​ប្រជុំ​គណៈកម្មការ​រួម​កម្ពុជា-អឺរ៉ុប
គណៈប្រតិភូ​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​រួម​កម្ពុជា-អឺរ៉ុប លើក​ទី​៩ នា​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth


ប្រជាពលរដ្ឋ​ដែល​អះអាង​ថា​ត្រូវ​បាន​ក្រុមហ៊ុន ឡាន ហ្វេង (Lang Feng) និង រ៉ួយ ហ្វេង (Rui Feng) ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ រំលោភ​យក​ដី លោក ស៊ុត សាវន បញ្ជាក់​ថា រយៈពេល​ជាង ៤​ឆ្នាំ​ហើយ គ្រួសារ និង​អ្នក​ភូមិ​លោក​ជាង ៣០០​គ្រួសារ មិន​ទាន់​ឃើញ​អាជ្ញាធរ​ចុះ​មក​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​នៅ​ឡើយ​ទេ។ លោក​ត្អូញត្អែរ​ពី​ការ​ខ្វះខាត​ដី​ចម្ការ កូនៗ​ខកខាន​មិន​បាន​ទៅ​សាលា និង​ខ្វះ​ទឹក​ប្រើប្រាស់ ព្រម​ទាំង​បាត់បង់​ប្រពៃណី​ដី​ព្រៃ​សហគមន៍។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម ឲ្យ​ដឹង​ថា កម្ពុជា បាន​នាំ​ស្ករ​ស​ចេញ​ទៅ​សហភាព​អឺរ៉ុប ២៥,៨​តោន​កាល​ពី​ឆ្នាំ​២០១៣ ហើយ​គ្រោង​នាំ​ចេញ​ចំនួន ២៤​តោន​ក្នុង​ឆ្នាំ​២០២០។ ក៏ប៉ុន្តែ​ដំណើរ​ការ​នាំ​ចេញ​ត្រូវ​រអាក់រអួល ដោយសារ​ប្រជា​សហគមន៍​ដែល​នៅ​តំបន់​ចម្ការ​អំពៅ​ផលិត​ស្ករ​ស ចេញ​តវ៉ា​ត្អូញត្អែរ និង​ដាក់​ពាក្យ​បណ្ដឹង​ពី​ការ​បាត់បង់​ដីធ្លី ស្រែ​ចម្ការ ដោយសារ​ក្រុមហ៊ុន​វិនិយោគ​ច្បាម​យក​ដោយ​មិន​ផ្ដល់​ដំណោះស្រាយ​សមរម្យ៕

No comments: