A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 May 2016

ភរិយា​មន្ត្រី​អាដហុក​ថា​ឯកអគ្គរដ្ឋទូត​អាមេរិក​គាំទ្រ​សកម្មភាព​ការងារ​ក្រុម​សង្គម​ស៊ីវិល​ដែល​ជាប់​ឃុំ

ភរិយា​មន្ត្រី​អាដហុក​ថា​ឯកអគ្គរដ្ឋទូត​អាមេរិក​គាំទ្រ​សកម្មភាព​ការងារ​ក្រុម​សង្គម​ស៊ីវិល​ដែល​ជាប់​ឃុំ
ដោយ ប្រាជ្ញ ចេវ
2016-05-04  rfa

ADHOC ACU ២០១៨ ៨៥៥
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។
 RFA


ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក និង​ប្រមុខ​ទូត​មួយ​ចំនួន​ទៀត បាន​អញ្ជើញ​សាច់ញាតិ​មន្ត្រី​អាដហុក (ADHOC) សាច់ញាតិ​របស់​មន្ត្រី គ.ជ.ប កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ឲ្យ​ទៅ​ចូលរួម​ពិធី​ពិសា​អាហារ​ជាមួយ​ប្រមុខ​ទូត​ផ្សេងៗ​ទៀត​នៅ​គេហដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ហៃដ្ដ៍ (William Heidt) នា​រាត្រី​ថ្ងៃ​ទី​៤ ខែ​ឧសភា។

ភរិយា​របស់​លោក ណៃ វ៉ង់ដា មន្ត្រី​សមាគម​អាដហុក ដែល​កំពុង​ជាប់​ឃុំ លោកស្រី ភាវ ម៉ី បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​កាល​ពី​រាត្រី​ថ្ងៃ​ទី​៤ ឧសភា ថា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក គាំទ្រ​សកម្មភាព​ការងារ​ក្រុម​សង្គម​ស៊ីវិល​ដែល​កំពុង​ជាប់​ឃុំ។ លោកស្រី​បន្ត​ថា លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លើក​ទឹក​ចិត្ត​សាច់ញាតិ​មន្ត្រី​អាដហុក សាច់ញាតិ​របស់​មន្ត្រី គ.ជ.ប កុំ​តក់ស្លុត​ចំពោះ​ស្ថានការណ៍​នេះ៖ «»។

លោកស្រី ភាវ ម៉ី ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ជួប​សាច់ញាតិ​មន្ត្រី​អាដហុក សាច់ញាតិ​របស់​មន្ត្រី គ.ជ.ប លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ក៏​អញ្ជើញ​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៦០​នាក់។

អ្នក​ទាំង ៥​នាក់​ដែល​រង​ការ​ចោទ​ប្រកាន់ និង​កំពុង​ជាប់​ឃុំឃាំង រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ជា​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា។

ទាក់ទង​បញ្ហា​នេះ សូម​លោក​អ្នក​រង់ចាំ​ស្ដាប់​បទសម្ភាសន៍​អំពី​ការ​ចូលរួម​ពិសា​អាហារ​រួម​គ្នា​នេះ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ពេល​ព្រឹក៕

No comments: