A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 August 2016

លោក ហ៊ុន សែន បញ្ចប់​មុខ​តំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ


ដោយ ម៉ម មុនីរតន៍
2016-08-13  rfa

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev



លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បញ្ចប់​តួនាទី​លោក សុខ សុគន្ធ ពី​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ជា​ស្ថាពរ​ហើយ នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា។ ការ​បញ្ចប់​មុខ​តំណែង​នេះ បន្ទាប់​ពី​លោក សុខ សុគន្ធ ចាប់​រថយន្ត​វិទ្យុ​អេ.ប៊ី.ស៊ី (ABC) របស់​អាចារ្យអេ (A) ដែល​មាន​ដាក់​ស្លាក​ថា រថយន្ត​សង្គ្រោះ​បន្ទាន់ តែ​បែរ​ជា​ធ្វើ​អាជីវកម្ម​ឯកជន​ដែល​មិន​ស្រប​ច្បាប់​ទៅ​វិញ។

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​បុគ្គលិក​ពេទ្យ​ដែល​បម្រើការ​នៅ​ក្នុង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ រិះគន់​ការ​ដក​ហូត​តួនាទី​លោក សុខ សុគន្ធ នេះ ដោយ​ចាត់​ទុក​ថា វិធានការ​របស់​លោក ហ៊ុន សែន គឺ​ជា​ចេតនា​គាំទ្រ​បទល្មើស​ខុស​ច្បាប់​ទៅ​វិញ។

ក្រោយ​ពី​មាន​ប្រតិកម្ម​របស់​មតិ​សាធារណជន​មួយ​ចំនួន​ជុំវិញ​ការ​ចាប់​រថយន្ត​សង្គ្រោះ​បន្ទាន់​ឯកជន​របស់​អាចារ្យអេ ដោយ​ប្រធាន​មន្ទីរ​សុខាភិបាល​ភ្លាម លោក ហ៊ុន សែន ក៏​មិន​បង្អង់​យូរ​ដែរ បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បញ្ចប់​តួនាទី​លោក សុខ សុគន្ធ ភ្លាម​ដែរ។ តាម​រយៈ​ទូរស័ព្ទ​ផ្ទាល់​ទៅ​កាន់​កម្មវិធី​មួយ​របស់​វិទ្យុ ABC លោក ហ៊ុន សែន និយាយ​ថា លោក​បាន​អន្តរាគមន៍​រួច​ហើយ និង​ថែម​ទាំង​បាន​ផ្ដល់​បន្ថែម​​រថយន្ត​ទៅ​អោយ​ឲ្យ​វិទ្យុ ABC ជា​កាដូរ​ប៉ះប៉ូវ និង​ផ្សះផ្សា​ផ្លូវ​ចិត្ត​បន្ថែម​ទៀត៖ «ប្រជាពលរដ្ឋ​ដែល​ទទួល​ផល​ពី​ឡាន​នេះ ហើយ​នៅ​ពេល​ខាង​មុខ​នេះ ខ្ញុំ​ក៏​សូម​ជួយ​បន្ថែម​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ ABC កាន់​តែ​មាន​ភាព​ជោគជ័យ​ថែម​ទៀត។ ខ្ញុំ​សូម​ផ្ដល់​បន្ថែម​នូវ​រថយន្ត ២​គ្រឿង»។



ការ​សម្រេច​បញ្ឈប់​មុខ​តំណែង​លោក សុខ សុគន្ធ ពី​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​មន្ទីរ​រូប​នេះ ចាប់​រថយន្ត​មួយ​គ្រឿង​របស់​អាចារ្យអេ ដឹក​ទឹក​ផ្លែឈើ ប៉ុន្តែ​រថយន្ត​នេះ​ពាក់​ស្លាក​សង្គ្រោះ​បន្ទាន់។ ម្យ៉ាង​វិញ​ទៀត ទឹក​ផ្លែ​ឈើ​ដែល​មាន​នៅ​ក្នុង​រថយន្ត​នេះ ត្រូវ​គេ​រក​ឃើញ​ថា ពុំ​បាន​ចុះ​បញ្ជិកា​​ត្រឹមត្រូវ​ថែម​ទៀត​ផង។

ជុំវិញ​កិច្ច​អន្តរាគមន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​រិះគន់​ថា នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​ជាតិ​ជា​ខ្លាំង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បើ​ទោះ​ជា​រថយន្ត​នេះ ជា​ផ្នែក​មួយ​ដែល​បម្រើ​សេវាកម្ម​សម្រាប់​ផលប្រយោជន៍​សាធារណៈ​ក្ដី ក៏​នេះ​ជា​ប្រភេទ​រថយន្ត​ដែល​បាន​ប្រព្រឹត្ត​បទល្មើស ហើយ​ចាំបាច់​ត្រូវ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក​វេជ្ជបណ្ឌិត អ៊ួង មេសា បុគ្គលិក​បម្រើការ​នៅ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ យល់​ឃើញ​ថា បើ​ទោះ​ជា​លោក សុខ សុគន្ធ មាន​ចំណុច​ខ្លះ​ដែល​បុគ្គលិក​ក្រោម​បង្គាប់​មិន​ពេញចិត្ត ក៏​ប៉ុន្តែ​អ្វី​ដែល​រឹតតែ​មិន​ពេញ​ថែម​ទៀត​នោះ គឺ​វិធានការ​របស់​លោក ហ៊ុន សែន តែម្ដង។ លោក​បន្ថែម​ថា គេ​មិន​គាំទ្រ​សោះ​ឡើយ​ចំពោះ​ការ​បញ្ចប់​តួនាទី​នេះ ដោយ​ហេតុ​ថា វា​ជា​ការ​ប្រព្រឹត្ត​បទល្មើស ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មិន​ត្រឹម​តែ​ពុំ​បាន​អនុវត្ត​តាម​ច្បាប់​ទេ បែរ​ជា​លើក​ទឹកចិត្ត​ថែម​ទៀត៖ ៖ «ចំពោះ​ឡាន Ambulance (ឡាន​ពេទ្យ) ហ្នឹង​បើ​តាម​ច្បាប់​សុខាភិបាល ឡាន Ambulance អត់​មាន​សិទ្ធិ​ដឹក​អ្វី​ទាំង​អស់ គឺ​មាន​សិទ្ធិ​តែ​មួយ គឺ​សម្រាប់​ដឹក​ជញ្ជូន​អ្នក​ជំងឺ មិន​អាច​យក​ឡាន Ambulance ហ្នឹង​ដឹក​អីវ៉ាន់​សំពីងសំពោង​បាន​ទេ។ អ៊ីចឹង​ខ្ញុំ​គិត​ថា ការ​ចាប់​នេះ​អត់​ខុស​ទេ»។

អាស៊ីសេរី ពុំ​អាច​សុំ​ប្រតិកម្ម​ពី​លោក​អាចារ្យអេ ដែល​ជា​នាយក​វិទ្យុ ABC បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា។

ទាក់ទង​ករណី​នេះ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក គឹម សុខ យល់​ឃើញ​ថា វា​ជា​ការ​អាម៉ាស់​ដែល​លោក ហ៊ុន សែន លូក​ដៃ​ចូល​អន្តរាគមន៍​លើ​បញ្ហា​នេះ។ លោក​មើល​ឃើញ​ថា នេះ​ជា​ការ​ចុះ​ខ្សោយ​នៃ​គោលនយោបាយ​កំណែទម្រង់​ស៊ី​ជម្រៅ​លើ​វិស័យ​សុខាភិបាល​ជាតិ៖ «អនុវត្ត​ច្បាប់​ទៅ​ហើយ រួច​ហើយ​គាត់​បែរ​ជា​មិន​លើក​ទឹក​ចិត្ត​មន្ត្រី​គោរព​ច្បាប់ មាន​ន័យ​ថា កំណែទម្រង់​របស់​គាត់​ហ្នឹង​កំពុង​តែ​ដើរ​ថយក្រោយ​ហើយ។ កាល​ណា​កំណែ​ទម្រង់​ដើរ​ថយក្រោយ ហ្នឹង​មាន​ន័យ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​សង្គម ជា​ពិសេស​លើ​រដ្ឋបាល​សេវា​សាធារណៈ ដែល​រដ្ឋាភិបាល​សន្យា​ថា ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ហ្នឹង​កាន់​តែ​អន់​ទៅ​វិញ»។

កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ​នេះ ក្រសួង​សុខាភិបាល​បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ និង​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​បង្កើន​កិច្ច​សហការ​ទប់​ស្កាត់​រថយន្ត​សង្គ្រោះ​បន្ទាន់​ដែល​ពុំ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​សុខាភិបាល។ លិខិត​សរសេរ​ទៀត​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ក្រសួង​សង្កេត​ឃើញ​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​គ្លីនិក​ឯកជន​មួយ​ចំនួន​បាន​ក្លែងបន្លំ និង​ពុំ​មាន​ស្លាក​លេខ​រថយន្ត​ត្រឹម​ត្រូវ​ធ្វើ​សកម្មភាព។

ទោះ​យ៉ាង​ណា នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ​សម្រាប់​លោក ហ៊ុន សែន ដែល​តែង​អន្តរាគមន៍​ក្នុង​បទល្មើស ហើយ​បទ​អន្តរាគមន៍​របស់​លោក មាន​ពេល​ខ្លះ​ត្រូវ​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ថា​ខុស​ប្រក្រតី​ទៅ​វិញ។ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា មាន​ករណី​ផ្ទុះ​ជម្លោះ​រឿង​ចរាចរណ៍​រវាង​មន្ត្រី​នគរបាល​ចរាចរណ៍​ប្រចាំ​ការ ផាក​ពិន័យ​ប៉ះ​ចំ​មន្ត្រី​ពាក់​ផ្កាយ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​ដែរ។

វិវាទ​នេះ​បាន​ធ្វើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ឈឺ​ក្បាល និង​ធ្វើ​សេចក្ដី​សម្រេច​បី​បួន​ដង ​សា​ចុះ​សា​ឡើង។ ដំបូង​ឡើយ​លោក ហ៊ុន សែន ថា​នឹង​ដក​ហូត​តួនាទី​ឧត្ដមសេនីយ៍​ត្រី​ផ្កាយ​៣ លោក ម៉ម ស្រ៊ីមវណ្ណា ចេញ​ពី​នគរបាល ប៉ុន្តែ​នៅ​នាទី​ចុង​ក្រោយ​លោក ហ៊ុន សែន ស្ងប់​ចិត្ត ហើយ​រក្សា​មុខ​តំណែង​ឲ្យ​នៅ​ដដែល​វិញ។ ស្ថិត​ក្រោម​ហេតុ​ផល​នេះ លោក គឹម សុខ យល់​ឃើញ​ថា នេះ​អាច​បង្ហាញ​ពី​ការ​បរាជ័យ​គោលនយោបាយ​កំណែទម្រង់​សាធារណៈ​របស់​រដ្ឋ និង​សេវា​សុខាភិបាល៕

3 comments:

Anonymous said...

ល្អអស្ចារ្យ អាគុក វាធ្វើត្រឺមត្រូវណាស់ អាល្មើសច្បាប់មិនមានទោស ហើយបានរង្វាន់ទឿត ដល់អាអ្នកដេលគេថាធ្វើត្រឹមត្រូវតាមច្បាប់ បែរជាខុស នេះហើយដែលវាចង់បញ្ជាក់ ឲ្យដឺង ថា រដ្ឋាភិបាល តិរិច្ឆាននោះ គឺត្រឹមត្រូវពិតមែនទេ?

Anonymous said...

Ah Kouk Hun Sen has been using only Meatra Buon.

Meatra Buon: Ah Chor Ruoch Kluon Mchas Chuop Kouk

Bun Thoeun

Anonymous said...

it seems to be the new trend , people of the ruling class /in power no longer care whom they trampled on ... they all think they are special ; just look at this comment made by the german president [ quote : German President Joachim Gauck was booed and attacked in the streets of Sebnitz, Saxony after he blurted out the following unbelievable statement: “The elites are not the problem, the people are the problem.” ]
-- and look what they did to people 's money :[ The government passed a law that allows them to take 1.5 billion euros from the liquidity reserve of the public health care fund (10 billion euros in total, paid by all members and additionally by the taxpayer) and to give that money to refugees / asylum seekers.]

another revolution in the making , all over the world soon...