A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 14 August 2016

គ្រួសារ​លោក គង្គ ប៊ុនឈឿន ត្រៀម​កសាង​រូប​សំណាក​និង​ទី​តម្កល់​ធាតុ​នៅ​វត្ត​ពោធិ៍វាល


ដោយ សូត សុខប្រាថ្នា
2016-08-14


គង្គ ប៊ុនឈឿន ៨៥៥
ពិធី​បុណ្យ​គម្រប់ ៧​ថ្ងៃ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​កវី​ម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន នៅ​វត្ត​កណ្ដាល ជាប់​មាត់​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Hum Chamroeun



ក្រុម​គ្រួសារ​លោក គង្គ ប៊ុនឈឿន ឲ្យ​ដឹង​ថា រូប​សំណាក និង​ទីតាំង​តម្កល់​ធាតុ​កវី​ម្ចាស់​ស្ទឹង​សង្កែ លោក គង្គ ប៊ុនឈឿន ព្រម​ទាំង​មាន​ជា​បណ្ណាល័យ​ផង​នោះ នឹង​ត្រូវ​កសាង​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍វាល ក្រុង​បាត់ដំបង។

ការ​សម្រេច​នេះ ក្រោយ​ពេល​ក្រុម​គ្រួសារ​លោក គង្គ ប៊ុនឈឿន ទទួល​បាន​ដី​ពី​ព្រះចៅ​អធិការ​វត្ត​ពោធិ៍វាល មួយ​ចំណែក​សម្រាប់​កសាង​ទីកន្លែង​គោរព​វិញ្ញាណក្ខន្ធ​នេះ​កាល​ពី​ថ្ងៃ​ទី​១៣ សីហា។

ប្រពន្ធ​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ អ្នកស្រី តាត គឹមលន មាន​ប្រសាសន៍​ថា ដោយសារ​តែ​ទីតាំង​វត្ត​ពោធិ៍វាល គឺ​ជា​កន្លែង​អនុស្សាវរីយ៍ និង​ជា​កន្លែង​លោក គង្គ ប៊ុនឈឿន ធ្លាប់​រស់នៅ និង​សិក្សា​រៀន​សូត្រ ទើប​អ្នកស្រី​បាន​ដាក់​លិខិត​ស្នើសុំ​ដី​ទៅ​ព្រះចៅ​អធិការ​វត្ត​ពោធិ៍វាល កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ហើយ​រហូត​ដល់​ថ្ងៃ​ទី​១៣ សីហា ព្រះអង្គ​ក៏​បាន​យល់ព្រម​ផ្តល់​ទីកន្លែង​សម្រាប់​តម្កល់​ធាតុ​លោក គង្គ ប៊ុនឈឿន តាម​ការ​ស្នើសុំ​លើ​ទំហំ​ដី​ទទឹង ៥​ម៉ែត្រ និង​បណ្តោយ ៧​ម៉ែត្រ។



អ្នកស្រី​បញ្ជាក់​ថា ពេលវេលា​កសាង​នៅ​មិន​ទាន់​កំណត់​ច្បាស់លាស់​ទេ ពីព្រោះ​អ្នកស្រី​ចង់​កសាង​ចេតិយ​តម្កល់​ធាតុ​មួយ​កន្លែង​ដាក់​រូបថត ឯកសារ និង​សម្ភារៈ ឬ​ហៅ​ថា​បណ្ណាល័យ ព្រម​ទាំង​កសាង​រូប​សំណាក​របស់​លោក​ផង។ ប្លង់​កសាង​នៅ​មិន​ទាន់​បាន​រៀបចំ​រួច​រាល់ ម្យ៉ាង​គ្រួសារ​អ្នកស្រី​មិន​ទាន់​មាន​ថវិកា​សម្រាប់​កសាង​នៅ​ឡើយ ព្រោះ​គម្រោង​បែប​នេះ​អាច​ចំណាយ​ប្រាក់​ជាង ២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក៖ «ខ្ញុំ​មិន​សូវ​ចេះ​ខាង​ហ្នឹង​ដែរ។ ខ្ញុំ​មិន​ទាន់​បាន​គិត​ថា​ត្រូវ​ធ្វើ​យ៉ាង​ហ្នឹង​ផង​រឿង​ប្លង់។ ខ្ញុំ​គិត​តែ​ខ្លួន​ឯង ប៉ុន្តែ​មិន​ទាន់​បាន​ពិនិត្យ​ចា៎! បើ​សិន​រឿង​ថវិកា ខ្ញុំ​ក៏​មិន​ទាន់​អាច​និយាយ​បាន​ដែរ​ហ្នឹង។ មាន​តែ​សំណូមពរ មាន​តែ​បង​ប្អូន​ជួយ​ទេ បើ​ថា​ខ្លួន​ឯង​ទាល់​តែ​យូរៗ​ទៅ​មុខ​ណាស់ ហើយ​ខ្ញុំ​អាណិត​គាត់»។

អ្នកស្រី​បន្ថែម​ទៀត​ថា បើ​តាម​លទ្ធភាព គឺ​មិន​មាន​ឡើយ ប៉ុន្តែ​ដោយសារ​វា​ជា​បំណង​ប្រាថ្នា​របស់​លោក គង្គ ប៊ុនឈឿន ចង់​បាន​រូប​សំណាក​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​ខេត្ត​បាត់ដំបង ទើប​អ្នកស្រី និង​ក្រុម​គ្រួសារ​ចេះ​តែ​តស៊ូ​ព្យាយាម​បំពេញ​តាម​ក្តី​បំណង​របស់​លោក​កាល​ពី​លោក​នៅ​មាន​ជីវិត៕

No comments: